ក្រោយពីធ្វើដំណើរឆ្ពោះទៅ តាមបណ្តាខេត្តជាច្រើន អស់រយៈពេលជាង៣ខែកន្លងមក ពេលនេះព្រឹត្តិការណ៍WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស បានឈានដល់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដែលការប្រកួតនឹងត្រូវធ្វើឡើងនៅក្រុងតាខ្មៅ ផ្តល់ជូននូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ដោយមានវត្តមានកំពូល កីឡាករខ្លាំងៗជាច្រើនរូបចូលរួម។
ក្នុងនោះ កីឡាករ ផល សោភ័ណ្ឌ នឹងត្រូវប៉ះជាមួយ កីឡាករ ម៉ន ព្រហ្មម៉ាញ ចំណែកឯកីឡាករ ឡុង បេនលឿន នឹងត្រូវប៉ះជាមួយ កីឡាករ សោម វិឆ្ឆ័យ។ គូខ្លាំងៗទាំង២នេះ ដែលកំពុងទទួលបានការគាំទ្រ ពីអ្នកទស្សនាទូទាំងប្រទេស នឹងធ្វើឲ្យកក្រើកក្រុងតាខ្មៅ នៅយប់ថ្ងៃសោរ៍ ទី១៦ ខែកក្កដា ចាប់ពីម៉ោង ៦ ល្ងាចតទៅ។
តើកីឡាករជើងខ្លាំងរូបណា នឹងមានឱកាសឡើងដល់វគ្គផ្តាច់ព្រ័ត្រ ធ្វើឡើងនៅភ្នំពេញ ក្នុងយប់ថ្ងៃសៅរ៍ទី៣០ ខែកក្កដា ឆ្នាំ២០២២?
ចូលរួមទស្សនាដោយសេរី និងរង់ចាំអ៊ុតមើលថា តើកីឡាកររូបណា ដែលនឹងធ្វើដំណើរទៅវគ្គផ្តាច់ព្រ័ត្រ ឆ្ពោះទៅដណ្តើមខ្សែក្រវាត់ពិភពលោក IPCC គុនខ្មែរដំបូងគេ ព្រមទាំងឈ្នះទឹកប្រាក់សុទ្ធ ៤៨ លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងវើក ដែលជាម្ចាស់ឧបត្ថម្ភផ្តាច់មុខ។
សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី ឬតាមរយៈការផ្សាយបន្តផ្ទាល់ លើទំព័រហ្វ៊េសប៊ុកភេសជ្ជៈប៉ូវកម្លាំង វើក WURKZ https://www.facebook.com/WurkzCambodia។