អត្ថបទ

ក្រុមហ៊ុន ស៊ុមី (ខេមបូឌា) វ៉ាយរីង ស៊ីស្ទឹម ចាប់ផ្តើមដំណើរការ ផលិតរបស់ខ្លួន​ ក្នុងអគាររោងចក្រជួលថ្មីមួយទៀត

ភ្នំពេញ៖ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានសេចក្តីសោមនស្ស សូមជូនដំណឹង ស្តីពីការពង្រីកបន្ថែម របស់ក្រុមហ៊ុន ស៊ុមី (ខេមបូឌា) វ៉ាយរីង ស៊ីស្ទឹម ឬជាភាសាអង់គ្លេស Sumi (Cambodia) Wiring Systems នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ យើងខ្ញុំ ។ ក្នុងនាមជាអ្នកអភិវឌ្ឍតំបន់ យើងខ្ញុំមានមោទនភាពជាខ្លាំង ដែលបានមើលឃើញពីការរីកចំរើន លូតលាស់ជាលំដាប់ របស់ក្រុមហ៊ុនអតិថិជនរបស់យើង។

ក្រុមហ៊ុន ស៊ុមី (ខេមបូឌា) វ៉ាយរីង ស៊ីស្ទឹម គឺជាសមាជិកមួយ នៃក្រុមហ៊ុនគ្រុប Sumitomo Wiring Systems ពីប្រទេសជប៉ុន ។ ក្រុមហ៊ុននេះ បានចាប់ផ្តើមដំណើរការ ផលិតនូវបណ្តាញខ្សែភ្លើងជាគ្រឿង បង្គុំរថយន្តដំបូងរបស់ខ្លួន ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ កាលពីខែមេសា ឆ្នាំ២០១២ ហើយមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងផ្តល់ការងារ និងចំណេះជំនាញ​ដល់ប្រជាជនកម្ពុជា​ចំនួន៤៧១៧រូប។ នាដើមខែកក្កដា ឆ្នាំ២០២២ កន្លងមកនេះ ក្រុមហ៊ុនបាន ចាប់ផ្តើមដំណើរ ការផលិត ជាផ្លូវការរបស់ខ្លួន ក្នុងរោងចក្រជួលថ្មីមួយ ដែលបានសាងសង់តម្រូវ តាមការចាំបាច់ របស់ក្រុមហ៊ុនផ្ទាល់ (Built-To-Suitឬ BTS)។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានសេចក្តីត្រេកអរ និងសាទរជាខ្លាំង ចំពោះការពង្រីកបន្ថែមនេះ។ ករណីជោគជ័យ របស់ក្រុមហ៊ុន ស៊ុមី បានបន្ថែមថាមពល ដល់យើងខ្ញុំ និងបណ្តាលអោយយើងខ្ញុំ រឹតតែមានការតាំងចិត្តខិតខំប្រឹងប្រែង បន្ថែមទៀតក្នុងការអភិវឌ្ឍ កែលម្អរសេវាកម្ម និងការគាំទ្រ របស់យើងចំពោះអតិថិជន។

រោងចក្រជួល BTS ខាងលើនេះ គឺជាគម្រោងទី៣ ដែលក្រុមហ៊ុនយើង ខ្ញុំសាងសង់សម្រាប់ក្រុមហ៊ុន ស៊ុមី។ យើងខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពង់ ដែលបានរួមចំណែកក្នុងដំណើរ ការពង្រីកបន្ថែមរបស់ក្រុមហ៊ុននេះ ។ ហើយយើងខ្ញុំនឹងបន្តខិតខំអស់ ពីសមត្ថភាពក្នុងការជួយគាំទ្រ ដល់អតិថិជនទាំងអស់គ្រប់វិធីសាស្ត្រ ដែលអាចធ្វើទៅបាន ៕

To Top