អត្ថបទ

ក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត គ្រុប ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយភ្នាក់ងារធានារ៉ាប់រង ដើម្បីបង្កើត “របៀបរស់នៅ” សុវត្ថិភាព និងភាពងាយស្រួល ក្នុងវិស័យអចលនទ្រព្យ 

ភ្នំពេញ៖ ក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត ដែលជាអង្គភាពមួយរបស់ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២នេះ បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន less Solutions ដែលជាភ្នាក់ងារធានារ៉ាប់រងឈានមុខគេ” និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ សម្រាប់ដាក់លក់ផលិតផលការធានារ៉ាប់រង ដែលផ្ដល់ដោយបណ្តាក្រុមហ៊ុនធានារ៉ាប់រងលំដាប់កំពូលនៅកម្ពុជា ដូចជាក្រុមហ៊ុន CB Insurance (CK_Insurance គឺជាអង្គភាពមួយរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប), ក្រុមហ៊ុន AIA (Cambodia), ក្រុមហ៊ុន Prudential (Cambodia) និងក្រុមហ៊ុន Forte (Cambodia)។

ជាលទ្ធផលផលិតផល ធានាវាប់រងជាច្រើន នឹងត្រូវផ្ដល់ជូនអ្នកទិញ (និងអ្នកជួល) អចលនទ្រព្យ ដែលអភិវឌ្ឍដោយក្រុម ហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត ដើម្បីបង្កើនតម្លៃក្នុងរយៈពេលវែង។ ក្នុងនាមជាក្រុមហ៊ុន អចលនទ្រព្យដែល “អាចសម្រេចបាន និងមានសុវត្ថិភាពយំផុត និងភាពងាយស្រួលបំផុត នៅប្រទេសកម្ពុជា ដែលជាចំណុចលក់ពិសេសចំនួនបី ក្រុហ៊ុនព្រីនស៍ រៀល អ៉ីស្ទេត គ្រុប មាន គោលបំណង ធ្វើឱ្យការវិនិយោកលើអផលនទ្រព្យ ក្លាយទៅជាជប្រុស របៀបរស់នៅ សម្រាប់ អ្នកទិញក្នុងស្រុក និងអន្តរជាតិដែលកំពុងរីកចម្រើន ។

ក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត គ្រុប ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៥ និងជាក្រុមហ៊ុនអភិវឌ្ឍ អចលនទ្រព្យឈានមុខគេ នៅប្រទេសកម្ពុជា ដោយបានបញ្ចប់ការសាងសង់ជាស្ថាពរ នូវគម្រោង ចំនួន៦ នៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ដែលមានក្រឡាផ្ទៃសំណង់សរុបជាង ២០លាន ម៉ែត្រការ៉េ។ ដោយមាន ដីបម្រុងជាង ១២លានម៉ែត្រការ៉េ នៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត គ្រុប នឹងបន្តការអភិវឌ្ឍលំនៅឋានទំនើប ផ្សារទំនើប និងការិយាល័យទំនើប សម្រាប់ប្រជាជនវណ្ណៈកណ្ដាល នៅកម្ពុជា ដែលកំពុងរីកចម្រើន និងអ្នកទិញបរទេសដែលមាន ចក្ខុវិស័យ។

ជាមួយនឹងផលិតផលដែលតែងតែនាំទៅរកការធ្វើឱ្យប្រសើរឡើងនូវ “របៀបរស់នៅ សម្រាប់ អតិជនធុរកិច្ច និងអតិថិជនស្នាក់នៅ ក្រុមហ៊ុន ព្រីនស៍ វៀល អ៉ីស្ទេត គ្រុប មានគោលបំណង ផ្តល់ជូននូវ៖

-ហិរញ្ញប្បទានដែលអាចសម្រេចបាន៖ អ្នកទិញក្នុងស្រុក និងបរទេសអាចទទួលបានប្រាក់ កម្ចីទិញផ្ទះរហូតដល់ 100% តាមរយៈធនាគារព្រីនស៍ ដែលជាធនាគារឈានមុខគេបំផុត មួយ ក្នុងចំណោមធនាគារឌីជីថលឈានមុខគេនៅកម្ពុជា។ 

-ការទិញដោយសុវត្ថិភាព៖ ដំណោះស្រាយធានារ៉ាប់រងជាច្រើន ដែលឥតគិតថ្លៃ និងត្រូវផ្តល់ ជូនអតិថិជននៅពេលទិញផ្ទះ (ឧទាហរណ៍៖ មានផ្ដល់ជូននូវការធានារ៉ាប់រងគ្រោះអគ្គិភ័យ និងការធានារ៉ាប់រងអចលនទ្រព្យដោយឥតគិតថ្លៃនៅពេលទិញផ្ទះ) តាមរយៈភាពជាដៃគូ ជាមួយក្រុមហ៊ុន Less Solutions។

-សេវាកម្មប្រកបដោយភាពងាយស្រួល៖ អតិថិជនអាចទទួលបានអត្ថប្រយោជន៍ ពីសេវាកម្មបន្ថែមជាច្រើន ដែលផ្ដល់ដោយអង្គភាពអាជីវកម្មពាក់ព័ន្ធក្នុងតម្លៃមួយដែលមាន ភាពប្រកួតប្រជែង ដូចជា សេវាសន្តិសុខ សេវាគ្រប់គ្រងអចលនទ្រព្យ និងសេវាកម្មជួល។

លោក Edward Lee នាយកប្រតិបត្តិ នៃក្រុមហ៊ុនព្រីនស៍ រៀល អ៉ីស្ទេត គ្រុប បានថ្លែងថា តាមរយៈការកាត់បន្ថយឧបសគ្គ ក្នុងការទិញអចលនទ្រព្យក្នុងទីក្រុង ក្រុមហ៊ុន ព្រីនស៍ រៀល អីស្ទេត គ្រុប មានគោលបំណងធ្វើឱ្យការវិនិយោគអចលនទ្រព្យ ក្លាយទៅជាផ្នែកមួយនៃការរស់នៅបែបទំនើបនៅកម្ពុជា។

លោកបានមានប្រសាសន៍ថា តាមរយៈការដាក់ចេញនូវដំណោះស្រាយ ដែល “អាចសម្រេចបាន និងមានសុវត្ថិភាពបំផុត និងភាពងាយស្រួលបំផុត” នៅក្នុងទីផ្សារ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប កំពុងអភិវឌ្ឍអចលនទ្រព្យដែលផ្តល់នូវតម្លៃក្នុងរយៈពេលវែង ដល់ម្ចាស់ផ្ទះ ក៏ដូចជាអ្នកវិនិយោគទាំងអស់។

ព្រីនស៍ វ័ន ត្រូពិកា ដែលជាគម្រោងវិទ្យាប្រណិតដំបូងគេដែលត្រូវបានដាក់ចេញដោយ ក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត គ្រុប នៅខណ្ឌសែនសុខ ដែលមានចម្ងាយ 10km ពីកណ្ដាលទីក្រុង គឺជា ដំណោះស្រាយលំនៅឋានដែលអាចសម្រេចបានសម្រាប់ប្រជាជនខ្មែរ និងអ្នកជំនាញបរទេស ដែលស្វែងរកការរចនាស្ថាបត្យកម្មទានសម័យ ក៏ដូចជាបរិក្ខារទំនើបៗ ។ ជាមួយនឹងតម្រូវការ ហិរញ្ញប្បទានទាបជាងតម្រូវការប្រពៃណីសម្រាប់ទិញផ្ទះក្នុងបុរី ម្ចាស់ផ្ទះថ្មីនឹងអាចទទួលបាន ហិរញ្ញប្បទានរហូតដល់ 100% ពីធនាគារព្រីនស៍ និងដំណោះស្រាយធានារ៉ាប់រងពីក្រុមហ៊ុន CB Insurance ។

ជាលទ្ធផល ផ្ទះវីឡាដែលបានដាក់លក់ក្នុងដំណាក់កាលទី1 នៃកម្រោងព្រីនស៍ វ័ន ត្រូពិកា នេះ ត្រូវបានលក់អស់ហើយ ផ្ទះវីឡាក្នុងដំណាក់កាលទី2 ក៏កំពុងត្រូវបានរៀបចំសម្រាប់ការដាក់លក់ផងដែរ៕

To Top