អត្ថបទ

កម្មវិធី «តោះផឹកIZE» ធ្វើឲ្យអ្នកលក់ញញឹម បិទមាត់មិនជិតព្រោះ Fan Fan សម្រុកទិញ IZE គ្រប់ៗគ្នា

អ្នកលក់នៅតាមសាលារៀលជាច្រើន នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តតាកែវ និងខេត្តស្វាយរៀង សប្បាយរីករាយញញឹមបិទមាត់មិនជិត ពេលទឹកក្រូចអាយស៍ IZE រៀបចំកម្មវិធី «តោះចេញលេងផឹកIZE» ដែលបានចាប់ផ្តើមពីខែកក្កដា និងបញ្ចប់ក្នុងដើមខែសីហាថ្មីៗនេះ។

អ្នកលក់ជាច្រើនបានសម្តែងក្តីរីករាយ និងរំភើបជាខ្លាំងដែលទឹកក្រូចអាយស៍ IZE បានរៀបចំកម្មវិធីនេះឡើង ដើម្បីផ្តល់ភាពសប្បាយរីករាយ ដល់សិស្សានុសិស្ស ពេលចេញលេងរៀងរាល់ម៉ោង១០ព្រឹក និងម៉ោង ២ រសៀលម្តងៗជាមួយ នឹងសកម្មភាពកម្សាន្ត ការលេងហ្គេមសប្បាយៗ ពិសេសការបង្វិលកង ដើម្បីឈ្នះរង្វាន់ស្អាតៗពីទឹកក្រូចអាយស៍ IZE ដូចជា បន្តោងសោ សៀវភៅ Sticker ឃ្យូតៗ និងរង្វាន់ទឹកក្រូចអាយស៍ IZE ជាច្រើនកំប៉ុង។

Fan Fan គ្រាន់តែទិញទឹកក្រូចអាយស៍ IZE រសជាតិណាមួយក៏បានចំនួន២ដប ឬ២កំប៉ុង ពីអ្នកលក់នៅក្នុងសាលារៀន នឹងទទួលបានគូប៉ុង ដើម្បីអាចបង្វិលកង ឈ្នះរង្វាន់ខាងលើ ព្រមទាំងលេងហ្គេម និងថតរូបបញ្ចេញស្តាយឡូយកាលីប ជាមួយ YETI ដ៏សែនឃ្យូតរបស់ទឹកក្រូចអាយស៍ IZE ថែមទៀតផង។

សិស្សៗជាច្រើន បានសម្រុកទិញទឹកក្រូចអាយស៍ IZE ថែមទាំងបានបង្ហោះរូបភាព ឡូយកាលីបរបស់ខ្លួន ដោយភ្ជាប់ជាមួយ Hashtag #តោះផឹកIZE បន្ទាប់មក Mention មិត្តភក្តិចំនួន១០នាក់ ដើម្បីឈ្នះរង្វាន់ ជាច្រើនផ្សេងទៀត ដូចជា កាបូបស្ពាយយ៉ាងស្រស់ស្អាត និងកែវទឹកឃ្យូតៗផងដែរ។

កម្មវិធី«តោះចេញលេងផឹកIZE»បានបន្សល់ទុកនូវអនុស្សាវរីយ៍សប្បាយៗ រៀងរាល់ពេលចេញលេងម្តងៗ។ មកដល់ពេលនេះ កម្មវិធីនេះបានធ្វើឡើងចំនួន២វគ្គផ្សេងគ្នា រួចមកហើយ ដោយគ្រោងនឹងបន្ត នាំយកភាពសប្បាយរីករាយនេះ ដល់ Fan Fan ជាថ្មីម្តងទៀតនាពេលខាងមុខ។

ដូច្នេះ Fan Fan កុំភ្លេចតាមដានផេកទឹកក្រូចអាយស៍ IZE ដើម្បីទទួលបានព័ត៌មានថ្មីៗ។
https://www.facebook.com/izecolakhmerbeverages

ទឹកក្រូច អាយស៍ IZE និមិត្តរូបនៃភាពស្រស់ស្រាយ សប្បាយ ឡូយកាលីប! WHAT THE FUN!

To Top