អត្ថបទ

មកពី​​មុខងារ​មួយ​​នេះ​សោះ​ ទើប​យុវជន​អាច​រក​ការងារ និង​បង្កើត CV​បាន​យ៉ាង​លឿន​ ​

កាន់តែថ្មី និង​ទំនើបជាងមុន ជាមួយមុខ​ងារ​ក្នុង​កម្មវិធី​ទូរសព្ទដៃថ្មីរបស់​ CamboJob នេះអាចជួយ​ដល់​​យុវជន​គ្រប់រូបស្វែងរក​ការងារបានយ៉ាង​​​ងាយ​ស្រួល រហ័ស និង​សុវត្ថិភាពបំផុត​ ដោយអាចទាញយក​កម្មវិធីតាមរយៈ​ Link: https://play.google.com/store/apps/details?id=com.cambojob.app (android)

ការងារក្លែងក្លាយ ដែលកេងកម្លាំងពលកម្ម លើបុគ្គលិកគ្រប់រូបពីក្រុមហ៊ុនដែលមិនស្របច្បាប់នានា និង ការងារដែលមិនពិត បានបោកបញ្ឆោត យុវជនជាច្រើននាក់ ធ្វើការមិនបានប្រាក់កម្រៃ កំពុងផ្សព្វផ្សាយលើបណ្ដាញសង្គម ដែលជាហេតុបានធ្វើឱ្យក្រុមហ៊ុន CamboJob បង្កើតនូវមុខងារថ្មីៗនៅក្នុង Mobile App  ដែលអាចស្វែងរកការងារ យ៉ាងរហ័សទាន់ចិត្ត សុវត្ថិភាពខ្ពស់ និង លុបបំបាត់បញ្ហាខាងលើដល់អ្នកប្រើប្រាស់គ្រប់រូប។

មុខ​ងារថ្មី​ៗដែលបានដាក់​​បញ្ចូលនៅ​ក្នុង​កម្មវិធី​នេះ រួមមានការ​កែ​ប្រែនូវ​​រូប​រាង​ដ៏ថ្មី​ស្រឡាង​​ និង​ ​ អាច​ឱ្យអ្នក​ប្រើ​ប្រាស់អាច​​​ស្វែងរក​ការងារ​បាន​រហ័សជាងមុន និង​អាច​បង្កើត​​ CV ​ភ្លាម​ៗ ​ដោយ​គ្រាន់​តែបំពេញ​​តាម​ការ​ណែនាំនៅ​ក្នុង​កម្មវិធី​នេះ អំពី​ប្រាក់ខែ  បទពិសោធន៍ ចំណេះដឹង​ ជំនាញ​ និង​ព័ត៌មាន​មួយ​ចំនួន​ទៀត​​ប៉ុណ្ណោះ។​​

បន្ថែម​ពី​នេះ​ មុខងារ​ថ្មី​នៅ​ក្នុង​កម្មវិធីនេះ​​អាច​ជួយដល់​អ្នក​ដែល​ចង់​ ​​សាក​សួរ​ព័ត៌​មាន ​អំពី​ការងារ​ ការសរសេរ​ CV ឬបញ្ហា​ផ្សេងៗ​ដែល​ទាក់​ទង​នឹង​ការងារ​គឺ​អាច​ពិភាក្សា​ផ្ទាល់ ​ជាមួយ​នឹង​បុគ្គលិក​របស់​ក្រុមហ៊ុន​ CamboJob ដោយផ្ទាល់នៅ​ក្នុង​កម្ម​វិធី​នេះ​តែ​ម្តង​។​ អ្នក​ប្រើ​ប្រាស់ ក៏​​អាច​ធ្វើការ​សម្ភាសន៍​​ជាមួយ​ក្រុមហ៊ុនដែលកំពុងប្រកាសរើសបុគ្គលិកនៅ​ក្នុង​កម្ម​វិធី​នេះ​ ដោយឡែក​​កម្ម​វិធី​នេះ​ក៏​បាន​បន្ថែម ​នូវ​មុខ​ងារ​ (To- Do List) ដែល​អាច​កត់​ត្រា​នូវ​ថ្ងៃសម្ភាសន៍​ការងាររបស់​អ្នក​ នៅពេលខាងមុខ​នៅ ​ក្នុង​កម្ម​វិធី​នេះ​​ តែ​ម្តង​ ដោយមិនបារម្ភខ្លាចរំលងការសម្ភាសន៍ដ៏សំខាន់របស់អ្នក។ 

អ្នក​ប្រើ​ប្រាស់​ក៏​អាច​ធ្វើ​ការ​បិទ​គណនីក្រុមហ៊ុន​​ដែល​កំពុង​តែ​ទំនាក់​ទំនង​ជាមួយ​ ប្រសិន​បើ​ គិត​ថា​ក្រុមហ៊ុន​នោះមិន​ស្រប​ច្បាប់។​​ កម្ម​វិធី​នេះមាន​​ទាំង​ក្នុង​ទូរសព្ទ​ដៃ​ និង​នៅក្នុង​គេហទំព័រ​ដែល​មាន​ភាពងាយ​ស្រួល​សម្រាប់​ អ្នក​ស្វែង​រក​ការងារ​ និង​ក្រុមហ៊ុន​ស្វែង​រក​បុគ្គលិក​ផង​ដែរ។​ មុខងារថ្មីនេះបាន​ដាក់​បញ្ចូលរួចរាល់នៅ​ក្នង​​កម្ម​វិធី​ Andriod និង​សម្រាប់​កម្មវិធី​ iOS ​គឺនៅ​ក្នុង​សប្តាហ៍​ក្រោយ​នេះ។

ជាមួយ​នឹង​ចក្ខុវិស័យដ៏​​វែង​ឆ្ងាយ​របស់​ក្រុមហ៊ុន CamboJob ក្នុង​ការ​ជួយ​ដល់​យុវជនជាង​ ១០ លាន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ការងារ​នេះ បាន​ធ្វើឱ្យ​ក្រុមហ៊ុន​ផ្ទាល់ទទួល​បាន​ការ​គាំទ្រផ្នែក​ហិរញ្ញវត្ថុ​​ពី​ក្រុមហ៊ុន​​វិនិយោគ​ល្បីៗជាច្រើន ដោយក្នុងរយៈពេល​មិនដល់​​បី​ឆ្នាំ ។ ​ក្រោយឃើញលទ្ធផលការគាំទ្រពីអ្នកប្រើប្រាស់ បន្ទាប់ពី​​ក្រុមហ៊ុន​បាន​ចេញ​នូវ​កម្មវិធី​ទូរសព្ទដៃដ៏​ទំនើប​នេះ​ និងបាន​ទទួល​​ការ​ជឿ ទុក​ចិត្តពីក្រុមហ៊ុន​ជាង​ ​៥០០០ ក្រុមហ៊ុន ដែលកំពុង​​​ប្រើប្រាស់សេវាកម្ម​នៅ​ក្នុង​កម្មវិធីថ្មី​នេះ​​​ ​ ​បានជំរុញ​ឱ្យ​ក្រុមហ៊ុន​ CamboJob ​មាន​ការរៀប​ចំបង្កើត​​​ពិព័រណ៍​ការងារ​ធំជាងគេនៅ​ថ្ងៃ​ទី ២០-២១ សីហា​ ២០២២ នៅ​វិទ្យាស្ថានបច្ចេកវិទ្យា​ កម្ពុជា (តិចណូ)​ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុមហ៊ុនជាង​ ១០០ ស្ថាប័ន។​​

កុំ​ភ្លេច​ចូល​រួម​ទាំង​អ​ស់​គ្នា​ជាមួយ​នឹង ​កម្ម​វិធី​ពិសេសៗ​ កន្លែង​ថតរូប​ស្អាតៗ​​ និង​​​ការ​លេង​ហ្គេម​ ឈ្នះ​រង្វាន់​ដូច​ជា​ ដប​ទឹក​ កែវ បង្វិល​កង និង​ប្រអប់សំណាង​ ដែល​មាន​រង្វាន់ធំ​ គឺ​​ទូរសព្ទ​ដៃ​ទំនើបដោយ​គ្រាន់​តែ​ធ្វើ​ការ​ថតរូប ​ និង​សម្ភាសន៍​ជាមួយ ​ក្រុមហ៊ុន ​។​​ បន្ថែមពី​នេះ ​ក៏​មាន​ការ​​ដាក់​តាំង​ពិព័រណ៍​សមិទ្ធផល​របស់​​​ក្រុមហ៊ុន​​​ ក្រុមនិសិ្សត​ ការប្រកួតប្រជែង​ប ច្ចេកវិទ្យាទំនើប​ & មនុស្ស​យន្ត និង​​ការ​ចូល​រួម​ពី​ វាគ្មិន​ល្បី​ៗ​ដែល​ធ្វើ​កិច្ច​ពិភាក្សាពី​ប្រធាន​បទ​ ល្បីៗ សម្រាប់​ផ្តល់​ជាគំនិត ​ដល់​​យុវជន​គ្រប់​រូបអំពី​ការងារដែល​កំពុង​​ពេញ​និយម​នៅ​លើ​ទីផ្សារ​ ​ការ​ងារ​ដែល​មនុស្ស ​យន្ត​កំពុងដណ្តើមពី​យុវជនទៅ​ និង​ចំណេះ​ដឹង​អំពី​ការងារ​ផ្សេងៗ​ទៀត ​ផង​ដែរ​។​

សម្រាប់​អ្នក​ដែល​ចង់​ស្វែងរក​ការងារ​ពី​ក្រុមហ៊ុន​ដែល​មាន​ការត្រួតពិនិត្យ​ច្បាស់លាស់​ ​អាច​សាក​ ល្បង ​ដោន​ឡូត​​ CamboJob App នៅ​ក្នុង​ទូរសព្ទដៃរបស់​អ្នក​ ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ថ្មីៗ​ ដែល​មាន​សុវត្ថិភាព ​ប្រសិទ្ធភាព​ខ្ពស់​ និង​​​មុខ​ងារ​ថ្មី​នៅ​ក្នុង​កម្មវិធី​នេះ​ ដែល​អាច​​ជួយ​​​អ្នក ​ក្នុង​ការរៀប​ចំ​ CV ដោយ​ឥតគិតថ្លៃ​​ដោយ​គ្រាន់​តែធ្វើ​តាម​ជំហាន​មួយ​ចំនួន​នៅ​ក្នុង ​កម្ម​វិធី​នេះ​តែ​ប៉ុណ្ណោះ​។​ សូម​តាម​ដាន​ជាមួយនឹង​គេហទំព័រ​របស់​ CamboJob ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ​ ​ព័ត៌មាន​​អំ​ពី​ពិព័រណ៍​ការងារ និង​លោក​អ្នក​មិន​ចាំបាច់​ព្រីន​CV ​​ពេល​ចូល​រួមពិព័រណ៍​ការងារ​​នោះ​ទេ​ ដោយ​គ្រាន់​តែ​មាន​កម្ម​វិធី​ CamboJob នៅ​ក្នុង​ដៃ​​ជា​ការ​ស្រេច​។

ចុះឈ្មោះ  ចូលរួម​ពិព័រណ៍ការងារដោយសេរី https://www.cambojob.com/activity?id=2

ទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

លេខទូរសព្ទ: +855 97 92 37 280 (WeChat, Telegram, WhatsApp)

                  + 855 81 697 501 (Customer Service)

ស្វែងយល់បន្ថែមពីយើងខ្ញុំតាមរយៈ

ហ្វេសប៊ុកផេក៖ CamboJob | Facebook

To Top