អត្ថបទ

ផ្សារទំនើបព្រីនស៍ និង WOWNOW ចាប់ដៃគ្នាបើកប្លង់អាជីវកម្មថ្មី

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ នៅផ្សារទំនើបព្រីនស៍ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនព្រីនស៍ រៀលអ៊ីស្ទេត គ្រុប បានធ្វើកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ ជាមួយកម្មវិធី WOWNOW ហើយបានរៀបចំសន្និសីទសារព័ត៌មានដ៏ធំមួយ នៅក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេតគ្រុប ។ 

នៅក្នុងកិច្ចសហប្រតិបត្តិការលើកនេះ ភាគីទាំងពីរនឹងចាប់ដៃគ្នា ដើម្បីបើកហាងលក់រាយថ្មី១០០ ដែលមានគំរូអាជីវកម្មOnline និងOffline ក្នុងរយៈពេល៣ឆ្នាំខាងមុខដែលធ្វើឲ្យទីផ្សារលក់រាយនៅកម្ពុជា នឹងមានភាពប្រកួតប្រជែងកាន់តែខ្លាំងឡើង ។ 

យោងតាមទិន្នន័យបង្ហាញឲ្យឃើញថា វិស័យលក់រាយនៅកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៅឆ្នាំ២០២១ ហើយទំហំប្រតិបត្តិការ នៃទីផ្សារ Online កម្ពុជា នៅឆ្នាំ២០២១ 

មានទឹកប្រាក់ រហូតជិតមួយពាន់លានដុល្លារអាមេរិក ។ ក្រុមហ៊ុនលក់រាយអន្តរជាតិជាច្រើន ដូចជា 7-Eleven, Circle K ជាដើម បានចូលមកបើកអាជីវកម្ម នៅប្រទេសកម្ពុជា ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ល្បឿននៃការអភិវឌ្ឍទីផ្សារអនឡាញ មានសន្ទុះខ្ពស់ជាងការលក់តាមហាងផ្ទាល់ ។  ការដាក់ឲ្យដំណើរការ នូវគំរូហាងលក់រាយថ្មីដែលមានអាជីវកម្មអនឡាញ និងអហ្វឡាញ របស់ផ្សារទំនើបព្រីនស៍ នឹង WONOW គឺពិតជាមានការបោះជំហាននាំមុខគេ ដែលមានគុណសម្បត្តិ និងផលប្រយោជន៍យ៉ាងច្រើន ។ 

ផ្សារទំនើបព្រីនស៍ គឺជាផ្សារទំនើបក្នុងស្រុកដ៏ល្បីមួយ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងប្រតិបត្តិការ និងការគ្រប់គ្រងហាង ដែលមានខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញ ពេញលេញ ។ 

ផ្សារទំនើបព្រីនស៍មានផ្តល់ជូន នូវបន្លែ ផ្លែឈើ ផលិតផលក្លាស្សេ អង្ករ ប្រេង អាហារសម្រន់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗជាច្រើន ដែលមានតម្លៃទាប និងគុណភាពខ្ពស់ ដែលបំពេញរាល់តម្រូវការ របស់អ្នកប្រើប្រាស់ ។  ក្នុងនាមជាកម្មវិធីផ្ដល់សេវារស់នៅ បែបទំនើបនិងថ្មីបំផុត នៅកម្ពុជា WOWNOW មានអ្នកប្រើប្រាស់សរុប ជាង៨០០,០០០នាក់ និងហាងផ្គត់ផ្គង់ទំនិញ ជាង២០,០០០ហាង ដែលគ្របដណ្តប់លើ១,៦៤៦ស្រុក/សង្កាត់ និង២៥ខេត្តក្រុង នៃប្រទេសកម្ពុជា ។ 

ភាពខ្លាំងនៃគំរូហាងលក់រាយថ្មី ដែលមានអាជីវកម្មOnline និងOffline របស់ផ្សារទំនើបព្រីនស៍ និង WOWNOW គឺកម្មវិធី WOWNOW មានជំនាញក្នុងប្រតិបត្តិការអនឡាញ ដែលមានសេវាឆាប់រហ័ស នូវខ្សែសង្វាក់ផ្គត់ផ្គង់ច្រើន ហើយផ្សារទំនើបព្រីនស៍ មានជំនាញផ្នែកប្រតិបត្តិការលក់ផ្ទាល់ ដែលថ្ងៃក្រោយនឹងធ្វើឲ្យក្រុមហ៊ុនទាំងពីរ កាន់តែមានភាពប្រកួតប្រជែង ជាងដៃគូផ្សេងៗ ។ ម្យ៉ាងវិញទៀតសមាជិកអ្នកទិញសិទ្ធិផ្តាច់មុខ មិនត្រឹមតែអាចទទួលបាននូវម៉ាកយីហោ ផលិតផល និងការគាំទ្រផ្នែកបច្ចេកទេស របស់ផ្សារទំនើបព្រីនស៍ប៉ុណ្ណោះទេ ថែមទាំងអាចទទួលបាន នូវលំហូរអតិថិជនដ៏ធំ និងសេវាកម្មដឹកជញ្ជូន ប្រកបដោយវិជ្ជាជីវៈ និងប្រកបដោយប្រសិទ្ធភាព របស់ WOWNOW ផងដែរ ។ 

កិច្ចសហប្រតិបត្តិការរវាងផ្សារទំនើបព្រីនស៍ និង WOWNOW លើកនេះ ក៏ផ្តល់ជូនផងដែរ នូវគំរូអាជីវកម្ម Mini-Store ដែលអ្នកទិញសិទ្ធិផ្តាច់មុខ ៥០នាក់ដំបូង នឹងទទួលបានការបញ្ចុះតម្លៃពិសេស៕

To Top