អត្ថបទ

កម្មវិធីផ្សព្វផ្សាយព័ត៌មាន របស់ពានរង្វាន់សហគ្រិនកម្ពុជា នឹងចាប់ផ្តើមពីថ្ងៃទី១៧ សីហា ដល់ទី៥ កញ្ញា

តើអ្នកជាសហគ្រិន ដែលមកពីសហគ្រាសធុនតូច និងមធ្យមមែនទេ? អ្នកគិតថាសហគ្រាសរបស់អ្នក មានគំនិត ភាពច្នៃប្រឌិត និងការគ្រប់គ្រងល្អ ស័ក្ដិសមទទួលបានពានរង្វាន់ សហគ្រិនវ័យក្មេងកម្ពុជាដែរឬទេ?

កម្មវិធីផ្សព្វផ្សាយព័ត៌មាន របស់ពានរង្វាន់សហគ្រិនកម្ពុជា នឹងចាប់ផ្តើមពីថ្ងៃទី១៧ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ក្នុងគោលបំណងផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយ និងស្វែងរកសហគ្រិនឆ្នើម ព្រមទាំងផ្តល់ឪកាសដល់ សហគ្រាសធុនតូច និងមធ្យមដែលនៅតាមបណ្តាខេត្ត បានដាក់ពាក្យចូលរួមប្រកួតប្រជែង នៅក្នុងកម្មវិធីនេះដែរ។

កម្មវិធីផ្សព្វផ្សាយព័ត៌មាន របស់ពានរង្វាន់សហគ្រិនកម្ពុជា នឹងប្រព្រឹត្តិទៅនៅ៖
១. ខេត្តកំពង់ចាម៖ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២
២. ខេត្តសៀមរាប៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២
៣. ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២
៤. ខេត្តបាត់ដំបង៖ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២
៥. ខេត្តក្រចេះ៖ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២

ដូច្នេះសូមគោរពអញ្ជើញសហគ្រិន ដែលមកពីសហគ្រាសធុនតូច និងមធ្យមចូលរួម នៅកម្មវិធីផ្សព្វផ្សាយ ព័ត៌មាននេះតាមរយៈខេត្តដូចខាងលើ ជាមួយលីងចុះឈ្មោះ៖ https://forms.gle/UjcxbBKovL65TjWr9

សំរាប់ព័ត៌មានបន្ថែម ឆែកគ្រុប Telegram: https://t.me/CYEA_Info ៕

To Top