អត្ថបទ

អស្ចារ្យ! ឈ្នះប្រាក់លាន ២០ លាន និង១០លានរៀល គ្រប់កម្មវិធីជួបជុំ ជាមួយស្រាបៀរ កម្ពុជា

ចាប់ពីថ្ងៃនេះតទៅ អតិថិជនរបស់ស្រាបៀរ កម្ពុជាទាំងអស់នឹងមានឱកាសឈ្នះប្រាក់សុទ្ធ ២០ លានរៀល និង១០ លានរៀលដោយគ្រាន់តែជាវស្រាបៀរ កម្ពុជាទាំង៣ប្រភេទចាប់ពី២៥កេសឡើងទៅ សម្រាប់ទទួលភ្ញៀវក្នុងកម្មវិធីជួបជុំ ឬពិធីមង្គលផ្សេងៗ។ 

ក្នុងនោះ រាល់ការជាវស្រាបៀរ កម្ពុជា កំប៉ុងគ្មានរង្វាន់ ឬស្រាបៀរ កម្ពុជា ដប ឬស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វចាប់ពី ២៥ កេសឡើងទៅអតិថិជនទាំងអស់នឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាងឈ្នះរង្វាន់ប្រាក់សុទ្ធ ២០ លានរៀលចំនួន ១០០ រង្វាន់ និង១០ លានរៀលចំនួន ២០០ រង្វាន់ក្នុងកម្មវិធីចាប់ឆ្នោតដែលនឹងត្រូវធ្វើឡើងចំនួន ៣​ លើកផ្សេងគ្នា។ 

កម្មវិធីប្រម៉ូសិននេះចាប់ផ្តើមពីថ្ងៃទី០១ កញ្ញា ២០២២ ដល់ថ្ងៃទី ៣១ សីហា ២០២៣ ដែលផ្តល់ជូនសម្រាប់កម្មវិធីជួបជុំដូចជា ពិធីខួបកំណើត ពិធីឡើងគេហដ្ឋាន​ ពិធីអាពាហ៍ពិពាហ៍ ពិធីគម្រប់ខួបអាពាហ៍ពិពាហ៍ និងពិធីជប់លៀងជាច្រើនផ្សេងទៀត។ 

កាន់តែពិសេសទៀតនោះ លក្ខខណ្ឌក្នុងការបើករង្វាន់មានភាពងាយស្រួល និងឆាប់រហ័សបំផុតដោយអតិថិជនដែលមានសំណាងឈ្នះគ្រាន់តែភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណរបស់ខ្លួន និងកន្ទុយសន្លឹកឆ្នោតឈ្នះរង្វាន់តែប៉ុណ្ណោះ។ អតិថិជនជាវឈុតកាន់តែច្រើននឹងមានសិទ្ធិផ្សងសំណាងកាន់តែច្រើនក្នុងការចាប់រង្វាន់ជាបន្តបន្ទាប់។ 

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនទុករយៈពេល ៣ ខែសម្រាប់អតិថិជនមកបើករង្វាន់ គិតចាប់ពីថ្ងៃឈ្នះរង្វាន់។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងលេខទូរស័ព្ទ៖ 061/067/069/ 902 902។ ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការកែរប្រែលក្ខខណ្ឌផ្សេងៗ

រង់ចាំអ្វីទៀត? ជួបជុំដោយក្តីរីករាយ និងផ្សងសំណាងឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ជាមួយស្រាបៀរ កម្ពុជាទាំងអស់គ្នា។ 

ស្រាបៀរ កម្ពុជា 

ដើម្បីអ្នកមានស្នាដៃ

ពិសាដោយការទទួលខុសត្រូវ។ 

To Top