អត្ថបទ

Tiger Beer អបអរភាពជោគជ័យ របស់កំពូលកីឡាករបាល់ទាត់អាស៊ី តាមរយៈយុទ្ធនាការថ្មី មួយឈ្មោះថា «The Golden Son»

ថ្ងៃនេះ Tiger Beer បានបើកបង្ហាញជាផ្លូវការនូវយុទ្ធនាការថ្មីមួយរបស់ខ្លួន ដែលជាផ្នែកមួយនៃការប្រារព្ធពិធី «អបអរឆ្នាំនៃភាពជឿជាក់» របស់ Tiger Beer

ដើម្បីអបអរសាទរការចាប់ផ្តើមនៃរដូវកាលបាល់ទាត់ឆ្នាំ 2022-2023 Tiger Beer បានបើកបង្ហាញនូវយុទ្ធនាការថ្មីចុងក្រោយរបស់ខ្លួនមួយមានឈ្មោះថា “The Golden Son” ដោយមានការចូលរួមពីសំណាក់ Son Heung-Min ជាទូតសុច្ឆន្ទៈផ្លូវការរបស់ Tiger Beer ។

“The Golden Son” គឺជាការអបអរភាពជោគជ័យថ្មីៗជាច្រើនរបស់ Son៖ នៅក្នុងខែឧសភា គាត់គឺជាកីឡាករបាល់ទាត់អាស៊ីដំបូងគេបង្អស់ដែលបានក្លាយជាម្ចាស់ស្បែកជើងមាស Premier League ក្រោយពីគាត់ស៊ុតបញ្ចូលទីបានច្រើនជាងគេប្រចាំរដូវកាល សរុបរហូតដល់ ២៣គ្រាប់ ហើយវាបានធ្វើឱ្យគាត់ជាប់ចំណាត់ថ្នាក់ជាកំពូលកីឡាករបាល់ទាត់អាស៊ីប្រចាំទសវត្សរ៍។

Son បានចូលរួមក្នុងក្លឹបបាល់ទាត់ Tottenham Hotspur ជាផ្លូវការនៅឆ្នាំ២០១៥ ក្នុងវ័យ ២៣ឆ្នាំ។ ក្រោយមក គាត់ក៏បានក្លាយជាកីឡាករអាស៊ីដែលរកគ្រាប់បាល់បានច្រើនជាងគេបង្អស់នៅ ក្នុងការប្រកួត Champions League និងជាកីឡាករអាស៊ីដំបូងគេដែលបានក្លាយជាម្ចាស់ស្បែក ជើងមាស ​និងជាប្រធានក្រុមបាល់ទាត់ជម្រើសជាតិរបស់កូរ៉េខាងត្បូងដែលនឹងចូលរួម​ នៅក្នុងការប្រកួត  World Cup នាពេលខាងមុខ។

យុទ្ធនាការ “The Golden Son” ដែលជាផ្នែកមួយនៃផែនការរយៈពេលវែងរបស់ Tiger Beer ដើម្បីអបអរ «ឆ្នាំនៃភាពជឿជាក់» ធ្វើឡើងក្នុងគោលបំណងជំរុញលើកទឹកចិត្តមនុស្សគ្រប់រូប ឱ្យហ៊ានបង្កើតក្តីស្រមៃដ៏ធំប្រចាំជីវិត និងដើម្បីអបអរភាពជឿជាក់របស់ពួកគេ។

«Tiger Beer មានដើមកំណើតនៅប្រទេសសិង្ហបុរី បានជម្នះនូវរាល់ឧបសគ្គដោយផលិតនូវស្រាបៀរដែលមានគុណភាពខ្ពស់មួយនៅក្នុងតំបន់ត្រូពិក ខណៈដែលមនុស្សភាគច្រើនបាននិយាយថាមិនអាចទៅរួចនោះទេ។ ដូចគ្នានេះដែរ Son បានចាប់ផ្តើមអាជីពជាកីឡាករអាស៊ីមួយរូបដោយគ្មានអ្នកណាស្គាល់ទាល់តែសោះ ប៉ុន្តែបច្ចុប្បន្ន គាត់ទទួលបានការសាទរពីអ្នកគាំទ្រជុំវិញពិភពលោក។ លោកជាគំរូក្នុងការផ្ដល់នូវជំនឿដល់យើងថា គ្រប់គ្នាមានភាពអង់អាចក្នុងខ្លួនដែលត្រៀមរួចជាស្រេចដើម្បីបញ្ចេញនូវសមត្ថភាពដ៏អស្ចារ្យ ជាមួយនឹងជំនឿថា ភាពជឿជាក់តែងនាំមកនូវជោគជ័យ»។ នេះជាការលើកឡើងរបស់  អ្នកនាង Sorida Kong អ្នកគ្រប់គ្រងជាន់ខ្ពស់ ផ្នែកផ្សព្វផ្សាយ របស់ Tiger Beer ។

ជាការរួមចំណែកបង្ហាញភាពជោគជ័យជាមួយ Son ដើម្បី “អបអរភាពជឿជាក់” របស់ Tiger Beer យើងក៏នឹងមានការចូលរួមពីសំណាក់តារាចម្រៀងដ៏ល្បីទូទាំងពិភពលោកមួយរូបដែលមានខ្សែជីវិតស្រដៀង Son ដែរ ដោយគាត់បានជម្នះនូវរាល់ឧបសគ្គដែលគាត់បានជួបប្រទះ រហូតទទួលបានជោគជ័យជាសាកលនៅលើឆាកអន្តរជាតិ។ សូមរង់ចាំតាមដានព័ត៌មានថ្មីៗ ក៏ដូចជាសេចក្តីប្រកាសនានាបន្ថែមទៀតទាក់ទងនឹងព្រឹត្តិការណ៍ដ៏ល្បីកក្រើកមួយរបស់ Tiger Beer នៅកម្ពុជានាដំណាច់ខែធ្នូឆ្នាំនេះ៕

[TVC 60” Youtube Video – Tiger Beer – Celebrate Your Confidence (Heung-Min Son)]

To Top