អត្ថបទ

វគ្គបណ្ដុះបណ្ដាល របស់ក្រុមហ៊ុនសាមសុង “Samsung Innovation Campus” ចាប់ដំណើរការជាផ្លូវការ ចាប់ពីថ្ងៃនេះហើយ!

ដើម្បីពង្រឹងសមត្ថភាព និងពង្រីកឱកាសការងារនាពេលអនាគត សំរាប់យុវជនកម្ពុជាក្នុងផ្នែក ICT

ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាល “Samsung Innovation Campus” ដែលជាកម្មវិធីសម្រាប់យុវជនកម្ពុជា ដើម្បីពង្រឹងសមត្ថភាព បច្ចេកវិទ្យទំនាក់ទំនងព័ត៌មាន (ICT) ត្រូវបានបើកជាផ្លូវការ នៅសកលវិទ្យាល័យភូមិន្ទ ភ្នំពេញ ដោយមាន 2 វគ្គ និងមានសិក្ខាកាមចូលរួមសរុបចំនួន ៦០ នាក់។ មានបេក្ខជនដាក់ពាំក្យជាង 400 នាក់ ដែលត្រូវបានឆ្លងកាត់ការ ជម្រុះជាច្រើនដំណាក់ពីការប្រលង ការវាយតម្លៃពីលោកគ្រូ-អ្នកគ្រូ ទើបសំរេចជ្រើសរើសបាននិស្សិត 60 រូបនេះ ។

វគ្គបណ្ដុះបណ្ដាល “Samsung Innovation Campus” នេះ ត្រូវបានផ្ដួចផ្ដើមដោយ ក្រុមហ៊ុនសាមសុងក្នុងកិច្ចសហការ ជាមួយសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីផ្តល់ឱ្យយុវជននិស្សិតកម្ពុជា នូវចំណេះដឹងថ្មីៗស្របតាមស្តង់ដារអន្តរជាតិ ។
កម្មវិធីនេះបានផ្ដល់នូវការសិក្សាអំពី Coding & Programming ជាមួយភាសាកូដ Pyton ដែលជាភាសាកូដ មានប្រជាប្រិយភាពបំផុត និងកំពុងប្រើប្រាស់គ្រប់ ទិសទីពេញពិភពលោក ។ និស្សិតដែលបានបញ្ចប់កម្មវិធី Coding & Programming នេះ នឹងបានឳកាសទៅសិក្សាវគ្គបន្ត ឳកាសការងារ និងឳកាសល្អៗជាច្រើនទៀត ក្រោមកិច្ចសហការខិតខំជួយ ជ្រោមជ្រែងពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុនសាមសុង ។

ដោយប្រកាន់ភ្ជាប់ជាមួយគោលការណ៍ រួមចំណែកផ្ដល់ផលវិជ្ជមានដល់សង្គម ក្នុងប្រតិបត្តការផ្តល់សេវា និងផ្គត់ផ្គង់ផលិតផល ក្រុមហ៊ុនសាមសុងតែងតែបង្កើត ឱកាសសម្រាប់ប្រជាជន និងសហគមន៍ដើម្បីអភិវឌ្ឍ ឲ្យកាន់តែប្រសើរឡើងជាលំដាប់។ ក្នុងនោះ ការរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស គឺជាអាទិភាពមួយរបស់ក្រុមហ៊ុន ដោយធ្វើយ៉ាងណាជួយដល់យុវជន ដើម្បីឲ្យពួកគេអាចបញ្ចេញសក្តានុពល និងទេព្យកោសល្យរបស់ខ្លួន ក្នុងការបម្រើជីវភាពខ្លួនឯងផង និងសង្គមជាតិទាំងមូលផង។

លោក Hyung Geun Lee អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុង អេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា “សម្រាប់សាមសុង នេះគឺជាកិច្ចការដែលមាន សារៈសំខាន់ណាស់ក្នុង ការជួយដល់សង្គម ព្រោះគោលបំណងរបស់យើង មិនមែនផ្ដោតតែលើការលក់ ផលិតផលនោះឡើយ ពោលគឺចួលរួមផ្ដល់ផលវិជ្ជមាន និងប្រយោជន៍ដល់សង្គម តាមរយ:ការពង្រើកចំណេះដឹង យុវជនសម័យថ្មីតាមរយៈកម្មវិធីនានា រួមទាំងកម្មវិធី Samsung Innovation Campus ។
ហើយយើងរំពឹងទុកថា វគ្គបណ្ដុះបណ្ដាលនេះនឹងទទួលបានភាពជោគជ័យ ក្នុងការផ្ទេរចំណេះនិងជំនាញចាំបាច់ ដល់សិក្ខាកាមទាំង ៦០នាក់ដែលបានចូលរួមក្នុងវគ្គនេះ ។ យើងជឿជាក់ថាជំនាញទាំងនេះ នឹងជួយឲ្យប្អូនៗចូលរួម បានកាន់តែច្រើនក្នុងការ អភិវឌ្ឍសង្គមជាតិរបស់ខ្លួន។”

សូមរំលឹកផងដែរថា កម្មវិធី Samsung Innovation Campus នេះ គឺជាសមិទ្ធផលនៃការ ចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុនសាមសុង ដែលជាផ្នែកមួយនៃយុទ្ធនាការរបស់ Samsung ដើម្បីផ្តល់ការគាំទ្រយ៉ាងមុតមាំ សំរាប់បេក្ខភាពទីក្រុងប៊ូសានក្លាយជា ម្ចាស់ផ្ទះនៃពិព័រណ៍ពិភពលោក World Expo 2030 ។ ក្នុងនាមជាសមាជិកពេញសិទ្ធិ នៃគណៈកម្មាធិការជំរុញការ បោះឆ្នោតជ្រើសរើសទីក្រុង Busan សំរាប់ World Expo 2030 ក្រុមហ៊ុនសាមសុងក៏បាន ធ្វើការណែនាំពីគុណសម្បត្តិ នៃទីក្រុងប៊ូសានដែលមានលក្ខណៈទំនើប ស៊ីវិល័យ សមត្ថភាពផ្នែកបច្ចេកវិទ្យា និងលក្ខណ្ឌអំណោយផលជាច្រើនទៀត រួមទាំងការប្តេជ្ញាចិត្តរបស់ រដ្ឋាភិបាលកូរ៉េដើម្បីសំរេចឲ្យ បានជោគជ័យសំរាប់កម្មវិធី Busan World Expo 2030 នេះ ។

អំពី Samsung Electronics Co., Ltd. Samsung បំផុសគំនិតពិភពលោក និងរៀបចំអនាគតជាមួយនឹងការផ្លាស់ប្តូរគំនិត និងបច្ចេកវិទ្យាថ្មី។ ក្រុមហ៊ុនកំពុងកំណត់ឡើងវិញនូវពិភព ទូរទស្សន៍ ទូរស័ព្ទឆ្លាតវៃ នាឡិការឆ្លាយវៃ ថេប្លេត បរិក្ខារឆ្លាតវៃ network systems, memory ប្រព័ន្ធ LSI ដំណោះស្រាយ foundry and LED ។ សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom តាមរយៈ http://news.samsung.com ។

To Top