អត្ថបទ

ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត នឹងបើកលក់គម្រោងថ្មីមួយទៀត នៅលើមហាវិថី ឈ្នះឈ្នះ

(ភ្នំពេញ)៖ បន្ទាប់ពីជោគជ័យក្នុងការបើកលក់គម្រោងទី១ ដឹ អាណាចក្រ ថ្មីៗនេះ ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត គ្រោងនឹងប្រកាសជាផ្លូវការក្នុងការបើកលក់មុនសម្ពោធគម្រោងថ្មីស្រឡាងមួយទៀត នាពេលឆាប់ៗនេះ ឈ្មោះថា ដឹ វីនវីន (The WINWIN ) ដែលជាគម្រោងអភិវឌ្ឍដីវីឡា និងផ្ទះអាជីវកម្ម មានទំហំសរុប ៦៨ ហិកតា ស្ថិតនៅ មហាវិថី ឈ្នះឈ្នះ ភូមិ ផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទល់មុខផ្លូវហាណូយ ធ្វើដំណើរត្រឹមតែ ១០នាទី ពីផ្សារទំនើប Aeon 2 និងផ្សារ Makro ។

គម្រោង ដឹ វីនវីន ជាគម្រោងអភិវឌ្ឍដីសម្រាប់សាងសង់វីឡា មាន៖ ដីវីឡាឃីង ទំហំ 30m x 30m ដីវីឡាឃ្វីន ទំហំ 20m x 30m ដីវីឡាព្រីន ទំហំ 10m x 27m ជាដីពេញខ្នាតស្អាតល្អ សាកសមសម្រាប់ការសាងសង់ម៉ូតផ្ទះវីឡាប្រណិតៗ ។ និង ប្រភេទផ្ទះ អាជីវកម្ម ម៉ូតបែបក្លាសិកកម្ពស់ ៣ជាន់ ទំហំ 4.2m x 16m សល់ដីខាងមុខ 7m សាងសង់ជាប់នឹងផ្លូវរដ្ឋ៣០ម និង ផ្សារដើមគរថ្មី ដែលស័ក្តិសមក្នុងការប្រកបអាជីវកម្ម។

លើសពីនេះទៅទៀត គម្រោង ដឹ វីនវីន ក៏នឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធរួម មានដូចជា ផ្លូវរុក្ខវិថីធំទូលាយ ផ្សារទំនើប The WINWIN ក្លឹបហាត់ប្រាណ កន្លែងកម្សាន្ត ភោជនីយដ្ឋាន ហាងលក់សម្ភារៈដ៏សម្បូរបែប រំលេចជាមួយម៉ូតផ្ទះដ៏ស្កឹមស្កៃ ដែលនឹងក្លាយជាសហគមន៍រស់នៅមួយដែលសុខដុម ផាសុកភាព សុវត្ថិភាព និងស៊ីវិល័យ។

ជាការអបអរការបើកលក់មុនសម្ពោធនៅថ្ងៃទី៨​ ខែតុលានេះ ក្រុមហ៊ុននឹងផ្តល់ជូននូវប្រូម៉ូសិនបញ្ចុះតម្លៃរហូតដល់ ១៨% ជាមួយជម្រើសបង់ប្រាក់ងាយស្រួល រំលស់១០០%ឥតការប្រាក់រយៈពេលវែង ។ គួរបញ្ជាក់ផងដែរថា គម្រោងនឹងចេញប័ណ្ណបញ្ជាក់កម្មសិទ្ធិត្រឹមត្រូវ ដែលកាន់តែធ្វើឲ្យអតិថិជនទិញដោយមានជំនឿទុកចិត្តផងដែរ។

គម្រោងល្អ អភិវឌ្ឍនៅទីតាំងល្អដោយអ្នកអភិវឌ្ឍមានជំនាញខ្ពស់និងជំនឿទុកចិត្ត ស្ថិតនៅតំបន់ដែលមានសន្ទុះអភិវឌ្ឍខ្លាំងក្លានិងជាតំបន់ពាណិជ្ជកម្មចម្រុះ គម្រោង ដឹ វីនវីន នឹងប្រែក្លាយជាសហគមន៍មួយដ៏រីកចម្រើន។

សូមរួសរាន់ឡើង ចំនួនប្រូម៉ូសិនមានកំណត់ សាកសួរព័តមានឥឡូវនេះ ដើម្បីទទួលបានឳកាសចំណេញមហាសាល។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទៅកាន់លេខ ០៩៨/០៨៥ ៣៣៩ ៣៣៩ ឬផេកផ្លូវការរបស់គម្រោង The WINWIN by Hanuman Estate ឥឡូវនេះ។

ដឹ វីនវីន ឧត្តមភាពនៃជ័យជម្នះ

To Top