ដើម្បីថ្លែងអំណរគុណ ដល់អតិថិជនរបស់ខ្លួន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បានប្រកាសផ្តល់រង្វាន់ជាសាច់ប្រាក់សុទ្ធចំនួន ២០០០០ដុល្លារ ចែកជារៀងរាល់ខែជូនដល់អតិថិជន ដែលមានសំណាងគាស់ត្រូវរង្វាន់ពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា។
អតិថិជននៅទូទាំងប្រទេស នឹងមានឱកាសឈ្នះប្រាក់សុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់នេះ ដោយគ្រាន់តែស្វែងរកពាក្យ «$20,000» ដែលមាននៅក្រោមក្រវិលកំប៉ុង របស់ស្រាបៀរ កម្ពុជា ចាប់ពីខែតុលាតទៅ។
បន្ទាប់ពីឃើញពាក្យខាងលើ អតិថិជនអាចធ្វើការទំនាក់ទំនង មកកាន់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ ដែលមាននៅក្រោមក្រវិលកំប៉ុងបានភ្លាមៗតែម្តង ដើម្បីឲ្យក្រុមការងាររៀបចំ ការប្រគល់រង្វាន់ជូនក្នុងរយៈពេលឆាប់រហ័សបំផុត ត្រឹមតែ៤៨ម៉ោង ក្រោយពេលឈ្នះរង្វាន់តែប៉ុណ្ណោះ។
នេះនឹងផ្តល់ភាពងាយស្រួល និងរហ័សទាន់ចិត្តជូនដល់អតិថិជន ដោយមិនចាំបាច់រង់ចាំយូរ ដើម្បីទទួលបានរង្វាន់នោះទេ ពោលគឺគាស់ត្រូវភ្លាម ទទួលបានរង្វាន់យ៉ាងលឿនបំផុត។
គួរបញ្ជាក់ថា បន្ថែមលើរង្វាន់២០០០០ដុល្លារ ចែកជូនជារៀងរាល់ខែ ស្រាបៀរ កម្ពុជា ក៏មានរង្វាន់ជាច្រើនផ្សេងទៀត និងរង្វាន់ស្រាបៀរយ៉ាងច្រើនលានកំប៉ុង។
សូមកុំរង់ចាំយូរ ពិសាស្រាបៀរ កម្ពុជាឥឡូវនេះ ដើម្បីមានឱកាស ឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់។
ស្រាបៀរ កម្ពុជា ដើម្បីអ្នកមានស្នាដៃ! ពិសាដោយការទទួលខុសត្រូវ៕