អត្ថបទ

ក្រុមហ៊ុន SMART AXIATA បញ្ជាក់ជាថ្មី​អំពី​ការប្តេជ្ញាចិត្តចំពោះនិរន្តរភាព តាម​រយៈ​ការ​ឧបត្ថម្ភ​​កិច្ចប្រជុំកំពូល​ ស្តីពី​ការប្រែ​ប្រួល​​អាកាសធាតុ​​ ឆ្នាំ២០២២ នៅកម្ពុជា

ភ្នំពេញ ថ្ងៃទី ខែ២១តុលា៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅ​កម្ពុជា  កំពុងបញ្ជាក់សារជាថ្មីនូវ​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​​ចំពោះ​និរន្តរភាព និង​ការ​ថែរក្សា​បរិស្ថាន​តាមរយៈ​​ការ​ឧបត្ថម្ភ​​កិច្ចប្រជុំ​កំពូល​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​កម្ពុជាឆ្នាំ២០២២ (CCCS22)។

កិច្ចប្រជុំ​កំពូល​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​កម្ពុជា​ឆ្នាំ២០២២ (CCCS22) ​​រយៈ​ពេល​បី​ថ្ងៃដែល​​រៀបចំឡើង​​ដោយ​ក្រសួង​បរិស្ថាន (MOE) ក្រោម​ការ​​សហការ​ជាមួយ​អង្គការ Mekong Future Initiative មាន​ការ​​ចូលរួម​ពី​​ក្រុម​អ្នក​ជំនាញ អ្នក​បម្រើ​ការងារ​ក្នុង​វិស័យ​ប្រែ​ប្រួល​អាកាសធាតុ អង្គការ​សង្គមស៊ីវិល និង​ក្រុមហ៊ុន​អាជីវកម្មជា​ច្រើន​ ដើម្បី​បង្ហាញ​​កិច្ចខិតខំ​ប្រឹងប្រែងរបស់​កម្ពុជា​ឆ្ពោះទៅ​រក​និរន្តរភាព និង​ការ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់នៃ​ការ​ប្រែប្រួល​អាកាសធាតុ។ ក្រុមហ៊ុន Smart Axiata គឺជា​អ្នក​ឧបត្ថម្ភ​ធំ​មួយ​​ក្នុង​​ព្រឹត្តិការណ៍នេះ។

បេសកកម្ម​នៃ​កិច្ចប្រជុំកំពូលនេះ​គឺ​ដើម្បី​ជំរុញ​កិច្ចពិភាក្សាថ្នាក់​ជាតិ​ស្តីពី​បញ្ហា​ទាក់ទង​នឹង​អាកាសធាតុ​នៅ​ក្នុងព្រះរាជា​ណាចក្រ​កម្ពុជា និង​ផ្តល់​ឱកាស​សម្រាប់​ការ​បង្កើនការ​សម្រប​សម្រួល​ក្នុង​ចំណោម​អ្នក​ជំនាញ​​ខាង​ការប្រែ​ប្រួល​​អាកាសធាតុ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​មានប្រសាសន៍​ថា៖ «យើង​ត្រូវ​ទទួល​ស្គាល់​ការ​ពិត​ដែលមិន​អាចប្រកែកបានថា សន្តិភាព​និង​ស្ថិរភាព​ទូទាំង​ប្រទេស​ ​​វិវឌ្ឍ​ចេញ​ពី​មនសិការ​នៃ​ការ​ឯកភាព និងសមាហរណកម្ម​កម្ពុជា​ក្រោម​ក្របខណ្ឌ​នៃ​គោលនយោបាយ ឈ្នះ-ឈ្នះ គឺជា​កាតាលីករ​សម្រាប់​កំណើន​សេដ្ឋកិច្ច ការ​អភិវឌ្ឍ​ប្រទេស និង​ការ​លើក​កម្ពស់​​ជីវភាព​រស់នៅ។​ ជា​មួយនឹង​ការ​អភិវឌ្ឍ​នេះ បញ្ហា​ប្រឈម​ចំពោះ​បរិស្ថាន និង​និរន្តរភាព​ក៏កើតមានឡើង​ផងដែរ។​ ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​រីករាយណាស់​ដែល​មាន​ការ​គាំទ្រ​ពីក្រុមហ៊ុន​នានា​ ដូចជាក្រុមហ៊ុនន Smart Axiata ដើម្បី​ជួយ​យើងក្នុងការ​​​​លើក​​កម្ពស់​​និរន្តរភាព និង​​ការ​ធ្វើ​សកម្មភាព​​​​​ដោយ​​ការ​ទទួល​ខុស​​ត្រូវ​​ក្នុង​​កិច្ច​ខិត​ខំ​ប្រឹង​​ប្រែង​​ប្រតិបត្តិការ​​របស់​​ពួក​គេ​​ដើម្បី​​បរិស្ថាន​​ល្អ»។

លោក Feiruz Ikhwan នាយក​ប្រតិបត្តិស្តីទី​នៃក្រុមហ៊ុន Smart Axiata បាន​មាន​ប្រសាសន៍​ថា៖ «នៅ​ក្រុមហ៊ុន Smart Axiata និរន្តរភាព​គឺ​ជា​អាទិភាពដ៏​​សំខាន់​របស់​យើង។ និរន្តរភាពគឺជា​ចំណុច​ស្នូល​នៃ​គំរូ​អាជីវកម្ម​របស់​យើង ហើយ​តាម​រយៈ​ការធ្វើការ​រួមគ្នា​ជា​មួយ​ដៃគូ​ពីសំណាក់គ្រប់​វិស័យ​ផ្សេងៗ យើង​នឹង​អាចសម្រេចបានតាម​​​បេសកកម្ម​របស់​យើងដើម្បី​​​ភ្ជាប់​ទំនាក់​ទំនង​គ្នា និង​ធ្វើឱ្យ​ជីវិត​កាន់តែ​ប្រសើរ​ឡើង ខណៈ​ពេល​ដែល​បង្កើត​អនាគត​ប្រកប​ដោយនិរន្តរភាព​ផងដែរ»។

លោក Allen Dodgson Tan អគ្គនាយក​​អង្គការ Mekong Future Initiative មាន​ប្រសាសន៍ថា៖ «នេះ​គឺ​ជា​ឱកាស​ដំបូង​ចាប់​តាំង​ពីកើតមាន​ជំងឺកូវីដ-១៩ ក្នុង​ការប្រមូលផ្តុំ​ក្រុម​​អ្នក​​ជំនាញ​ចម្រុះ​ខាង​ផ្នែក​​​បម្រែបម្រួល ​អាកាស​ធាតុ។ CCCS22 ក៏ជា​ព្រឹត្តិការណ៍ប្រែប្រួល​អាកាសធាតុ​​ដ៏ធំបំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ»។

ព្រឹត្តិការណ៍​ឆ្នាំនេះ​បាន​បង្ហាញ​ពី​វឌ្ឍនភាព​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​សម្រេចបាន​ឆ្ពោះ​ទៅ​រក​បញ្ហា​ទាក់​ទងនឹង​អាកាសធាតុ។ ក៏មាន​ការចូលរួម​ចំណែក​ពី​ភាគី​ពាក់ព័ន្ធ​ជា​ច្រើនទៀត​ផង​ដែរ រួមទាំង​វិស័យ​ឯកជន និងវិស័យ​សាធារណៈ។

ក្រុមហ៊ុនអាជីវកម្ម​និង​អង្គការនានា​ដែល​បាន​ចូល​រួម​ក្នុង CCCS22 រួម​មានអង្គការ USAID ក្រុមហ៊ុន Forte Insurance ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន HEINEKEN អង្គការ Oxfam Cambodia និងក្រុមហ៊ុនផ្សេងៗទៀត។

កិច្ចប្រជុំកំពូល​នេះ​រួមមាន​វគ្គ​ស្តីពី​ថាមពល​កកើត​ឡើង​វិញ ហិរញ្ញវត្ថុ​បៃតង/ហិរញ្ញវត្ថុ​អាកាសធាតុ គោលដៅអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព (SDGs) និង​ការ​ច្នៃប្រឌិត​បច្ចេកវិជ្ជា​បរិស្ថាននៅ​ទូទាំង​ឧស្សាហកម្ម​ជា​ច្រើន​ដូចជា កសិកម្ម ការ​ដឹក​ជញ្ជូន ទេសចរណ៍ និង​ពាណិជ្ជកម្ម។

កាល​ពី​ដើម​ឆ្នាំនេះ ក្រុមហ៊ុន Smart Axiata គឺជា​អ្នក​ឧបត្ថម្ភធំ​មួយ​ដល់​ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែនដី (Earth Hour) នៅកម្ពុជា​ដោយ​ធ្វើការងារ​រួមគ្នា​ជាមួយ​​ក្រសួង​និង​ស្ថាប័ននានា​របស់​​រាជ​រដ្ឋាភិបាល​កម្ពុជា សហគមន៍​មូលដ្ឋាន យុវជន ស្ថាប័ន​សាធារណៈ​និងឯកជន អង្គការ​មិន​មែន​រដ្ឋាភិបាល ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​ពលរដ្ឋ​កម្ពុជា​នៅ​ទូទាំង​ប្រទេស​ ដើម្បី​បង្ហាញ​​​សកម្មភាព​របស់​ពួកគេ​ឆ្ពោះ​ទៅ​រក​អនាគត​ដែលកាន់តែ​មាននិរន្តរភាព​ និងភាពប្រសើរ​​សម្រាប់​ទាំង​អស់​គ្នា។ លើស​ពី​នេះ ក្រុមហ៊ុន Smart Axiata ក៏​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​អាកាសធាតុ​​បន្ទាន់ តាម​រយៈ​ការ​​ពិនិត្យតាម​ដាន និង​ការ​គ្រប់គ្រងបរិមាណ​​កាបូន​ឌីអុកស៊ីត​របស់​ក្រុមហ៊ុន​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​​ប្រឹង​​ប្រែង​របស់​ក្រុមហ៊ុន​ក្នុង​ការ​លើក​កម្ពស់​និរន្តរភាពផងដែរ។

ក្រុមហ៊ុន Smart Axiata ក៏មាន​ភាព​សកម្ម​ផងដែរ​នៅ​កម្រិត​មូលដ្ឋាន​ដោយ​ចាប់ផ្តើម​ការ​ធ្វើ​​ដំណើរ​​​អប់រំ​អំពី​បរិស្ថានជា​មួយអង្គការ​ជឿជាក់​លើសិស្ស​ជនបទ​កម្ពុជា (CRST) ដើម្បីលើកកម្ពស់ការ​យល់​ដឹងអំពី​សារៈសំខាន់នៃការ​បដិសេធប្រើ​ប្រាស់ ការ​កាត់បន្ថយ ការ​ប្រើប្រាស់​ឡើង​វិញ និង​ការកែច្នៃ​សំរាម​ប្លាស្ទិក។ កម្មវិធី​ចុង​ក្រោយបំផុត​​​បាន​ធ្វើឡើង​នៅ​ដើម​ឆ្នាំ២០២២ ដែល​ជាផ្នែកមួយ​នៃ​គំនិតផ្តួច​ផ្តើម​គម្រោង “អ” (Project R)  ដែលមានគោល​បំណង​កាត់បន្ថយ​ការប្រើ​ប្រាស់​ប្លាស្ទិក​ដែល​ប្រើប្រាស់​បាន​តែម្តង​នៅ​ក្នុង​​និង​ជុំវិញ​ខេត្ត​សៀមរាប​តាម​រយៈ​ការ​អប់រំ ការ​ធ្វើ​សកម្មភាព និង​ការ​បំផុស​គំនិត។

សម្រាប់ព័ត៌មានបន្ថែមអំពីកិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន Smart Axiata លើការងារ​បរិស្ថាន និងនិរន្តរភាព សូម​តាមដានទំព័រហ្វេសប៊ុក​ Smart for Cambodia តាមរយៈ www.facebook.com/smartforcambodia

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Appleនិង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPayសេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!

ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A,មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

To Top