ក្រុមហ៊ុន អឺបេនលែន បានបង្កើតកម្មវិធី«សប្បុរសធម៌ចន្ទគីរី»ដំបូងបង្អស់ ដើម្បីចូលរួមចំណែកលើកកម្ពស់ការអប់រំនៅក្នុងសហគមន៍៍នៅជុំវិញតំបន់បុរីចន្ទគីរី ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ 2 និងត្រឹមតែ 5នាទីពីមហាវិថី សម្តេចហ៊ុន សែន (ឬផ្លូវ60ម៉ែត្រ)។
គោលបំណងសំខាន់ក្នុងការបង្កើតកម្មវិធីសប្បុរសធម៌នេះ គឺដោយសារការមើលឃើញពីសារៈសំខាន់នៃការអប់រំ ជាពិសេសការជួយសម្រួលដល់ការលំបាកដល់់សិស្សានុសិស្សនៅក្នុងសហគមន៍នេះ ដែលកំពុងជួបប្រទះនូវបញ្ហាកង្វះសម្ភារសិក្សាប្រចាំថ្ងៃដោយការចែកជូននូវកង់ សៀវភៅ កាតាប និងសម្ភារៈសិក្សាផ្សេងៗ។
ដោយឈរលើទស្សនៈជឿជាក់ទៅលើភាពប្រសើររឡើងជាងមុន ក្នុងនោះការចូលរួមចំណែកអភិវឌ្ឍន៍នៅក្នុងសហគមន៍ ក៏ជាគោលដៅអាទិភាពមួយរបស់ក្រុមហ៊ុន អឺបេនលែន។ ក្រោមកិច្ចផ្តួចផ្តើមរបស់ក្រុមហ៊ុន និងការចូលរួមចំណែកបរិច្ចាគថវិកាពីក្រុមការងារបុគ្គលិកអឺបេនលែន ព្រមទាំងម្ចាស់គេហដ្ឋាននៃបុរីចន្ទគីរីផ្ទាល់់ កម្មវិធីនេះបានប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យ ទី23 ខែតុលា ឆ្នាំ2022 នៅក្នុងបរិវេណបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ព្រែកកំពឹស ដែលមានទីតាំងនៅខាងក្រោយបុរីចន្ទគីរីផ្ទាល់។
ក្នុងឪកាសដ៏វិសេសសាលនេះ ក៏មានការចូលរួមជាកិត្តិយសពីសំណាក់លោក វ៉ែន សុគន្ធ ប្រធានការិយាល័យអប់រំ ខណ្ឌដង្កោ ក្រុងភ្នំពេញ។ លោកបានធ្វើការថ្លែងអំណរគុណដល់ក្រុមហ៊ុន អឺបេនលែនដែលបានបង្កើតកម្មវិធីនេះឡើង ព្រោះវិស័យអប់រំក៏ត្រូវការចូលរួមចំណែកពីវិស័យឯកជនផងដែរ ហេតុនេះហើយការចូលរួមទាំងអស់គ្នាមានសារៈសំខាន់ណាស់ ដូចពាក្យស្លោករបស់ក្រសួងអប់រំដែលបានលើកឡើងថា «សាលារៀនដើម្បីទាំងអស់គ្នា ទាំំងអស់គ្នាដើម្បីសាលារៀន»។
ទន្ទឹមនឹងគ្នានេះដែរ លោកស្រី ឈាង វីយោទ្បា នាយិកាផ្នែកធនធានមនុស្ស និងរដ្ឋបាល តំណាងបុរីចន្ទគីរី នៃក្រុមហ៊ុន អឺបេនលែន បានលើកឡើងពីគុណតម្លៃនៃការចូលរួមចំណែកអភិវឌ្ឍន៍វិស័យអប់រំ ដោយការអប់រំជាធាតុផ្សំសំខាន់សម្រាប់យុវជនជំនាន់ក្រោយ ក្នុងនាមជាអនាគតនៃសសរទ្រូងរបស់គ្រួសារ សហគមន៍ និងសង្គមជាតិទាំំងមូលផងដែរ។
ក្នុងន័យនេះ លោកស្រីបានបន្ថែមទៀតថា« ចក្ខុវិស័យនៃកម្មវិធីទំនួលខុសត្រូវសង្គម គឺជាអ្វីដែលក្រុមហ៊ុនអឺបេនលែន និងក្រុមការងារទាំងអស់ តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមចំណែកជួយដល់សហគមន៍។»
មិនតែប៉ុណ្ណោះ កម្មវិធីសប្បុរសធម៌ចន្ទគីរីនេះ គឺជាឳកាសដ៏មានតម្លៃមួយក្នុងការបង្ហាញឱ្យកាន់តែច្បាស់ពីការចូលរួមចំណែកយកចិត្តទុកដាក់យ៉ាងសកម្មពីដៃគូសហការ របស់អឺបេនលែន និងការពង្រឹងបន្ថែមនូវទំនាក់ទំនងឲ្យកាន់តែប្រសើរជាងមុន។ សាមគ្គីភាពក្នុងកម្មវិធីនេះ នឹងជួយរឹតបន្តឹងនូវចំណងមិត្តភាពជិតស្និទ្ធរបស់បុគ្គលិកទាំងអស់នៃក្រុមហ៊ុនអឺបេនលែនផងដែរ។
ជារៀងរាល់ឆ្នាំ អឺបេនលែន តែងតែចូលរួមកម្មវីធីទំនួលខុសត្រូវសង្គមជាមួយក្រុមហ៊ុន ISI GROUP ក្នុងនាមជាសមាជិកនៃសហព័ន្ធក្រុមហ៊ុនក្នុងស្រុកខ្នាតធំមួយនេះ ដែលមានបទពិសោធជាង 22ឆ្នាំក្នុងវិស័យសំណង់ ដើម្បីចូលរួមចំណែកលើកកម្ពស់ក្នុងវិស័យអប់រំ សុខភាព កីឡា ក៏ដូចជាបញ្ហាប្រឈមផ្សេងៗដែលកើតមាននៅក្នុងសង្គម។
ក្រុមហ៊ុន អឺបេនលែន ជឿជាក់ថា ការចែករំលែក គឺជាមាគ៌ាមួយសំខាន់ដែលអាចចូលរួមចំណែកបង្កើតឲ្យមាននូវការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសង្គមទាំងមូល ហើយយើងនឹងនៅតែបន្តសកម្មភាពសង្គមជាច្រើនទៀត នាពេលអនាគត៕
អំពីអឺបេនលែន
ក្រុមហ៊ុន អឺបេនលែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុកមួយបានបង្កើតឡើងនៅឆ្នាំ 2013 ដោយលោកស្ថាបត្យករ កាំង ហុកដែលមានគោលដៅបង្កើតទីកន្លែងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ដើម្បីឱ្យមនុស្សគ្រប់គ្នារស់នៅ ធ្វើការ និងកម្សាន្ដដោយការប្ដេជ្ញាលើ គុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។ លោកជឿជាក់ថា ការផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អបំផុតដើម្បីជួយលើកកម្ពស់គុណភាពនៃការរស់នៅ និងបង្កើតបរិយាកាសប្រកបដោយផាសុកភាព។
ក្រុមហ៊ុន អឺបេនលែន ត្រូវបាន ទទួលស្គាល់តាមរយៈការបង្កើតគម្រោងប្រណីតៗពោរពេញដោយភាពច្នៃប្រឌិតដោយប្រើប្រាស់ការ រចនាផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង ដែលឆ្លុះបញ្ចាំងតាមរយៈគម្រោងអភិវឌ្ឍន៍ដែលជាប់ជ័យលាភីរួមមានអាគារ Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម) Embassy Residences and Embassy Central (ខុនដូបែបប្រណិត) និងសណ្ឋាគារ រចនាម៉ូដបែបប្រណិតដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort និង គម្រោងអភិវឌ្ឍន៍ដំបូងគេមួយទៀតនៅតំបន់វេង ស្រេង គឺ KMH Park ដែលជាផែនការធំថ្មីរួមមានអគារការិយាល័យ ហាងលក់ទំនិញ លំនៅឋាន និងសួនលម្ហែកាយបែបធម្មជាតិរួមទាំងផ្សារទំនើប ខេ ម៉ល K Mall និងអគារ អាយ អេស អាយ ISI Tower។បុរីចន្ទគីរី គឺជាគម្រោងបុរីលំនៅឋានថ្មីដែលជាជោគជ័យធំមួយទៀតរបស់ក្រុមហ៊ុនអឺបេនលែន ហើយនិងចូលរួមចំណែកដល់ការលើកស្ទួយគុណភាពនៃវិស័យបុរីនៅក្នុងប្រទេសកម្ពុជា។
អានបន្ថែមពីអឺបេនលែន៖ Phnom Penh Real Estate Developer – Urbanland Asia