តំណាងចែកចាយធំៗចំនួន១៧ នៅខេត្តបាត់ដំបងកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈដ៏ធំនៅកម្ពុជា ខ្មែរ ប៊ែវើរីជីស ស្ថិតក្នុងតំបន់ជើងឯក នៃខណ្ឌដង្កោ ដើម្បីស្វែងយល់អំពីបច្ចេកវិទ្យាចុងក្រោយ នៃការផលិតស្រាបៀរ និងភេសជ្ជៈរបស់ក្រុមហ៊ុន។
![](https://dap-news.com/wp-content/uploads/2022/10/14F12C2C-4C01-4790-9FD6-85EA942708EE-1-1024x683.jpeg)
លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្ម នៃក្រុមហ៊ុន ជីប ម៉ុង បានផ្តល់កិត្តិយអញ្ជើញដឹកនាំ គណៈគ្រប់គ្រងនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទទួលតំណាងចែកចាយដោយផ្ទាល់ និងបានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅ ក៏ដូចជាបានធ្វើបទបង្ហាញអំពើសង្វាក់ផលិតកម្មផ្ទាល់។
លោកឧកញ៉ា លាង ពៅ បានមានប្រសាសន៍ថា៖ «ខ្មែរ ប៊ែវើរីជីស មានសេចក្តីសោមន្សរីករាយជាខ្លាំង ដែលម្ចាស់តំណាងចែកចាយធំៗបានអញ្ជើញមកទស្សនារោងចក្រផ្ទាល់។ នេះបញ្ជាក់អំពីចំណាប់អារម្មណ៍ខ្ពស់ ក្នុងការស្វែងយល់បន្ថែមអំពីផលិតផលរបស់ក្រុមហ៊ុនឈានដល់កិច្ចសហការជាមួយគ្នា ដើម្បីផ្តល់សេវាកម្មកាន់តែល្អប្រសើរឡើង ជូនដល់អតិថិជន»។
ទន្ទឹមនឹងនេះ ភ្ញៀវទាំងអស់ក៏បានសម្តែងក្តីរីករាយ និងបង្ហាញទំនុកចិត្តកាន់តែខ្ពស់ចំពោះផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្រោយពីស្វែងយល់អំពីដំណើរការ នៃការផលិតពីមួយដំណាក់កាល ទៅមួយដំណាក់កាល ដែលមានការសម្រិតសម្រាំងយ៉ាងហ្មត់ចត់ អនាម័យខ្ពស់ និងការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើទំនួលខុសត្រូវចំពោះបរិស្ថាន។
បន្ទាប់ពីដើរទស្សនាខ្សែសង្វាក់ផលិតកម្មរួចមក ភ្ញៀវទាំងអស់ក៏បានភ្លក់ស្រាបៀរ ទើបផលិតថ្មីស្រស់ៗ និងពិសាភោជនីអាហារនាពេលរាត្រីដោយក្តីរីករាយ។
ខ្មែរ ប៊ែវើរីជីស ជាមួយក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជា ផ្នែកច្នៃប្រឌិតផលិតផលស្រាបៀរ និងភេសជ្ជៈដែលបច្ចុប្បន្នក្រុមហ៊ុនមានផលិតផលល្បីៗដូចជា ស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំង វើក WUKRZ ទឹកក្រូចអាយស៍ IZE និងទឹកបរិសុទ្ធ កម្ពុជា ដែលសុទ្ធតែប្រើប្រាស់បច្ចេកវិទ្យាទំនើប និងវត្ថុធាតុដើមគុណភាពខ្ពស់នាំចូលពីអឺរ៉ុប។
ជាក់ស្តែង កាលពីដើមឆ្នាំ២០២២ ក្រុមហ៊ុនបានបង្កើតផលិតផលស្រាបៀរ ប្រភេទដ្រាហ្វច្រកក្នុងដបដំបូងបង្អស់ នៅអាស៊ីអាគ្នេយ៍ឈ្មោះថា ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា Flash Pasteurization និងផ្កាហប់ពិសេសផ្តល់នូវរសជាតិស្រស់បំផុត៕
![](https://dap-news.com/wp-content/uploads/2022/10/5B93182C-A471-4A8C-BA27-3DC6127C27D5-1-1024x683.jpeg)
![](https://dap-news.com/wp-content/uploads/2022/10/9AC17C25-4DB5-43D1-8D96-E4CF019AA153-1-1024x683.jpeg)
![](https://dap-news.com/wp-content/uploads/2022/10/71B8695E-EC03-4C8C-99C9-AFD39F4AB4DD-1-1024x683.jpeg)
![](https://dap-news.com/wp-content/uploads/2022/10/68E8E672-BE48-4CFB-9D49-597A824C5799-1-1024x683.jpeg)
![](https://dap-news.com/wp-content/uploads/2022/10/3E3FF36E-E23A-4CFD-B551-A44256327881-1-1024x683.jpeg)
![](https://dap-news.com/wp-content/uploads/2022/10/5021961A-92B2-4BB4-9CF4-56AA3C3A4DD1-1-1024x684.jpeg)
![](https://dap-news.com/wp-content/uploads/2022/10/15020C79-9739-4F4C-90D3-9A809E706425-1024x576.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)