អត្ថបទ

វ៉ោវ…!!! ហុងដា DREAM បានផ្លាស់ប្តូររូបរៀងថ្មី ទាំងស្រុងហើយ

ភ្នំពេញ ៖ ដូចដែលយើងដឹងហើយថា Honda Dream ទទួលបាននូវការជឿជាក់បំផុត និងជាម៉ូតូដែលប្រកប ដោយមោទកភាព សម្រាប់ប្រជាជនកម្ពុជា ហើយអស់រយៈពេលជាយូរមកហើយ Honda Dream នៅតែស្ថិតនៅក្នុងបេះដូង នៃប្រជាជនកម្ពុជាគ្រប់ជំនាន់ ហើយនៅតែឈរកំពូល តារាងលេខ១ ក្នុងការលក់ ជាច្រើនឆ្នាំជាប់ៗគ្នា នៅលើទីផ្សារ ដោយការវិវត្តន៏នៃ All New Honda Dream មកដល់ថ្ងៃនេះ គឺជាព្រឹត្តិការណ៏ដ៏ សំខាន់ ដែលអ្នកគ្រប់គ្នា ទន្ទឹងរង់ចាំ ក្នុងរយៈពេល២ទសវត្សរ៏មកនេះ ។

ដោយមានការគាំទ្រ ពីសំណាក់អតិថិជន ជាច្រើននៅទូទាំងប្រទេស និងដើម្បីជាការឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែង នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ ក្រុមហ៊ុនបានរៀបចំ មហាព្រិត្តិការណ៌សម្ភោធ ជាផ្លូវការនូវម៉ូតូ ហុងដា DREAM ដែលមានការផ្លាស់ប្តូរ រូបរាងថ្មីទាំងស្រុង ជាមួយបច្ចេកវិទ្យាទំនើប ទាន់សម័យ ក្រោមគោលគំនិត “THE ARISING OF NEW LEGEND” ដែលបញ្ជាក់ពីកិត្យានុភាព សុះសាយ និង គុណតម្លៃជានិរន្ត របស់ហុងដា DREAM ប្រកបដោយភាពប្រណិតឥតខ្ចោះ ដែលមិនអាចកាត់ថ្លៃបាន ។

លោក បេន កៀស្រ៊ីថាណាកន (Ben Kiasrithanakorn), ប្រធានក្រុមហ៊ុន N.C.X បានមានប្រសាសន៍ថា ជាការពិតណាស់ Honda Dream បានទទួលចំណាត់ថ្នាក់លេខ១ លក់ដាច់បំផុតក្នុងរយះពេល៣០ឆ្នាំជាប់ៗគ្នា ជាមួយនឹងចំនួនលក់បានរហូតដល់ ២,៨៥០,០០០គ្រឿង រហូតមកដល់បច្ចុប្បន្ន ។

ហុងដា DREAM បានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុងបន្ទាប់ពីមានវត្តមាន នៅក្នុងប្រទេសកម្ពុជា ។ លោកក៏បន្តទៀតថា “ ក្រុមហ៊ុន N.C.X នឹងធ្វើឲ្យ ហុងដា DREAM កាន់តែប្រសើរឡើង ដែលសាកសមនឹងតម្រូវការ និងនៅតែជាជម្រើសទី១ របស់ប្រជាជនកម្ពុជារហូតទៅ ។ យើងសង្កេតឃើញថា ក្នុងមហាព្រិត្តិការណ៍ ដ៏អស្ចារ្យនេះ មានការចូលរួមដោយតារាល្បីៗជាច្រើនរូបធ្វើឲ្យកម្មវិធីកាន់ តែគគ្រឹគគគ្រេង ។

គូសបញ្ជាក់ដែរថា All New Honda Dream បានបំពាក់នូអំពូល LED ជំនាន់ចុងក្រោយ បំពាក់ដោយម៉ាស៊ីនថ្មី PGM-FI និងមានការរចនាតែមថ្មី ទាំងស្រុង និងមានចំណុចពិសេសថ្មីៗជាច្រើនទៀត ។

អតិថិជនទាំងអស់អាចរកទិញ បាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដា ទាំងអស់នៅទូទាំងប្រទេសចាប់ពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ នេះតទៅ។ លេខទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម ៖ 010 922 922 Web : https://bit.ly/WebAllNewHondaDREAM

To Top