អត្ថបទ

សាលា Shrewsbury ផ្តល់អាហារូបករណ៍ចំនួន $500,000 សម្រាប់ការចុះឈ្មោះ ចូលរៀនឆ្នាំសិក្សា 2023- 2024

ភ្នំពេញ៖ ​សាលាអន្ដរជាតិ Shrewsbury International Phnom Penh ​ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស កំពុងផ្តល់កម្មវិធីអាហារូបករណ៍ $500,000 សម្រាប់ឆ្នាំសិក្សាថ្មី 2023-2024 ដើម្បីទទួលស្វាគមន៍សិស្សានុសិស្ស មកទទួលការសិក្សាតាមស្តង់ដារ អប់រំរបស់ចក្រភពអង់គ្លេស ក៏ដូចជាការរួមចំណែកក្នុងការ អភិវឌ្ឍន៍វិស័យអប់រំរបស់ ព្រះរាជាណាចក្រកម្ពុជា ។

សាលាអន្តរជាតិ Shrewsbury ភ្នំពេញបានបើកដំណើរការ ជាផ្លូវការនៅដើមខែកញ្ញា ឆ្នាំ 2022 ក្នុងគោលបំណងផ្តល់ការអប់រំលំដាប់ ពិភពលោកដល់យុវជនយុវតី វ័យក្មេងដែលសក្ដានុពល ដែលពួកគេនឹងក្លាយជាអ្នកកំណត់ អនាគតល្អប្រសើរនៃប្រទេសកម្ពុជា និងពិភពលោក។ សាលានេះមានគោលបំណងលើកទឹកចិត្ត ឲ្យឪពុកម្តាយរបស់កុមារ ដែលមានភាពវៃឆ្លាតខ្ពស់ ធ្វើការជ្រើសរើសសាលា Shrewsbury ហើយឥឡូវនេះសាលា កំពុងចាប់ដំណើរការកម្មវិធីអាហារូបករណ៍ Gifted Children Scholarship សម្រាប់កុមារដែលមាន អំណោយទានពិសេសផងដែរ។

ចាប់តាំងពីការបើកដំណើរការមក សាលាអន្តរជាតិ Shrewsbury ភ្នំពេញបានទាក់ទាញជិតមួយភាគបួន នៃសិស្សកំពូលនិងពូកែ សម្គាល់ដោយការធ្វើតេស្ត IQ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងមកពីវប្បធម៌ចម្រុះទាំង 11 សញ្ជាតិផ្សេងៗគ្នា មកដាក់ពាក្យរៀននៅសាលា។ អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលនោះ ក្នុងចំណោមបេក្ខជនទាំងអស់ អ្នកដាក់ពាក្យដែលក្មេង ជាងគេមានអាយុត្រឹមតែ 4 ខែប៉ុណ្ណោះ។

លោក Charles Wong ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្តិរបស់សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ដែលធ្លាប់បានបម្រើការនៅក្នុងជាង 10 ប្រទេសជុំវិញពិភពលោក ក្នុងវិស័យអប់រំក្នុងរយៈពេល 20 ឆ្នាំចុងក្រោយនេះ បានមានប្រសាសន៍ថា សាលាអន្តរជាតិ Shrewsbury ភ្នំពេញ គឺជាសាលាល្អបំផុតនៃប្រព័ន្ធ អប់រំរបស់ចក្រភពអង់គ្លេស ដែលមានប្រសិទ្ធភាពត្រូវបាន គេទទួលស្គាល់រយៈពេល ជាង 400 ឆ្នាំមកហើយ។

លោក Charles Wong ជឿជាក់យ៉ាងមុតមាំលើការ ប្រើប្រាស់ទិន្នន័យជាក់ស្តែង ហើយកំណត់ត្រាតាមដានរបស់សាលា Shrewsburyចក្រភព្រអង់គ្លេសបង្ហាញថា 20ភាគរយនៃនិស្សិតបញ្ចប់ការសិក្សាឆ្នាំ 2021 របស់ខ្លួនបានបន្តការសិក្សា នៅសាកលវិទ្យាល័យកំពូលទាំង 20 របស់ពិភពលោក ដូចជា Cambridge, Oxford និង MIT ជាដើម។

“កម្មវិធីសិក្សារបស់សាលា Shrewsbury នឹងអប់រំ និងពង្រឹងសិស្សម្នាក់ៗ ឱ្យរីកចម្រើនក្នុងជីវិត និងរួមចំណែកយ៉ាងវិជ្ជមាន ទៅកាន់ពិភពលោកជុំវិញពួកគេ។ នេះជាគោលដៅចម្បងរបស់សាលារបស់យើង ហើយយើងបានឃើញពីឥទ្ធិពល វិជ្ជមានលើជីវិតរបស់សិស្សយើង ហើយនេះជាអ្វីដែលរង់ចាំ សិស្សានុសិស្សកម្ពុជានៅសាលារបស់យើង” លោក Charles Wong បន្ថែម។

អាហារូបករណ៍នឹងត្រូវបានដាក់ ឱ្យដំណើរការតាមរយៈការធ្វើតេស្ត IQ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដែលភ្ជាប់មកជាមួយរបាយការណ៍ផ្លូវការមួយ។ ការធ្វើតេស្ត IQ នេះមានតម្លៃស្មើនឹងទឹកប្រាក់ចំនួន 600ដុល្លារ ដែលនឹងមិនត្រូវបានគិតថ្លៃ ដែលជាផ្នែកនៃកម្មវិធីផងដែរ។ ដើម្បីធានាបាននូវភាពត្រឹមត្រូវនៃការធ្វើតេស្តនេះ ភាគីទីបីដែលមានអ្នកជំនាញមួយ ត្រូវបានគេស្គាល់ក្នុងនាមថា Tutor Impact UK ត្រូវបានចូលរួមដោយសាលាអន្តរជាតិ Shrewsbury Phnom Penh ដើម្បីធ្វើតេស្ត IQ ដល់សិស្សដែលចាប់អារម្មណ៍។ Tutor Impact គឺជាក្រុមអប់រំអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុង Oxford ចក្រភពអង់គ្លេស។ ពួកគេផ្តល់ការបណ្តុះបណ្តាលជំនាញទន់ ការវាយតម្លៃផ្នែកចិត្តវិទ្យាដល់ សិស្សដល់ថ្នាក់ទី១២ ក្នុងប្រទេសចំនួន 10 ផ្សេងៗគ្នា ក៏ដូចជាសេវាកម្មចូលរៀន នៅសាកលវិទ្យាល័យឈានមុខគេ ក្នុងចក្រភពអង់គ្លេស។

“កុមារដែលមានអំណោយទាន ពិសេសជាច្រើនរៀនបានលទ្ធផលទាប ដោយសារសក្ដានុពលរបស់ពួកគេ មិនទាន់ត្រូវបានមានអ្នករកឃើញ។ ក្នុងន័យនេះ យើងសូមលើកទឹកចិត្តយ៉ាងខ្លាំង ដល់មាតាបិតាឱ្យទៅជាមួយ និងអនុញ្ញាតឱ្យកូនរបស់ពួកគេធ្វើតេស្ត IQ យ៉ាងេជំនាញនេះដើម្បីកំណត់ឲ្យ បានច្បាស់លាស់និងបង្កើនបញ្ញារបស់ពួកគេ ” លោក Charles Wong គូសបញ្ជាក់។

កុមារអាយុចន្លោះពី 4 ទៅ 11 ឆ្នាំមានសិទ្ធិទទួលបានការធ្វើតេស្ត IQ នេះ ហើយពួកគេនឹងបែងចែកទៅតាមប្រភេទ រួមមាន៖ Early Years គឺជាកុមារដែលមានអាយុពី 2 ទៅ 5 ឆ្នាំ; ដំណាក់កាលសំខាន់ទី 1 មានអាយុពី 5 ទៅ 7 ឆ្នាំ; និងដំណាក់កាលសំខាន់ទី 2 មានអាយុពី 7 ទៅ 11 ឆ្នាំ។ ពិន្ទុ IQ ពី 130 ឬខ្ពស់ជាងនេះ ត្រូវបានចាត់ទុកថាជាកម្រិតអំណោយទានពិសេស ខណៈអ្នកដែលមានពិន្ទុ IQ ពី 120-129 គឺនៅកម្រិតខ្ពស់។ ក្រៅពីអាហារូបករណ៍សិក្សា យើងមានសេចក្តីសោមនស្សរីករាយក្នុងការ ផ្តល់អាហារូបករណ៍បន្ថែមសម្រាប់តន្ត្រី និងកីឡាដល់ដំណាក់កាលគន្លឹះទី2 និង 3 ដែលអាហារូបករណ៍សរុបរួមមានចំនួន១៦ក្នុងឆ្នាំ 2023/24 បើធៀបនឹងអាហារូបករណ៍ក្នុងឆ្នាំ 2022/23 មានចំនួន៩តែប៉ុណ្ណោះ ។

នៅខែមិថុនា ឆ្នាំ 2022 សាលាបានទទួលពាក្យ ស្នើសុំអាហារូបករណ៍ជិត 100ពាក្យ ហើយចុងក្រោយ មានកុមារចំនួន 77 នាក់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បី ចូលរួមក្នុងព្រឹត្តិការណ៍ការធ្វើតេស្ត IQ នៅថ្ងៃទី 4 និងទី 5 ខែមិថុនា។ នៅក្នុងនោះ កុមារ13នាក់ (17%) បានធ្វើតេស្តបានលទ្ធផលនៅកម្រិត ‘អំណោយទាន’ (IQលើសពី 130) និង 10នាក់ទៀត (13%) បានធ្វើតេស្តបានលទ្ធផលនៅកម្រិត ‘កម្រិតខ្ពស់’ (IQ ចន្លោះពី120-129) ។

នេះសបញ្ជាក់ថាអ្នកធ្វើតេស្ត របស់សាលាបានធ្វើបានល្អយ៉ាងខ្លាំង ដែលលើសពីចំនួនមធ្យមភាគ របស់ពិភពលោកដែលមានត្រឹមតែ 6-8% នៃកុមារដែលត្រូវបានធ្វើតេស្តថាជាកុមារ “មានអំណោយទាន” នេះបើយោងតាមសមាគមជាតិ សម្រាប់កុមារមានអំណោយទាន។ ក្នុងចំណោមកុមារ 77 នាក់នេះ ដែលបច្ចុប្បន្នចូលរៀន នៅសាលាចំនួនប្រហែល 45 ផ្សេងគ្នាក្នុងទីក្រុងភ្នំពេញ កុមារចំនួន 9 (12%) បានឈ្នះអាហារូបករណ៍សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ដែលធ្វើឱ្យវាក្លាយជាដំណើរការប្រលង អាហារូបករណ៍ដែលមានលក្ខណះ ប្រកួតប្រជែងខ្ពស់។

ក្នុងការទទួលស្គាល់នូវ ការអនុវត្តដ៏ល្អក្នុងការធ្វើតេស្ត IQ ដោយកុមារ ‘មានអំណោយទាន’ និង ‘កំពួល’ ហើយជាមួយនឹងគោលដៅ នៃការបន្តផ្តល់ការរីកចម្រើនខាងសង្គម អារម្មណ៍ និងបញ្ញាដល់ពួកគេ សាលានឹងផ្តល់ជំនួយបន្ថែមចំនួន 5,000ដុល្លារ សម្រាប់ការចូលរៀនរយៈពេលមួយឆ្នាំនៃកម្មវិធី Gifted & Talented Program (GTP) ដែលបង្រៀនដោយសិស្សបញ្ចប់ការសិក្សារបស់ Oxford & Cambridge នៃ Tutor Impact ចក្រភពអង់គ្លេស (www.tutor-impact.com)។

កម្មវិធីអាហារូបករណ៍ Shrewsbury នឹងបើកទទួលពាក្យសុំអារូបករណ៍ចាប់ពីថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2022 ហើយនឹងបិទនៅថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ 2022។ លទ្ធផលនៃកម្មវិធីអាហារូបករណ៍នឹងត្រូវប្រកាសនៅថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2022។ អ្នកអាចដាក់ពាក្យដោយផ្ទាល់នៅសាលា ឬអាចចូលមើលការដាក់ពាក្យតាមរយៈគេហទំព័រ (https: //bit.ly/3SVHyXX) ឬទំព័រហ្វេសប៊ុក (https://bit.ly/3fqFFVv) ៕

To Top