អត្ថបទ

ដំណើរទស្សនកិច្ច នាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម និងការពិនិត្យការងារជាមួយក្រុមហ៊ុន Viettel Cambodia

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) កាលពីថ្ងៃទី0៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានជួបពិភាក្សាការងារនៅក្រុមហ៊ុន Metfone ដែលជាម៉ាកយីហោរបស់ក្រុមហ៊ុនសមាជិក Viettel Group នៅកម្ពុជា។ ក្នុងនោះក៏មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ននៃប្រទេសទាំងពីរផងដែរ។ នៅក្នុងកិច្ចប្រជុំនេះ តំណាងក្រុមហ៊ុនមិត្តហ្វូន បានរាយការណ៍ជូនលោកនាយករដ្ឋមន្ត្រី Pham Minh Chinh អំពីលទ្ធផលនៃសកម្មភាពផលិតកម្ម និងអាជីវកម្ម ក៏ដូចជាការរួមចំណែក សេដ្ឋកិច្ចសង្គមដល់កម្ពុជា បន្ទាប់ពីអាជីវកម្មនេះមានវត្តមាន នៅកម្ពុជាអស់រយៈពេល ១៣ឆ្នាំ។

បច្ចុប្បន្ន មិត្តហ្វូន គឺជាប្រតិបត្តិករទូរគមនាគមន៍ដ៏ធំបំផុត នៅកម្ពុជាទាក់ទងនឹងអតិថិជន ប្រាក់ចំណូល និងបណ្តាញដែលមានចំណែកទីផ្សារ ៤៥% ដែលមានអតិថិជនជាង ៩ លាននាក់ និងចំណែកទីផ្សារ ៦០% នៅក្នុងចំនួនស្ថានីយ៍ទូរស័ព្ទចល័ត។ សូមជម្រាបថា ទោះបីជាឧស្សាហកម្មទូរគមនាគមន៍ ពិភពលោកមានការកើនឡើងក៏ដោយ មិត្តហ្វូន នៅតែបន្តរក្សាសន្ទុះនៃ កំណើនរបស់ខ្លួនទាក់ទងនឹងប្រាក់ចំណូល និងប្រាក់ចំណេញ ហើយមានតម្លៃរហូតដល់ ១ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្ននេះ មិត្តហ្វូន គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមអ្នកបង់ពន្ធធំជាងគេទាំងប្រាំ សម្រាប់រដ្ឋាភិបាល ក្នុងប្រទេសកម្ពុជា។

ម្យ៉ាងវិញទៀត មិត្តហ្វូន បានធ្វើបទបង្ហាញអំពី ការរួមចំណែករបស់ខ្លួនចំពោះសង្គម និងប្រជាជនកម្ពុជាតាមរយៈសកម្មភាព សហគមន៍ដូចជាភាពជាសកលនៃ សេវាទូរគមនាគមន៍នៅកម្ពុជា ដែលរួមចំណែកធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសមួយក្នុងចំណោមតំបន់ ដែលមានការរីកចម្រើនលឿនបំផុត ក្នុងពិភពលោកជម្រាបជូន លោកនាយករដ្ឋមន្ត្រីផងដែរ។ លើលពីនេះ សេវាគ្របដណ្តប់ និងល្បឿន 4G ល្អបំផុតនៅអាស៊ីអាគ្នេយ៍ អត្រាអតិថិជនប្រើប្រាស់ ទិន្នន័យឈានដល់ ៩១% ដែលក្នុងនោះ ៩៥% ជាអតិថិជន 4G ស្រដៀងទៅនឹងប្រទេសអភិវឌ្ឍន៍ដូចជា កាណាដា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ជាដើម។ ពិសេសបានបង្កើតឱកាសការងារ ដល់ប្រជាជនកម្ពុជា ជាង៣ម៉ឺននាក់ ទទួលបានប្រាក់ចំណូល ជាមធ្យមខ្ពស់ជាងមធ្យមភាគជាតិ។ ក្រុមហ៊ុនក៏តែងតែអមដំណើរ ជាមួយរដ្ឋាភិបាល ក៏ដូចជាប្រជាជនវៀតណាម និងកម្ពុជាក្នុងសកម្មភាពស្ម័គ្រចិត្ត។

ជាមួយគ្នានេះ មិត្តហ្វូន ក៏បានត្រួសត្រាយឲ្យមានបំលាស់ប្តូរ ប្រព័ន្ធឌីជីថលសម្រាប់រដ្ឋាភិបាល និងក្រសួងនានា នៅប្រទេសកម្ពុជាផងដែរ។ បច្ចុប្បន្ននេះ មិត្តហ្វូនបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយក្រសួងស្ទើរតែទាំងអស់ ជាមួយរដ្ឋាភិបាលនៃប្រទេសកម្ពុជា។ ក្នុងនោះរួមទាំងគម្រោងសំខាន់ៗ ជាពិសេសជាមួយក្រសួងសុខាភិបាល ក្រសួងអប់រំ និងប្រព័ន្ធអេកូឡូស៊ីអប់រំរបស់ មិត្តហ្វូនបានគ្របដណ្តប់សាលារៀនជាង ៣០០ នៅទូទាំងប្រទេស ជាមួយសិស្សជាង ៤៥ម៉ឺននាក់ និងទទួលបានអត្ថប្រយោជន៍ជាច្រើនពីសិក្សាតាមប្រព័ន្ធឌីជីថល។ ចំណែកនៅក្នុង វិស័យហិរញ្ញវត្ថុឌីជីថល eMoney របស់ Metfone បច្ចុប្បន្ននេះគឺជា e-wallet ដែលបានដើរតួនាទីដ៏ធំបំផុតនៅប្រទេសកម្ពុជា ដែលមានអតិថិជនជាង៨សែននាក់។ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចឌីជីថលកម្ពុជា មិត្តហ្វូនបានកសាង ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលធានាថា ៩៥% នៃប្រជាជនគ្រប់ច្រកល្ហកនៅកម្ពុជា អាចប្រើប្រាស់សេវាទូរគមនាគមន៍ បានយ៉ាងងាយស្រួល។

នៅក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក លោក ផាម មិញជិញ (Pham Minh Chinh) បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលមិត្តហ្វូនសម្រេចបាន រួមចំណែកលើកកម្ពស់ទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បានកាន់តែយូរអង្វែង និងនិរន្តរភាព។ ជាមួយគ្នានេះ វៀតណាមបានរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម បង្កើតការងារ ធានាសន្តិសុខសង្គមដល់កម្ពុជាផងដែរ។

លោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម បានសង្កត់ធ្ងន់ថា មិត្តហ្វូនគួរតែបន្តលើកកម្ពស់តួនាទី របស់ខ្លួនជាស្ពានដ៏សំខាន់ រួមចំណែកក្នុងការជំរុញ ពង្រីក និងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរឲ្យបានកាន់តែល្អប្រសើរ ហើយក្នុងកិច្ចសហប្រតិបត្តិការនេះ ក៏នឹងធ្វើឲ្យមិត្តហ្វូនមានកន្លែង កាន់តែល្អប្រសើរដើម្បី ធ្វើប្រតិបត្តិការបន្ថែមទៀត។ ក្នុងនោះការរួមចំណែកជំរុញបដិវត្តន៍ ឧស្សាហកម្មជំនាន់ទី៤ រវាង កម្ពុជា និងវៀតណាម បានធ្វើឲ្យសន្តិសុខសង្គម កាន់តែល្អប្រសើរឡើងក្នុងស្មារតី “ផលប្រយោជន៍រួម ហានិភ័យរួម”។

លោក Tao Duc Thang ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន Viettel Group បានមានប្រសាសន៍ថា៖ “ខណៈពេលកំពុងតែមានការ វិនិយោគនៅបរទេស ទោះបីជាមានឧបសគ្គច្រើនក៏ដោយក៏ Viettel Group តែងតែបន្តដំណើរការ វិនិយោគនៅបរទេស” ហើយប្តេជ្ញាចិត្តជានិច្ច ក្នុងការត្រួសត្រាយផ្លូវនៃ ការផ្លាស់ប្តូរឌីជីថលនឹងបានត្រៀមខ្លួន ជាស្រេចក្នុងការពិគ្រោះយោបល់គាំទ្រ និងអមដំណើររដ្ឋាភិបាល និងប្រជាជនកម្ពុជាដើម្បីអនុវត្ត បច្ចេកវិទ្យាឌីជីថល និងដំណោះស្រាយវីស័យឌីជីថល ដើម្បីបម្រើរាល់សកម្មភាពក្នុងសង្គមកម្ពុជា” ៕

To Top