អត្ថបទ

តោះទស្សនាស្តង់ EZECOM ក្នុងពិព័រណ៍បច្ចេកវិទ្យា ដ៏ធំបំផុតនៅកម្ពុជា ថ្ងៃទី ១១-១៣ វិច្ឆកានេះ

«ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២» ជាកម្មវិធីដ៏ធំមួយដែលរៀបចំឡើងអមជាមួយកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាកម្មវិធីឈានមុខគេប្រចាំឆ្នាំលើកទីមួយរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំ ចាត់ចែង និងសម្របសម្រួលដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ៖ «ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នាតាមរយៈមូលធនមានទេពកោសល្យបច្ចេកវិទ្យា»

ក្រុមហ៊ុន EZECOM កំពុងមានវត្តមាននៅស្តង់ទី D១២&D១៣ ក្នុងពិព័រណ៍បច្ចេកវិទ្យាកម្ពុជាឆ្នាំ២០២២ ជាកម្មវិធីពិព័រណ៍បច្ចេកវិទ្យាដំបូង និងធំជាងគេបំផុតក្នុងប្រទេសកម្ពុជា រៀបចំឡើងនាថ្ងៃទី១១-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ A-F)។

ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា២០២២  ត្រូវបានបើកសម្ពោធជាផ្លូវការ ក្រោមអធីបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និង សង្គមឌីជីថល រួមទាំង និងឥស្សរជនជាន់ខ្ពស់ អង្គទូត ថ្នាក់ដឹកនាំក្រសួងស្ថានប័នរដ្ឋ តំណាងអង្គការអន្តជាតិ ដៃគូអភិវឌ្ឍន៍និងដៃគូសន្ទនា និងវិស័យឯកជននានា ជាច្រើនរូប។

EZECOM ជាក្រុមហ៊ុនអ៊ិនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា និងទើបតែទទួលបាននូវពានរង្វាន់ ASEAN BUSINESS AWARD ខាងផ្នែកអភិវឌ្ឍធនធានមនុស្ស ផ្នែកបច្ចេកទេសនិងតេឡេខុម (Telecom) ដែលត្រូវបានទទួលស្គាល់ពីថ្នាក់តំបន់ អំពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការកសាងនូវសមត្ថភាពផ្នែកឌីជីថល និងធនធានមនុស្សនៅកម្ពុជាអស់រយះពេលជិត 15ឆ្នាំមកនេះ ក៏មានវត្តមានក្នុងពិព័រណ៌នេះដែរ។ លោកអ្នកអាចអញ្ជើញមកទស្សនាស្តង់របស់ក្រុមហ៊ុន EZECOM លេខ D១២&D១៣ ដើម្បីទទួលយកនូវបទពិសោធន៍បច្ចេកវិទ្យា​តាម​របៀបថ្មី​គឺបច្ចេកវិទ្យា​ពិភព​និម្មិត VR និងមានការលេងហ្គេមយកកាដូដ៏ស្រស់ស្អាមជាច្រើន មានដូចជា កាតាប សំបុត្រកុន បណ្តោងសោដ៏ស្រស់ស្អាត ដបអាកុល ម៉ាស់ ប៊ិចជាដើម លើសពីនេះ អតិថិជនដែលជាវកញ្ចប់អ៊ិនធឺណិតអំឡុងពេលនេះ នឹងទទួលបានកាដូពិសេសទៀតផង។

កម្មវិធីនេះមាន ស្តង់ពិព័រណ៍បច្ចេកវិទ្យាប្រមាណ​ ៤០០ ស្តង់ដែលមកពីក្រុមហ៊ុនៗ និងធុរកិច្ចបង្កើតថ្មីច្រើនជាង ១០០ក្រុមហ៊ុន ថែមទាំងមានឱកាសចូលរួមស្តាប់កិច្ចពិភាក្សាដែលមានការចូលរួមពីវាគ្មិនជាតិ និងអន្តជាតិ និងស្ថាប័នពាក់ព័ន្ធជាច្រើនដែលបានពិភាក្សាលើប្រធានបទសំខាន់ៗក្នុងវេទិកាបច្ចេកវិទ្យាកម្ពុជា ក្នុងការចាប់យកសក្កានុពលនៃវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានិវត្តន៍សម្រាប់ប្រទេសកម្ពុជាឆ្នាំ ២០៣០ និង ២០៥០។

កុំភ្លេចចូលរួមទាំងអស់គ្នា នូវព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ ជាពិសេសយុវជនដើម្បីស្វែងយល់ពី ការអភិវឌ្ឍន៍លើវិស័យបច្ចេកវិទ្យា សេដ្ឋកិច្ច&សង្គមឌីជីថល និងបដិវត្តន៍ឧស្សាហកម្មយុគសម័យ៤.០។

វេបសាយ៖ https://ezecom.com.kh

ទំនាក់ទំនងសេវាបម្រើអតិថិជន៖ ០៨៥ ៨៨៨ ១៨១

To Top