អត្ថបទ

ថ្ងៃចន្ទដើមទ្រព្យ! រង្វាន់ធំ២០០០០ដុល្លារ ពីស្រាបៀរ កម្ពុជា ធ្លាក់ដល់ដៃអតិថិជន មហាសំណាងដំបូង

ពិតជាសំណាងខ្លាំងបំផុត នឹកស្មានមិនដល់ សម្រាប់បុរសម្នាក់ រស់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលដែលបានក្លាយជាអតិថិជនដំបូង ក្នុងខែវិច្ឆិកា ដែលឈ្នះរង្វាន់ធំ ២០០០០ដុល្លារ ពីស្រាបៀរ កម្ពុជា ស្របពេលដែលគាត់កំពុងមានជីវភាពខ្វះខាត។

បុរសម្នាក់ដែលមានសំណាងនេះ មានឈ្មោះ ថុន បូរី បានទិញស្រាបៀរ កម្ពុជា ពីផ្ទះអ្នកជិតខាង យកទៅពិសាជុំគ្នាជាមួយបងប្អូន ក៏ស្រាប់តែគាស់ត្រូវរង្វាន់ធំ ២០០០០ដុល្លារភ្លាមៗ តែម្តងនៅថ្ងៃចន្ទទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកថុន  បូរី និយាយថា៖ «ដំបូងខ្ញុំទិញស្រាបៀរ កម្ពុជា ៦កំប៉ុងមកផឹកជុំគ្នាជាមួយបងប្អូន រួចក៏ត្រូវរង្វាន់៦ កំប៉ុងទៀត បូកជាមួយរង្វាន់ដែលខ្ញុំសល់ក្នុងផ្ទះ១កំប៉ុងទៀត ខ្ញុំក៏យកទៅដូបន្ថែមក៏ស្រាប់តែគាស់ត្រូវរង្វាន់២០០០០ ដុល្លារពីកំប៉ុងទី៧»។

គាត់បន្ថែមទៀតថា៖ «ឈ្នះរង្វាន់នេះខ្ញុំនឹងយកទៅផ្គត់ផ្គង់គ្រួសារព្រោះកំពុងមានជីវភាព ខ្វះខាតស្រាប់ផង។ ខ្ញុំសប្បាយចិត្តខ្លាំងបំផុតពីព្រោះខ្ញុំពិសាស្រាបៀរ កម្ពុជា យូរមកហើយ ធ្លាប់ត្រូវរង្វាន់ ៥ម៉ឺនរៀល រង្វាន់១កំប៉ុង ២ កំប៉ុងតែប៉ុណ្ណោះ មិនដែលឃើញលេខសូន្យច្រើនបែបនេះទេ ឡើងផ្អើលពេញភូមិ ហើយបងប្អូននាំគ្នា បង្ហោះពេញហ្វ៊េសប៊ុក»។

បុរសរូបនេះ គឺជាអតិថិជនដំបូងបំផុត ដែលឈ្នះរង្វាន់ ២០០០០ដុល្លារ ពីស្រាបៀរ កម្ពុជានៅក្នុងខែវិច្ឆិកានេះ។ គាស់ស្រាបៀរ កម្ពុជាភ្លាម លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់២០០០០ដុល្លារចំនួន ៥ រង្វាន់ជារៀងរាល់ខែ ឈ្នះម៉ូតូ HONDA CLICK ស៊េរីថ្មីចំនួន២០២៣ គ្រឿង ឈ្នះរង្វាន់សាច់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ និងរង្វាន់ស្រាបៀរ កម្ពុជាច្រើនលានកំប៉ុងថែមទៀត។

ស្រាបៀរ កម្ពុជា កាន់តែគាស់ កាន់តែឈ្នះ! ពិសាដោយការទទួលខុសត្រូវ។

To Top