ភ្នំពេញ៖ សាខាក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជាបាន ចូលរួមក្នុងកម្មវិធីតាំងពិព័រណ៌ “CAMBUILD” ដើម្បីធ្វើការដាក់តាំងបង្ហាញ ទស្សនវិស័យចេរភាពនៃបរិស្ថាន (Sustainability of Environment) របស់ក្រុមហ៊ុនសាមសុង និងការបង្ហាញពីផលិតផលសាមសុងព្រមទាំង បច្ចេកវិទ្យាទំនើបផ្សេងៗរបស់សាមសុងផងដែរ ។ ក្នុងកម្មវិធីដាក់តាំងបង្ហាញនេះដែរ ក៏ទទួលបានការអញ្ជើញចូលរួមពី ឯកឧត្តម ថោង ខុង រដ្ឋមន្ត្រីក្រសួងទេចរណ៏ និងឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានក្រសួងបរិស្ថានផងដែរ។ ការតាំងពិព័រណ៌ខ្នាតអន្តរជាតិនេះ ធ្វើឡើងនៅសហសាលពិព័រណ៌កោះពេជ្រ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ដល់១៨ ខែវិច្ជិកា ឆ្នាំ២០២២។
គោលដៅចំបងរបស់ក្រុមហ៊ុនសាមសុង ក្នុងការចូលរួមក្នុងកម្មវិធីនេះ គឺដើម្បីធ្វើការដាក់បង្ហាញ អំពីសកម្មភាពនិងលទ្ធផលនៃការអនុវត្ត ទស្សនវិស័យចេរភាពនៃបរិស្ថាន (Sustainability of Environment) ដើម្បីបរិស្ថានល្អសម្រាប់ពិភពលោក តាមរយៈលើកកម្ពស់ការយល់ដឹងពីបរិស្ថាន ការថែរក្សាបរិស្ថាន ការកាត់បន្ថយការបំពុលបរិស្ថាន និងចូលរួមស្រលាញ់បរិស្ថាននិងធម្មជាតិ ។
សំរាប់ ទស្សនវិស័យចេរភាពនៃបរិស្ថាន (Sustainability of Environment) នេះក្រុមហ៊ុនសាមសុងទូទាំងពិភពលោក បានបង្កើតនូវយុទ្ធនាការ Galaxy For the Planet សំរាប់ទូរស័ព្ទដៃ ហើយយុទ្ធនាការនេះត្រូវសំរេចឲបាននាឆ្នាំ 2025។ ក្នុងយុទ្ធនាការនេះ ទូរស័ព្ទសាមសុងបានដាក់ចេញនូវវិធានចំនួន ៤ គឺ 1) គ្រប់ផលិតផលត្រូវប្រើប្រាស់ វត្ថុធាតុដើមកែច្នៃឡើងវិញ 2) ប្លាស្ទិកត្រូវបានកែច្នៃឡើងវិញសំរាប់ការវេចខ្ចប់ 3)មិនប្រើប្រាស់ថ្ម/ថាមពល ពេលផលិតផលកំពុង Standby ដើម្បីកុំឲខូចថ្ម 4) គ្មានការបំពុលគុណភាពដី ។
សំរាប់ផលិតផលអេឡិកត្រូនិក ផ្សេងៗទៀតរាប់ទាំងទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនបោក ម៉ាស៊ីនត្រជាក់ ផលិតផលផ្សេងៗទៀត ក្រុមហ៊ុនសាមសុងក៏បានបង្កើត នូវយុទ្ធនាការមួយទៀតឈ្មោះថា “NET SERO” ដែលត្រូវតែសំរេចឲបានក្នុងឆ្នាំ 2030 ។ ក្នុងយុទ្ធនាការនេះ ក្រុមហ៊ុនសាមសុងបាន ដាក់ចេញនូវវិធានចំនួន ៣ ធំៗ គឺ 1) រាល់គ្រប់ផលិតផលអេឡិកត្រូនិកទាំងអស់ របស់សាមសុងមិនមានការវេចខ្ចប់ជាប្លាស្ទិក (Zero Plastic in packaging) 2) ប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញ ដើម្បីជៀសវាងការបំពុលបរិស្ថានសមុទ្រ (Ocean-bound Plastics Recycled Materials) និង 3) មិនបំពុលគុណភាពដី (Zero Waste Landfill)ផងដែរ។
លោក Hyung Geun Lee អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុង អេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា សម្រាប់សាមសុង ពាក្យថា “ថែរក្សាបរិស្ថាន’’ មិនមែនគ្រាន់តែប្រើប្រាស់ថាមពលតិច ឬកាត់បន្ថយកាកសំណល់ ឳ្យតិចតែប៉ុណ្ណោះទេ គឺផ្តោតសំខាន់ទៅលើគុណភាពផលិតផល ព្រោះថាកាលណាគុណភាពល្អ គឺអ្នកអាចប្រើប្រាស់បានយូរ ដែលនឹងកាត់បន្ថយការបំពុលបរិស្ថានដែរ។ ចំពោះសាខាក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា យើងបានធ្វើសកម្មភាពផ្សេងៗ ជាច្រើនទៀតដូចជាសហការបង្កើត ក្រុមការងារដើម្បីថតរូបភាព ឫវីដេអូដោយប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន ផ្ទាល់របស់សាមសុងដើម្បី 1) បង្កើនការយល់ដឹងពីធម្មជាតិ ដ៏អស្ចារ្យរបស់កម្ពុជា 2)បណ្តុះគំនិតស្រលាញ់ និងអភិរក្សធម្មជាតិនិងបរិស្ថាន និង 3) រួមចំណែកការពារបរិស្ថាន ដោយការកែច្នៃឡើងវិញ (Recycle) ។
ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋាន ចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថានបានថ្លែងកោត សរសើរចំពោះការប្តេជ្ញាចិត្ត និងការខិតខំរបស់សាមសុង ដើម្បីចូលរូមចំណែកក្នុងការថែរក្សា និងការពារបរិស្ថានធម្មជាតិយើង ។ ទស្សនវិស័យរបស់សាមសុងគឺ ដើរទន្ទឹមនឹងគោលគំនិតមេត្រី បរិស្ថានរបស់ក្រសួងបរិស្ថាន ដែលក្រសួងបរិស្ថានទទួលស្គាល់ និងកោតសរសើរពីសកម្មភាពទាំងនេះជាខ្លាំង ។ ក្រសួងបរិស្ថាននិងបង្កើនកិច្ចសហការ ជាមួយនឹងសាមសុងសំរាប់ កិច្ចការងារនេះនាពេលអនាគតផងដែរ ។
គួរបញ្ជាក់ផងដែលថា យុទ្ធនាការដាក់តាំងបង្ហាញទស្សន វិស័យចេរភាពនៃបរិស្ថាន (Sustainability of Environment) នេះគឺជាផ្នែកមួយនៃយុទ្ធនាការណ៏ របស់សាមសុងដើម្បីចូលរួមក្នុងការជម្រុញ ការគាំទ្រដល់ទីក្រុងប៊ូសាន ដើម្បីក្លាយជាម្ចាស់ផ្ទះនៃ ពិព័រណ៍ពិភពលោក World Expo 2030 ក្នុងនាមជាសមាជិកផ្នែកឯកជន នៃគណៈកម្មាធិការដេញថ្លៃ World Expo 2030 ក្នុងទីក្រុងប៊ូសាន។
Samsung បំផុសគំនិតពិភពលោក និងរៀបចំអនាគតជាមួយនឹង ការផ្លាស់ប្តូរគំនិត និងបច្ចេកវិទ្យាថ្មី។ ក្រុមហ៊ុនកំពុងកំណត់ឡើងវិញនូវពិភព ទូរទស្សន៍ ទូរស័ព្ទឆ្លាតវៃ នាឡិការឆ្លាយវៃ ថេប្លេត បរិក្ខារឆ្លាតវៃ network systems, memory ប្រព័ន្ធ LSI ដំណោះស្រាយ foundry and LED ។ សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom តាមរយៈ http://news.samsung.com ៕