DAP News

សេដ្ឋកិច្ច

ការបើក​សម្ពោធ​អគារ 313 QUAYSIDE របស់ក្រុមហ៊ុន HONGKONG LAND ផ្តល់ជីវិតថ្មី និងភាព​សុទិដ្ឋិ​និយម​ចំពោះ​វិស័យ​អចលនទ្រព្យ

ការ​បើកសម្ពោធ​ដាក់​ឱ្យដំណើរ​ការអគារ “313Quayside” ដែល​ជា​​គម្រោង​​អភិវឌ្ឍន៍​ចុង​ក្រោយ​បំផុត​របស់​ក្រុមហ៊ុន Hongkong Land នៅកម្ពុជា កំពុង​ផ្តល់​​​ជីវិត​ថ្មី​ដល់​​​តំបន់​មាត់​ទន្លេ​​នា​​ទីក្រុងភ្នំពេញ ដែល​បង្ហាញ​​ពីការ​​វិល​មកវិញនៃ​ភាព​​សុទិដ្ឋិនិយម​សម្រាប់​វិស័យអចលនទ្រព្យ​របស់​ប្រទេស​កម្ពុជា ​ក្រោយ​ការ​រីករាល​ដាលជំងឺកូវីដ-១៩។

អគារ 313 Quayside ដែល​មានទីតាំង​នៅ​តាម​ដង​វិថី​ព្រះ​ស៊ីសុវត្ថិ​​តាមបណ្តោយ​​មាត់​​ទន្លេ​​​ក្នុង​រាជធានី​ភ្នំពេញ ​ត្រូវបានគេ​មើល​ឃើញ​ថាជា​ទី​​កន្លែង​ទទួលទាន​អាហារ និង​កន្លែង​កម្សាន្ត​​​ដ៏​គួរ​ឱ្យ​ទាក់ទាញ​ថ្មី​មួយ​។ អគារ​​នេះ​មាន​អ្នក​ជួល​រួច​ហើយ​ដូចជាហាងកាហ្វេ Starbucks ភោជនីយដ្ឋាន Marugame Udon ភោជនីយដ្ឋាន The Waterside, Pizza 4Ps, Rukkha Skybar & Tapas, BBQ & Hot Pot Yakiniku Garden Tokyo, Eric Kayser និង​ម៉ាកយីហោ​ផ្សេង​ទៀត​របស់​ក្រុមហ៊ុន Pizza Company, Krispy Kreme និង Dairy Queen។

ថ្វីត្បិតតែអគារ​នេះ​មានកម្ពស់​ទាប​ក៏ដោយ ក៏​ទីតាំង​នេះផ្តល់ជូន​​​ទេសភាពទន្លេសាប​ដ៏​ស្រស់​ស្អាត​បែ​ប​ប៉ាណូរ៉ាមិច និង​​វត្តឧណ្ណាលោមដែលជា​ទីតាំង​​វប្បធម៌មួយ​ក្នុងរាជធានីភ្នំពេញ។ អគារ 313 Quayside ក៏​​​មាន​ទីតាំង​នៅ​ជិត​​​ផ្លូវ​​ថ្មើរ​ជើង​​​​​កម្សាន្ត​ក្បែរ​​ព្រះ​បរមរាជវាំង និង​​សារមន្ទីរ​ជាតិ​ផងដែរ និង​ជា​​គោលដៅ​ទាក់ទាញ​​សម្រាប់​​ប្រជាជន​​កម្ពុជា និង​​ភ្ញៀវទេសចរ​ផ្សេងៗទៀត​។

លោក James Padden អ្នកគ្រប់គ្រងប្រចាំ​ប្រទេស​​​របស់ក្រុមហ៊ុន Hongkong Land បាន​មាន​ប្រសាសន៍ថា៖ «យើង​មាន​មោទនភាព​ដែល​អាច​រួមចំណែក​ដល់​ការ​ស្តារ​ឡើង​វិញ​ដ៏​គួរឱ្យ​ចាប់​អារម្មណ៍​របស់​ប្រទេសកម្ពុជា​បន្ទាប់​ពីវិបត្តិ​កូវីដ-១៩ តាម​រយៈ​ការ​ប្រកាស​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​អចលនទ្រព្យ​នៅ​មាត់​ទន្លេរបស់​យើង​គឺអគារ 313 Quayside។ យើង​មាន​សុទិដ្ឋិនិយមយ៉ាង​​ខ្លាំង​ចំពោះ​តំបន់​មាត់​ទន្លេ​នៃ​រាជធានី​ភ្នំពេញ ហើយ​យើង​រីករាយ​ដែល​មាន​ការគាំទ្រ​ពី​អ្នក​លក់​រាយល្បីៗ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស ដែល​ចែក​រំលែក​ទស្សន​វិស័យនេះ​ជា​មួយយើង»។

ក្រុមហ៊ុន Hongkong Land បាន​បើក​សម្ពោធ​អគារ 313 Quayside នេះ​ជា​ផ្លូវការ​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយដែល​មាន​ការ​ចូល​រួម​ពីសំណាក់​ដៃគូរបស់​ក្រុមហ៊ុន និង​អ្នក​តំណាង​របស់​អ្នក​ជួល​អគារ Quayside នេះ។

ម្ចាស់បារ និងភោជនីយដ្ឋាន The Waterside លោក Geert Leeman បានថ្លែង​ថា៖ «យើង​សូម​ចូល​រួមអបអរសាទរ​ដល់​ក្រុមហ៊ុន Hongkong Land ក្នុង​ការ​បើក​ដំណើរ​ការជា​ផ្លូវការ​​អគារ 313 Quayside។ ក្នុង​នាម​ជាអ្នក​ជួល យើង​មាន​ការរំពឹង​ទុកខ្ពស់​ចំពោះ​អគារ​​នេះ ដោយសារ​ទីតាំង​ល្អ​តែ​មួយគត់​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ ដែល​ផ្តល់​​ទេសភាពទន្លេ​​ដ៏អស្ចារ្យ​​ដែល​ជានិមិត្ត​រូប​របស់​ប្រទេស​កម្ពុជា»។

ស្ថិត​នៅ​លើ​​ទីតាំង​ដ៏ល្អ​​តាម​ផ្លូវព្រះស៊ីសុវត្ថិ (មាត់ទន្លេ) អគារ 313 Quayside ត្រូវ​បាន​ពិពណ៌នាថា​ជា​ទិសដៅ​ទទួលទាន​អាហារ និង​ភេសជ្ជៈ​ដ៏ល្អ​ឥត​ខ្ចោះ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស និងប្រជាជន​ក្នុង​ស្រុក។ ដោយមាន​​ចម្ងាយ​​ជិត​ទីតាំង​សំខាន់ៗ​​ក្នុង​រាជធានីភ្នំពេញ អាគារ 313 Quayside ទទួល​បាន​អត្ថប្រយោជន៍​ពីលំហូរ​​ភ្ញៀវទេសចរ​ដែលធ្វើដំណើរ​ដោយថ្មើរជើងជាច្រើន​ ជា​ពិសេស​ក្នុង​អំឡុង​ពេល​ពេលល្ងាច និង​នៅ​ចុងសប្តាហ៍។

មាត់​ទន្លេក្នុង​រាជធានី​ភ្នំពេញ មាន​ប្រជាប្រិយភាព​ជាយូរយារ​ណាស់​មក​ហើយ​ពី​សំណាក់​ប្រជាជន​កម្ពុជា និង​ភ្ញៀវ​ទេសចរ​ផ្សេងៗ​ ដែល​ត្រូវ​បាន​ទាក់​ទាញ​​ដោយសារ​ទេសភាព​ដ៏ស្រស់​បំព្រង​នៅ​​តាម​ដង​ទន្លេសាប ក៏ដូច​ជា​ខ្យល់​ត្រជាក់​នា​ពេល​រាត្រី។ ឥឡូវនេះ ជាមួយ​នឹង​ការបើកសម្ពោធ​ដាក់​ឱ្យ​​ដំណើរ​ការ​អគារនានា ដូចជា​អគារ 313 Quayside តំបន់មាត់​ទន្លេ​នៃ​រដ្ឋធានី​នេះ​ត្រូវបាន​រំពឹង​ថា​នឹង​វិល​ត្រលប់​មក​រក​ប្រជា​ប្រិយ​ភាព និង​ភាព​កុះ​ករ​​​ឡើង​វិញ​បន្ទាប់​ពី​វិបត្តិកូវីដ-១៩។

សម្រាប់​ព័ត៌មា​នបន្ថែម​អំពីអគារ 313 Quayside សូម​ចូល​ទៅ​កាន់​គេហទំព័រ៖

https://www.hkland.com/en/properties/phnom-penh/313-quayside

អំពីក្រុមហ៊ុន Hongkong Land

ក្រុមហ៊ុន Hongkong Land គឺ​ជាក្រុម​ហ៊ុន​វិនិយោគ គ្រប់គ្រង និង​អភិវឌ្ឍន៍​អចលនទ្រព្យ​ដែល​បាន​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​ដ៏ធំ​មួយ។ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ១៨៨៩ អាជីវកម្ម​របស់​ក្រុមហ៊ុន Hongkong Land ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ឈរ​លើ​ឧត្តមភាព សុចរិតភាព និង​ភាពជា​ដៃគូ។

ក្រុមហ៊ុន​​កាន់កាប់ និងគ្រប់គ្រង​ផ្ទៃក្រឡាការិយាល័យ​កម្រិត​ខ្ពស់​ និង​អាគារ​លក់រាយប្រណីត​ជាង ៨៥០.០០០ ម៉ែត្រការ៉េនៅ​ក្នុង​ទីក្រុង​សំខាន់ៗ​នៅ​តំបន់​អាស៊ី ជាពិសេស​ទី​ក្រុងហុងកុង សិង្ហបុរី ប៉េកាំង និងហ្សាការតា។ អចលនទ្រព្យ​របស់​ក្រុមហ៊ុន​ទាក់​ទាញ​ក្រុមហ៊ុន និង​ម៉ាកយីហោ​ល្បីៗ​លំដាប់​កំពូល​​ក្នុង​ពិភពលោក។

ផលប័ត្រវិនិយោគ Central Hong Kong របស់ក្រុមហ៊ុន​តំណាង​ឱ្យ​ប្រហែល ៤៥០.០០០ម៉ែត្រ​ការ៉េ​នៃអចលន​ទ្រព្យ​កម្រិត​ខ្ពស់។ ក្រុមហ៊ុន​​មានទីធ្លាការិយាល័យ​ដ៏មាន​កិត្យានុ​ភាព​ក្នុង​ប្រទេសសិង្ហបុរី​ដែលមានទំហំ ១៦៥.០០០​ម៉ែត្រការ៉េ​បន្ថែម​ទៀត ដែល​ត្រូវ​បានកាន់​កាប់ជាចម្បង​​តាម​រយៈ​ការ​បណ្តាក់ទុន​រួម​គ្នា​ មាន​មជ្ឈមណ្ឌល​លក់រាយ​ចំនួន​បួន​នៅ​ប្រទេស​ចិនដីគោក រួមទាំង​មជ្ឈមណ្ឌល​លក់រាយ​ប្រណីត​នៅ Wangfujing ក្នុង​ទីក្រុង​ប៉េកាំង និងកាន់​កាប់​ភាគហ៊ុន ៥០​% នៅ​​ក្នុ​ងអគារ​ការិយាល័យឈានមុខ​គេមួយ​​នៅ Central Jakarta ក្នុងទី​ក្រុងហ្សាកាតា។ ក្រុមហ៊ុន​ក៏មាន​គម្រោងអភិវឌ្ឍន៍​​លំនៅឋាន ពាណិជ្ជកម្ម និងគម្រោងអភិវឌ្ឍន៍អគារ​​​​ប្រើប្រាស់ចម្រុះ​ដែល​មាន​គុណភាព​ខ្ពស់​មួយ​ចំនួន​ទៀត​ងផង​ដែរ​ដែល​កំពុង​​​អភិវឌ្ឍន៍​​នៅក្នុងទីក្រុងនានា​ទូទាំង​ប្រទេស​ចិន និង​អាស៊ីអាគ្នេយ៍ រួមទាំង​ការ​កាន់​កាប់​ភាគហ៊ុន ៤៣​% ក្នុង​គម្រោងអភិវឌ្ឍន៍​អគារ​​ប្រើប្រាស់​ចម្រុះដែលមាន​ផ្ទៃក្រឡា ១,១​លាន​ម៉ែត្រការ៉េ​នៅ West Bund ទីក្រុងសៀងហៃ។ ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ខ្លួន​គឺក្រុមហ៊ុន MCL Land គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍លំនៅឋាន​ដែល​ត្រូវ​បានបង្កើត​ឡើង​នៅក្នុង​ប្រទេស​សិង្ហបុរី។

ក្រុមហ៊ុន Hongkong Land Holdings Limited ត្រូវ​បាន​បង្កើត​ឡើង​​ក្នុងដែនដី Bermuda របស់ចក្រភពអង់គ្លេស និង​ចុះ​បញ្ជី​​ក្នុង​ផ្សារហ៊ុនក្រុង​ឡុងដ៍ (London Stock Exchange) ហើយ​ក៏ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុននៅ​​​ដែនដី Bermuda និង​ប្រទេស​សិង្ហបុរីផងដែរ។ ទ្រព្យសកម្ម និងការ​វិនិយោគ​របស់​ក្រុមហ៊ុនត្រូវបាន​គ្រប់គ្រង​ពី​ទីក្រុង​ហុងកុង​ដោយ​ក្រុមហ៊ុន Hongkong Land Limited។ ក្រុមហ៊ុន Hongkong Land គឺជា​សមាជិក​របស់​ក្រុមហ៊ុន Jardine Matheson Group៕

សម្រាប់​ព័ត៌មា​នបន្ថែម​អំពីអគារ 313 Quayside សូម​ចូល​ទៅ​កាន់​គេហទំព័រ៖

https://www.hkland.com/en/properties/phnom-penh/313-quayside

To Top