អត្ថបទ

លុយ២ម៉ឺនដុល្លារ ពីស្រាបៀរ កម្ពុជា ជួយបុរសម្នាក់នៅតាខ្មៅ បំពេញបំណងធ្វើផ្ទះថ្មីឲ្យស្អាត

គួរឲ្យរំភើបជំនួសបងប្រុសម្នាក់ រស់នៅក្រុងតាខ្មៅដៃមានសំណាងខ្លាំង គាស់ឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារ ពីស្រាបៀរ កម្ពុជា ជួយគាត់ធ្វើផ្ទះថ្មីឲ្យស្អាត និងបំពេញបំណងប្រាថ្នាក្នុងជីវិតជាច្រើនទៀត ជាមួយលុយច្រើនសន្ធឹកសន្ធាប់បែបនេះ។

បងប្រុសម្នាក់នេះ ឈ្មោះ ឈៀង ដារ័ត្ត អាយុ ៣០ ឆ្នាំ មានទីលំនៅ ស្ថិតក្នុងភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅខេត្តកណ្តាល មានសំណាងក្លាយជាបុរសកំពូលសំណាងទី៥ក្នុងខែវិច្ឆិកានេះឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារពីស្រាបៀរ កម្ពុជា។

កាលពីសប្តាហ៍មុននេះ បងប្រុស ឈៀង ដារ័ត្ត ដែលមានមុខរបរជាកម្មកររោងចក្រ បានទិញស្រាបៀរ កម្ពុជាអស់ ២ កេសកន្លះយកមកពិសាជុំគ្នាជាមួយបងប្អូន តែសំណាងខ្លាំង ជួបលាភធំប្តូរវាសនាខ្លួនមួយរំពេច។

ផ្ទាំងពាណិជ្ជកម្ម

បងប្រុស ឈៀង ដារ័ត្ត និយាយដោយក្តីរំភើបក្តុកក្តួល ក្នុងចិត្តថា៖ «ខ្ញុំទិញស្រាបៀរ កម្ពុជា អស់ ២ កេសកន្លះ ផឹកជុំគ្នាជាមួយបងប្អូន ៥ នាក់។ ពេលហូបដល់កន្លះកេសចុងក្រោយ ខ្ញុំក៏គាស់ត្រូវរង្វាន់២ម៉ឺនដុល្លារ។ ខ្ញុំអរឡើងចង់ហោះបងអើយ ជីវភាពកំពុងខ្វះខាត លុយច្រើនដល់ម្លឹងខ្ញុំអាចធ្វើផ្ទះថ្មីឲ្យស្អាត និងបំពេញបំណងប្រាថ្នាច្រើនណាស់ ខ្ញុំអរគុណស្រាបៀរ កម្ពុជាខ្លាំងណាស់ផ្តល់រង្វាន់ពិតៗ»។

នេះបានគេហៅថា វាសនាមនុស្សពិតជាមើលមិនឃើញ មែនបងប្អូន! តើនរណាជាអ្នកមានសំណាង បន្ទាប់ព្រោះរង្វាន់ធំ២ម៉ឺនដុល្លារមាន៥រង្វាន់ជារៀងរាល់ខែ?

To Top