អត្ថបទ

ក្រុមហ៊ុន Tiger Beer អបអរឆ្នាំនៃភាពជឿជាក់ដ៏អស្ចារ្យ សម្រាប់ចុងឆ្នាំជាមួយកំពូលតារា K-Pop Jessi និងកំពូលតារាល្បីៗ ប្រចាំប្រទេសជាច្រើនរូបទៀត

ភ្នំពេញ ថ្ងៃទី 3 ធ្នូ 2022 – ក្រុមហ៊ុន Tiger Beer ដែលជាក្រុមហ៊ុនស្រាបៀរលំដាប់អន្តរជាតិ មានដើមកំណើតមកពីអាសុីបានអបអរឆ្នាំនៃភាពជឿជាក់ជាមួយនឹងមហាព្រឹត្តិការណ៍ការប្រគំតន្រ្តីដ៏កក្រើកដើម្បីចែកជូនទស្សនីយភាពដ៏អស្ចារ្យនៃការសម្ដែងផ្ទាល់របស់តារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជាជាច្រើនរូប និងជាពិសេសគឺកំពូលតារាស្រី K-Pop លំដាប់ពិភពលោកគឺកញ្ញា Jessi ឱ្យបានសម្ដែងក្នុងការប្រគំតន្រ្តីដំបូងបង្អស់នៅប្រទេសកម្ពុជារបស់គាត់។

ព្រឹត្តិការណ៍ដ៏រំភើបដែលបានទាក់ទាញអ្នកចូលរួមរហូតដល់ជាង 20,000នាក់ គឹជាផ្នែកមួយយុទ្ធនាការ ឆ្នាំនៃភាពជឿជាក់របស់ Tiger Beer ធ្វើឡើងជាសាកលដើម្បីអបអរភាពភាពជឿជាក់ និងជំរុញលើកទឹកចិត្តបុគ្គលឱ្យហ៊ានបង្ហាញនូវភាពអង់អាចរបស់ខ្លួនដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួន។ ដោយមានការចូលរួមពីកំពូលតារាចម្រៀង K-pop កញ្ញា Jessi ព្រមទាំងកំពូលតារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជាជាច្រើនរូបដូចជា G-Devith, CG Movement, Tey$, Klapyahandz​ និង KmengKhmer បានរួមគ្នាធ្វើឱ្យអ្នកគាំទ្រ និងអ្នកស្នេហាតន្ត្រីដ៏ច្រើនកុះករទទួលបាននូវភាពរីករាយជាមួយនឹងការសម្ដែងដ៏កក្រើកក្នុងរាត្រីដែលមិនអាចបំភ្លេចបាន។

អ្នកនាង គង់ សូរីដា (Sorida Kong)​ ប្រធានគ្រប់គ្រងជាន់ខ្ពស់ម៉ាកសញ្ញា Tiger Beer នៃក្រុមហ៊ុន HEINEKEN Cambodia បានមានប្រសាសន៍ថា “ចរិតលក្ខណៈពិសេសពោរពេញដោយភាពអង់អាច និងជឿជាក់របស់ Jessi គឺពិតជាស័ក្ដិសមបំផុតនឹងអត្តសញ្ញាណម៉ាកសញ្ញារបស់យើង ដែលផ្ដោតសំខាន់ថាភាពជឿជាក់តែងជម្នះបានរាល់គ្រប់់ឧបសគ្គ។ យើងពិតជាមានក្ដីរំភើបបំផុតចំពោះវត្តមានរបស់ Jessi សម្រាប់រាត្រីដ៏ពិសេសអស្ចារ្យនេះ’ អ្នកនាងក៏បានបន្តទៀតថា “លើសពីការប្រគំតន្ត្រី ព្រឹត្តិការណ៍អបអរឆ្នាំនៃភាពជឿជាក់នេះ គឺជាកាដូដ៏ពិសេសបំផុតសម្រាប់អតិថិជនរបស់យើងដែលបានឆ្លងកាត់ និងសម្រេចនូវគោលដៅពោរពេញដោយភាពអង់អាចរបស់ខ្លួន ហើយនេះជាមធ្យោបាយដ៏អស្ចារ្យបំផុតសម្រាប់ឱកាសដំណាច់ឆ្នាំនៃភាពជឿជាក់នេះ។

Tiger Beer​ មានដើមកំណើតនៅតំបន់អាសុីក្នុងឆ្នាំ 1932 ជាម៉ាកសញ្ញាស្រាបៀរដ៏ល្បីលំដាប់អន្តរជាតិមួយដែលមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបានក្លាយទៅជានិមិត្តរូបនៃភាពជឿជាក់ ក្នុងការផលិតស្រាបៀរគុណភាពខ្ពស់មួយនៅតំបន់ត្រូពិកដែលគ្រប់គ្នាយល់ថាមិនអាចទៅរួច។ ក្នុងឆ្នាំនៃភាពជឿជាក់នេះ Tiger Beer បានដាក់ឱ្យមានយុទ្ធនាការពេញមួយឆ្នាំក្នុងការលើកស្ទួយប្រជាជនខ្មែរឱ្យក្លាហានហ៊ានពុះពារជម្នះរាល់ឧបសគ្គ និងមានភាពជឿជាក់លើខ្លួនឯងដោយផ្សារភ្ជាប់ទៅនឹងឆន្ទៈរបស់ខ្លួន តាមរយៈការផ្ដល់ជូននូវវេទិកាសម្រាប់កំពូលតារាល្បីៗជាច្រើនរូបប្រចាំប្រទេសកម្ពុជាដើម្បីបញ្ចេញនូវសមត្ថភាពទេពកោសល្យរបស់ខ្លួន ជាមួយតារាចម្រៀងល្បីលំដាប់ពិភពលោក ក៏ដូចជាកិច្ចសហការជាមួយកំពូលកីឡាករបាល់ទាត់អាសុីប្រចាំទសវត្សរ៍ដ៏អស្ចារ្យដូចជាលោក Heung Min Son ដែលបច្ចុប្បន្នកំពុងប្រកួតក្នុងកម្មវិធីបាល់ទាត់ពិភពលោកដ៏កក្រើកគឺកម្មវិធី FIFA World Cup® ផងដែរ។

Tiger Beer តែងតែផ្ដោតយកចិត្តទុកដាក់ចំពោះការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ និងជំរុញ មិនឱ្យអតិថិជនបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឡើយ។ ក្នុងអំឡុងព្រឹត្តិការណ៍តន្ត្រីអបអរឆ្នាំនៃភាពជឿជាក់ នេះ Tiger Beer បានសហការជាមួយក្រុមហ៊ុនមធ្យោបាយធ្វើដំណើរ Grab ដើម្បីផ្ដល់ជូនការបញ្ចុះតម្លៃក្នុងការធ្វើដំណើរទៅ និងត្រឡប់ពីកម្មវិធី Year of The Tiger វិញ ដើម្បីធានាជូននូវសុវត្ថិភាពក្នុងការធ្វើដំណើរដល់អ្នកចូលរួមគ្រប់រូប។​

សូមតាមដានទំព័រហ្វេសប៊ុករបស់ Tiger Beer ដោយចុច Tiger Beer | Facebook (សម្រាប់តែអាយុ 18 ឆ្នាំឡើងទៅប៉ុណ្ណោះ) ដើម្បីចូលរួមក្នុងដំណើរឆ្ពោះ ទៅកាន់អនាគតកាន់តែជឿជាក់ជាមួយ Tiger Beer។

អំពី HEINEKEN Cambodia

ក្នុងនាមជាក្រុមហ៊ុនស្រាបៀរ ឈានមុខគេមួយ HEINEKEN Cambodia បានមានវត្តមាន ក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ។ ក្នុងគោលបំណង ដើម្បីធ្វើឱ្យការរស់នៅ និងការជួបជុំកាន់តែប្រសើរ ក្រុមហ៊ុនបានផ្ដល់នូវបទពិសោធល ដ៏អស្ចារ្យដល់អតិថិជន តាមរយៈផលិតផលស្រាបៀរ ដែលមានគុណភាពខ្ពស់លំដាប់ជាតិ និងអន្តរជាតិជាច្រើនដូចជា Heineken®, Tiger, ABC, Anchor និង Gold Crown។ តាមរយៈប្រវត្តិកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងប្រទេស និងរោងចក្រដ៏ទំនើបបំផុត នៅភ្នំពេញ ក្រុមហ៊ុន HEINEKEN Cambodia បានផ្ដល់ឱកាសការងារ ទៅដល់បុគ្គលិករហូតដល់ទៅជាង ៧០០នាក់ និងគាំទ្រការងារ ដោយប្រយោលចំនួនជាង ១២0,000ទៀត ទូទាំងខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន។

ក្រោមការប្ដេជ្ញាចិត្ត ចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ក្រុមហ៊ុន HEINEKEN Cambodia បានប្រើប្រាស់គោលការណ៍ ‘Brew a Better Cambodia’ ដែលផ្ដោតសំខាន់លើការថែរក្សាបរិស្ថាន និរន្តរភាពសង្គម និងការពិសាគ្រឿងស្រវឹង ដោយទំនួលខុសត្រូវ។ HEINEKEN Cambodia ជាផ្នែកមួយរបស់ HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរ ល្បីល្បាញលំដាប់ពិភពលោក៕

To Top