អត្ថបទ

ក្រុមហ៊ុន Orkide Development បានប្រកាសជាផ្លូវការតែងតាំងលោក គ្រួច សុភត្ត្រា ជានាយកចាត់ការទូរទៅ ដើម្បីគ្រប់គ្រង និង ពន្លឿនប្រត្តិបត្តការងារទូទៅទាំងអស់ នៃការអភិវឌ្ឍន៍អចលនទ្រព្យរបស់ ក្រុមហ៊ុនជូនអតិថិជន

 ភ្នំពេញ ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ ២០២២ ដោយតម្រូវការចាំបាច់ និង ស្នាដៃក្នុងរយៈពេល ៤ឆ្នាំ ជាងកន្លងមក ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ អ័រគីដេ (Orkide Development) បានសម្រេចជាផ្លូវការជ្រើសតាំង លោក គ្រួច សុភត្ត្រា ជានាយកចាត់ការទូរទៅ ដើម្បីឆ្លើយទៅនឹងទំហុំការងារទូរទៅដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមហ៊ុន និង ជម្រុញការសាងសង់ប្រកបដោយគុណភាព និងតាមពេលវេលាកំណត់នៃគម្រោងនីមួយៗ។ 

ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Orkide Development បានមានប្រសាសន៍ថា “ទំនួលខុសត្រូវសំខាន់ៗ ដែលលោក គ្រួច សុភត្ត្រា ត្រូវបំពេញចាប់ពីពេលនេះតទៅគឺ បង្កើតយុទ្ធសាស្រ្តគ្រប់គ្រងប្រត្តិបត្តការទូទៅ និង ដឹកនាំការអភិវឌ្ឍន៍របស់ក្រុមហ៊ុន អោយបានសម្រេចគោលដៅតាមផែនការដែលបានកំណត់ប្រកបដោយប្រសិទ្ធិភាពខ្ពស់បំផុតទាំំងផ្នែកសាងសង់ គុណភាពសំណង់ ចរន្តទីផ្សារនៃសំណង់របស់អ័រគីដេទៅកាន់អតិថិជនគោលដៅ ផ្នែកលក់នៃគម្រោងនីមួយៗដែលបានសាងសង់រួច និង កំពុងដំណើរការសាងសង់ ដែលបានកំណត់ដោយក្រុមប្រឹក្សាភិបាល។

លើសពីនេះទៀត លោក សុភត្ត្រា ក៏ត្រូវគ្រប់គ្រងទៅលើវឌ្ឍនភាពនៃគម្រោងអ័រគីដេនីមួយៗផងដែរ ក្នុងនោះរួមមានដូចជាការរៀបចំអភិវឌ្ឍន៍សួនកម្សាន្ត ក្លឹបហាត់ប្រាណ បឹងលំហែរសិប្បនិម្មិត និង ផ្សារទំនើបសហគមន៍ដើម្បីឆ្លើយតបទៅនឹងតម្រូវការរស់នៅរបស់អតិថិជនក្នុងគម្រោង អ័រគីដេ រួមជាមួយកម្មវិធីកម្សាន្តផ្សេងៗ នាចុងសប្តាហ៍ នៃរដូវកាលបុណ្យទានផ្សេងៗដើម្បីបង្កភាពសប្បាយរីករាយ ជូនអតិថិជន អ័រគីដេ។”

ប្រធានក្រុមប្រឹក្សាភិបាល និង និយោជិកទាំងអស់ សូមចូលរួមអបអរសាទរ នឹងប្តេជ្ញាជ្រុមជ្រែងគាំទ្រ លោក សុភត្ត្រា គ្រប់រូបភាពដែលអាចធ្វើទៅបាន ដើម្បីអោយលោកអាចសម្រេចនូវភារកិច្ចថ្មីរបស់លោកជាមួយក្រុមហ៊ុន Orkide Development.

ក្រុមហ៊ុន Orkide Development ជាក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យនាំមុខគេមួយ នៅក្នុងប្រទេសកម្ពុជា ដែលចាប់ផ្តើមបង្កើតឡើងនៅឆ្នាំ ២០១៣ វិនិយោគដោយពាណិជ្ជករឆ្នើមក្នុងស្រុក ហើយគម្រោងអចលនទ្រព្យដែលបានអភិវឌ្ឍន៍ចប់សព្វគ្រប់កន្លងមក មាន Orkide The Grand និង Orkide The Royal និង The Royal Condominium លើផ្លូវ ២០០៤ ហើយគម្រោងដែលកំពុងដំណើរការនាពេលបច្ចុប្បន្នរួមមាន Orkide The Botanic City លើផ្ទៃដីជាង ២០០ ហិកតា និង Orkide The Pochentong ផ្ទៃដីជាង ៣០ ហិកតា ។

To Top