អត្ថបទ

ក្រុមហ៊ុន Smart Axiata ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយកម្មវិធី Campus. by Wonderpass

ភ្នំពេញ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីក្លាយជាដៃគូទូរគមនាគមន៍ផ្តាច់មុខរបស់កម្មវិធី Campus. ដែលជាកម្មវិធីទូរស័ព្ទសម្រាប់និស្សិត និងសាកលវិទ្យាល័យនានា។

កម្មវិធី Campus. គឺជាសមិទ្ធិផលមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Wonderpass Technology ដែលផ្តល់ជូននូវបច្ចេកវិទ្យាសំបុត្រអេឡិកត្រូនិក និងប្រព័ន្ធអេកូឡូស៊ីឌីជីថល ដើម្បីផ្តល់ឲ្យយុវជន​កម្ពុជា​នូវបទពិសោធន៍ ថ្មី និងចូលរួមក្នុងព្រឹត្តិការណ៍ជាច្រើនដែលមាននៅជុំវិញខ្លួន។

ជំហានដំបូងនៃកិច្ចសហការមួយនេះ នឹងផ្តោតសំខាន់ទៅលើនិស្សិតចំនួន 25,000 នាក់ដែលបានចូលរួមជាមួយនឹងកម្មវិធី Campus. by Wonderpass រួចជាស្រេច  ដោយមានផ្តោតសំខាន់ទៅលើការលើក កម្ពស់អំពីរបៀបរស់នៅបែបឌីជីថល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការរៀបចំជិវិតក្រោយពេលបញ្ចប់ការសិក្សា។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata បានបង្ហាញពីក្តីសោមនស្ស ចំពោះកិច្ចសហការមួយនេះ។

«ក្នុងនាមជាក្រុមហ៊ុនឌីជីថលឈានមុខគេនៅកម្ពុជា  Smart Axiata តែងតែស្វែងរកឱកាស និងដៃគូថ្មីៗ ដើម្បីផ្តល់ជូនអតិថិជននូវភាពច្នៃប្រឌិត សម្រាប់ជិវិតរស់នៅរបស់ពួកគាត់។ យើងជឿជាក់ថា ភាពជាដៃគូមួយនេះ នេះនឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អតិថិជនវ័យក្មេងរបស់យើង ពីសំណាក់ក្រុមហ៊ុនទាំងពីរ ដែលមានគោលដៅក្នុងការពង្រឹងគុណភាពការរស់នៅបែបឌីជីថល។»

លោក Frederic H. Proulx នាយកក្រុមហ៊ុន Wonderpass Technology និងជានាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មកាណាដា (Canadian Chamber of Commerce) បានមានប្រសាសន៍ថា “ខ្ញុំចាត់ទុកភាពជាដៃគូនេះ គឺជាចំណុចចាប់ផ្តើមដ៏សំខាន់នៃទំនាក់ទំនងយូរអង្វែងរវាងក្រុមហ៊ុនពីរ ដែលមានបេសកកម្មដូចគ្នាក្នុងការធ្វើឲ្យជីវិតកាន់តែប្រសើរឡើង។ តាមរយៈការធ្វើការជាមួយគ្នា យើងនឹងផ្លាស់ប្តូររបៀបរស់នៅបែបឌីជីថលរបស់និស្សិតកម្ពុជានៅទូទាំងប្រទេស»។

កិច្ចសហការមួយនេះ បានពាំនាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អតិថិជនរបស់ក្រុមហ៊ុនទាំងពីរ។

ស្តង់របស់ក្រុមហ៊ុន Smart Axiata នឹងមានទីតាំងនៅក្នុងបរិវេណសាកលវិទ្យាល័យ ដោយជាដំបូងនឹងមានបុគ្គលិកសំរាប់សេវាកម្មនានា ហើយនិងមានគម្រោងបំពាក់នូវប្រព័ន្ធម៉ាស៊ីនឆ្លាតវៃសំរាប់អតិថិជនប្រើប្រាស់ ដោយខ្លួនឯងបាន។ សំរាប់និស្សិតដែលកំពុងប្រើប្រាស់សេវាកម្ម Smart នឹងទទួលបាននូវការផ្តល់ជូនផ្សេងៗ រួមមាន កញ្ចប់ស្មាតអ៊ែតហូម (Smart@Home) ពិសេស ការបញ្ចុះតម្លៃលើសំបុត្រកុន ឧបករណ៍ទំនើប និងគ្រឿងបន្លាស់ផ្សេងៗនៅ Smart Shops និងអត្ថប្រយោជន៍ផ្សេងទៀត នៅក្នុងជំហានបន្ទាប់នៃកិច្ចសហការមួយនេះ។  សំរាប់និស្សិត ដែលមានបំណងចង់ផ្លាស់ប្តូរទៅប្រើប្រាស់សេវាកម្ម Smart ក៏នឹងទទួលបាន ស៊ីមកាតមួយដោយឥតគិតថ្លៃមួយផងដែរបន្ថែមលើអត្ថប្រយោជន៍ដែលមាន។

ក្នុងនាមជាក្រុមហ៊ុនឈានមុខគេក្នុងការលើកកម្ពស់់ការរស់នៅបែបឌីជីថល Smart Axiata តែងតែផ្តោត សំខាន់ទៅលើការផ្លាស់ប្តូរទៅកាន់ឌីជីថល នៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងទស្សនវិស័យក្នុងការក្លាយខ្លួនជាជ័យលាភីឌីជីថលរបស់កម្ពុជា ក្រុមហ៊ុនជឿជាក់យ៉ាងមុតមាំក្នុងការកែលម្អដំណើរការឌីជីថល ដើម្បីទទួលបាននូវផលប្រយោជន៍សេដ្ឋកិច្ច និងប្រសិទ្ធភាពកាន់តែល្អជាងមុន សម្រាប់អតិថិជននៅ កម្ពុជាទាំងអស់។

សម្រាប់ព័ត៌មានបន្ថែម និងដំណឹងថ្មីៗពី Smart Axiata សូមចូលទៅកាន់គេហទំព័រ https://www.smart.com.kh/km/ ឬផេកហ្វេសបុកជាផ្លូវការ https://www.facebook.com/SmartAxiata

To Top