សន្និសីទនេះប្រមូលផ្ដុំដោយអ្នកចូលរួមដែលមានវត្តមានពីអង្គភាពនានាដូចជា អង្គភាពការពា រកុមារអង្គភាពទប់ស្កាត់បទល្មើសលើកុមារតាមបណ្ដាញអ៊ីនធឺណិតនាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យារបស់នគរបាលជាតិកម្ពុជា នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និង នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ។ សន្និសីទនេះក៏នឹងត្រូវបាន ចូលរួមដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អ្នកជំនាញនៃឧស្សហកម្មនានា អ្នកជំនាញបច្ចេកវិទ្យា តំណាងពីវិស័យអប់រំ រួមគ្នាដើម្បីពិនិត្យមើលស្ថានភាព នៃឧក្រិដ្ឋកម្មឌីជីថល នៅកម្ពុជា និងផ្លាស់ប្ដូរចំណេះក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការ ស៊ើបអង្កេត និងទប់ស្កាត់ទុកជាមុន។
ភាពជឿនលឿនក្នុងបណ្ដាញទំនាក់ទំនងបច្ចេកវិទ្យា និងការរីកដុះដាលនៃឧបករណ៍តភ្ជាប់ រួមផ្សំជាមួយនឹងស្ថានភាពនៃជំងឺកូវិដ១៩ផងនោះ បានធ្វើឲ្យមានសន្ទុះនៃការប្រើប្រាស់និង តម្រូវការនៃការភ្ជាប់ទំនាក់ទំនង ដែលនេះមិនមែនសម្រាប់តែអាជីវកម្មតែប៉ុណ្ណោះទេ គឺសម្រាប់ ទំនាក់ទំនងសង្គមផងដែរ។ ខណៈពេលដែលទំនាក់ទំនងអនឡាញ ផ្ដល់នូវភាពងាយស្រួល និង អត្ថប្រយោជន៍ជាក់លាក់ណាមួយវាក៏ពាំនាំមកនូវបញ្ហាប្រឈមថ្មីផងដែរជាពិសេសគឺកើតឡើងទៅលើកុមារ។
សន្និសីទកោសល្យវិច័យឌីជីថល នឹងលើកឡើងពីបញ្ហាប្រឈមទាំងនេះផ្ដោតលើការការពារ កុមារ និងបង្ហាញពីអត្ថប្រយោជន៍ សមត្ថភាព និងគុណតម្លៃនៃភស្តុតាងឌីជីថលក្នុ ងការស៊ើបអង្កេតនានា។ អង្គភាពការពារកុមារបាននឹងកំពុងធ្វើការជាមួយនឹង នគរបាលជាតិ កម្ពុជាអស់រយៈពេលជាងមួយទស្សវត្សរ៍មក ហើយដូចដែលបានអនុញ្ញាតនៅក្រោមអនុស្សរណៈនៃការយោគយល់រវាងស្ថាប័នទាំងពីរ។
ចំណុចសំខាន់ៗក្នុងរបៀបវារៈនៃសន្នីសីទរយៈពេលពីរថ្ងៃនោះគឺមានដូចជា នាយកដ្ឋាននៃនគរ បាលជាតិកម្ពុជានឹងលើកឡើងពីសមត្ថភាពឌីជីថលកោសល្យវិច័យ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍មានប្រធានបទស្ដីពីក្របខ័ណ្ឌបទប្បញ្ញត្តិរបស់ខ្លួនសម្រាប់អាជីវកម្មផ្ដត់ផ្គង់សេវាកម្មអ៊ីនធីណិត ស្របពេលដែលម្ចាស់អាជីវកម្មផ្ដត់ផ្គង់សេវាកម្មអ៊ីនធីណិតនឹងបង្ហាញពីការគាំទ្ររបស់ពួកគេលើការស៊ើបអង្កេត។ ចំណែកឯនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានាយកដ្ឋាននគរបាល បច្ចេកទេសនិងវិទ្យាសាស្ត្រ និង នគរបាលជាតិកម្ពុជាមានប្រធានបទស្តីអំពីការបង្ហាញនូវសមត្ថភាពបច្ចេកវិទ្យា។
ក្រុមហ៊ុនព័ត៌មាននិងទំនាក់ទំនងបច្ចេកវិទ្យា និងប្រតិបត្តិករទូរគមនាគមន៍របស់ ក្រុមហ៊ុន រូយ៉ាល់គ្រុប ពោលគឺអុីហ្សីខម និងសែលកាត បានប្តេជ្ញាធ្វើការជាមួយសង្គមស៊ីវិល របស់រាជរដ្ឋាភិបាលកម្ពុជានិងអ្នកដឹកនាំឧស្សាហកម្មដើម្បីជួយគាំទ្រ និងប្រយុទ្ធប្រឆាំងនឹងការ កេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអ៊ីនធឺណិត និងករណីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតផ្សេងៗទៀត។ ប្រធានផ្នែកកិច្ចការសាជីវកម្មរបស់ សែលកាត លោក Laszlo Barta និងនាយកប្រតិបត្តិ អុីហ្សីខម លោកស្រី Yuni Lee Heathcote ក៏នឹងមានបទបង្ហាញអំពីការអនុវត្តបច្ចុប្បន្នដែលរួមចំណែក ដល់សុវត្ថិភាពឌីជីថលផងដែរ។

លោក Laszlo Barta ប្រធានផ្នៃកសាជីវកម្មរបស់ សែលកាតបានថ្លែងថា៖ “មនុស្សភាគច្រើនប្រើប្រាស់អ៊ីនធឺណិតពីទូរស័ព្ទដៃរបស់ពួកគេហើយពាក់កណ្ដាលនៃប្រជាជនទាំងនោះគឺមានអាយុតិចជាង30ឆ្នាំ ដែលក្នុងនោះមាន 37% គឺជាកុមារដែលមាន អាយុក្រោម18ឆ្នាំ។ ក្នុងនាមជាប្រតិបត្តិករទូរគមនាគមន៍ យើងគោរពតាមច្បាប់កំណត់ដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ព្រមជាមួយនឹងក្រសួងមហាផ្ទៃដើម្បីធានាមិនត្រឹមតែការ
ប្រកួតប្រជែងដោយយុត្តិធម៌ប៉ុណ្ណោះទេ ប៉ុន្តែសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ទាំងអស់។ ការចុះបញ្ជីស៊ីមគឺជាតម្រូវការសំខាន់សម្រាប់ការចូលប្រើនិងការភ្ជាប់ទូរស័ព្ទ។ នេះធានាថារាល់លេខត្រូវបានកំណត់ រាល់សកម្មភាពដែលអាចតាមដានបានចំពោះបុគ្គល។ ការធ្វើរបៀបនេះធានាបាននូវការកំណត់អត្តសញ្ញាណ របស់លេខស៊ីមនិងកំណត់ រាល់សកម្មភាពដែលអាចតាមដានបានចំពោះបុគ្គល។
សមត្ថភាពនេះអាចដើរតួជាអ្នករារាំងសកម្មភាព ឧក្រិដ្ឋកម្មក៏ដូចជាព័ត៌មាន ដ៏មានតម្លៃសម្រាប់ការស៊ើបអង្កេតឧក្រិដ្ឋកម្មណាមួយ។ដើម្បីធានានូវប្រតិបត្តិការដូចនេះ យើងបានធ្វើឲ្យមានភាពឌីជីថលពីរបៀបដែលក្រុមលក់ និងអ្នកតំណាងចែកចាយរបស់យើង លក់ និងចុះបញ្ជីស៊ីមកាត តាមរយៈកម្មវិធីក្នុងទូរស័ព្ទ និងមានយុទ្ធនាការបន្តដើម្បីរំលឹកអតិថិជនឱ្យរក្សាព័ត៌មានរបស់ពួកគេឱ្យទាន់សម័យកាល។ យើងមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងសន្នីសីទនេះ និងជាផ្នែកមួយនៃការពិភាក្សាបន្តស្តីពីវិធីកែលម្អ និងអនុវត្តបច្ចេកវិទ្យា និងច្បាប់ ដើម្បីស្របជាមួយនឹងការកើនឡើងនៃការប្រើប្រាស់ឌីជីថល និងភាពអាស្រ័យបាន។”

លោកស្រី Yuni Lee Heathcote នាយកប្រតិបត្តិ អុីហ្សីខមបានបញ្ចាក់ថា៖ “បេសកកម្មរបស់ អ៊ីហ្សីខមគឺដើម្បីលើកកម្ពស់របៀបរស់នៅ និងស្តង់ដារឌីជីថល សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ អត្រាប្រើប្រាស់អ៊ីនធឺណិតក្នុងគ្រួសាររបស់ប្រទេសកម្ពុជាមានការកើនឡើងយ៉ាងប្រសើររហូតដល់53%បើប្រៀបធៀបទៅនឹងប្រទេសកំពុងអភិវឌ្ឍទូទៅចំនួន57%*។ ស្របពេលជាមួយនេះដែរ វាក៏ជាការព្រួយបារម្ភយ៉ាងខ្លាំងដែលអាត្រាកុមារប្រើប្រាស់អ៊ីនធឺណិតរហូតដល់20% ត្រូវបាននិងកំពុងប្រឈមមុខនិងបញ្ហាកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពានតាមអនឡាញ (OCSSEA) ។
អ៊ីហ្សីខម បានប្តេជ្ញាចិត្តធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីកាត់បន្ថយបញ្ហាកេងប្រវ័ញ្ចផ្លូវភេទ និង ការរំលោភបំពានលើកុមារតាមអនឡាញនេះ តាមរយៈការការពារឯកជនភាព ដែលមានដូចជាការការពារទិន្នន័យអត្តសញ្ញាណរបស់បុគ្គលនិងធានានូវសុវត្ថិភាពគ្រប់បែបយ៉ាងតាមប្រព័ន្ធអ៊ិនធឺណិត។ ដូច្នេះយើងអាចផ្តល់ជូនដល់អតិថិជនទាំងអស់របស់យើងនូវអ៊ិនធឺណិតដែលគួរជាទីទុកចិត្ត ដើម្បីប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃតាមបែបឌីជីថលដោយមានតម្លៃសីលធម៌ត្រឹមត្រូវពីគ្រប់វិស័យនៃជីវិត ។”
*ដកស្រង់ចេញពី statistics global internet access rate 2005-21
ប្រទេសកម្ពុជាគឺជាអ្នកទទួលការបញ្ជូនបន្តរបស់មជ្ឈមណ្ឌលជាតិសម្រាប់ការបាត់ខ្លួន និងការកេងប្រវ័ញ្ចលើកុមារ ដែលត្រូវបានរាយការណ៍ដោយក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗដូចជាហ្វេសបុក និង តិកតុក ជាដើម។ ចំនួននៃការបញ្ជូនបន្តសំខាន់ៗដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនៅគ្រប់ប្រទេសទាំងអស់ ត្រូវការយន្តការទាន់ពេលវេលា ដើម្បីសាកល្បងការបញ្ជូនទាំងនេះ។ ផ្នែកសំខាន់នៃដំណើរការនោះគឺសមត្ថភាពក្នុងការផ្គូរផ្គងព័ត៌មានដែលពាក់ព័ន្ធជាមួយអ្នកប្រើ ប្រាស់។ នេះគឺជាតួនាទីដ៏សំខាន់មួយរបស់ឧស្សាហកម្ម ព័ត៌មាន និងទំនាក់ទំនងបច្ចេកវិទ្យា។ សន្និសីទនេះនឹងជួយលើកកម្ពស់ការយល់ដឹងអំពីសមត្ថភាពអ្នកផ្គត់ផ្គង់សេវាអ៊ីនធឺណិត នៅកម្ពុជា ដើម្បីគាំទ្រដល់ការស៊ើបអង្កេត។
សន្និសីទកោសល្យវិច័យឌីជីថល ដែលត្រូវបានរៀបចំឡើងដោយ អង្គភាពការពារកុមារ រួមគ្នាជាមួយនឹងនគរបាលជាតិ ឧបត្ថម្ភដោយក្រុមរបស់ រូយ៉ាល់គ្រុប ដែលមានដូចជា សែលកាត អីុហ្សីខម និងសណ្ឋាគារកាំបូឌីយ៉ាណា ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី ១៤ ដល់ ទី១៥ ខែធ្នូ នៅសណ្ឋាគារកាំបូឌីយ៉ាណាភ្នំពេញ និងមានការចូលរួមពីថ្នាក់ដឹកនាំជាង ៦០រូប ទាំងសមាសភាពតំណាងមកពីរាជរដ្ឋាភិបាល និង ស្ថាប័នឯកជន។
អំពីក្រុមហ៊ុន រូយ៉ាល់ គ្រុប
ក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាយុទ្ធសាស្ត្ររបស់កម្ពុជា រ៉ូយ៉ាល់ គ្រុប ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនអាជីវកម្មដែលមានថាមពល និងចម្រុះបំផុតក្នុងប្រទេស។ ជាមួយនឹងចំណាប់អារម្មណ៍នៅក្នុងឧស្សាហកម្មជាច្រើនរួមមានទូរគមនាគមន៍ ការដឹកជញ្ជូន ថាមពល ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត ធនាគារ និងហិរញ្ញវត្ថុ ការធានារ៉ាប់រង សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍន៍អចលនទ្រព្យ ការជួញដូរ និងកសិកម្ម។
