ល្ងាចមកពីលក់ដូរវិញ បងប្រុសអាជីវករម្នាក់ នៅផ្សារច្បារអំពៅ នឹកចង់ពិសា Cambodia Beer ជុំគ្នាជាមួយគ្រួសារ ក៏សម្រេចចិត្តដាក់១កេស ស្រាប់តែជួបលាភធំ គាស់កំប៉ុងត្រូវរង្វាន់ធំ២ម៉ឺនដុល្លារអាមេរិក ហូរពេញផ្ទះ។

សឹងតែមិនគួរឲ្យជឿទាល់តែសោះ បងប្រុសមកពីឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ដែលបច្ចុប្បន្នមានមុខរបរ ជាអាជីវកបោះបន្លែ នៅផ្សារច្បារអំពៅ ឈ្មោះថា លឿង ចាន់តូ ក្លាយជាបុរសកំពូលសំណាងជាងគេ មួយរូបទៀតហើយ ក្នុងខែធ្នូ ឆ្នាំ២០២២ រង្វាន់ធំ២ម៉ឺនដុល្លារអាមេរិក។
បងប្រុស ចាន់តូ បានឲ្យដឹងថា៖ «ពេលគាស់ក្រវិលកំប៉ុងហើយ ឃើញរង្វាន់ធំ២ម៉ឺនដុល្លារអាមេរិក ខ្ញុំស្ទើរតែមិនជឿថា ជាការពិតទាល់តែសោះ! តែខ្ញុំក៏បានទាក់ទងទៅក្រុមហ៊ុនភ្លាមៗ ដើម្បីផ្តល់ដំណឹងពេលក្រុមហ៊ុន ប្រាប់ឲ្យមកបំពេញឯកសារ និងបញ្ជាក់ថា ពិតជាត្រូវរង្វាន់ខ្ញុំត្រែកអរ ឡើងចង់ហោះហើយ»។
បងប្រុស ចាន់តូ បានសម្តែងពីក្តីរីករាយជាខ្លាំង និងបានប្រាប់ឲ្យដឹងថា រង្វាន់ធំ២ម៉ឺនដុល្លារអាមេរិក នឹងជួយសម្រួលជីវភាព គ្រួសារគាត់យ៉ាងខ្លាំង ហើយគាត់នឹងយកលុយខ្លះ ទៅពង្រីកការលក់ដូររបស់គាត់ ឲ្យកាន់តែប្រសើរជាងនេះ។
តោះ! ចាំមើលថាតើអ្នកណា នឹងក្លាយជាអ្នកមានសំណាងបន្ទាប់ ឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារ?



Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
