អត្ថបទ

អ្នកកំពង់ស្ពឺ កុំភ្លេចទៅ Countdown នៅពហុកីឡដ្ឋានរាំលេង អបអរឆ្លងឆ្នាំ សកល នៅថ្ងៃ៣០-៣១ធ្នូ

ភ្នំពេញ៖ ក្រុមហ៊ុនឈានមុខគេ ផ្នែកផលិតភេសជ្ជៈ និងស្រាបៀរ នៅកម្ពុជា ខ្មែរ ប៊ែវើរីជីស នឹងរៀបចំការប្រគំតន្ត្រីឆ្លងឆ្នាំCambodia Countdown Concert 2023 រយៈពេល២ថ្ងៃគឺថ្ងៃ៣០ និង៣១ខែធ្នូ នៅឯពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ ស្ថិតក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដើម្បីផ្តល់ការកម្សាន្ត ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ស្ពឺ នាឱកាសអបអរការឆ្លងឆ្នាំសកល២០២២ ចូល២០២៣។

កម្មវិធីនេះនឹងប្រព្រឹត្តិឡើង ចាប់ពីវេលាម៉ោង ៨យប់ ដល់ម៉ោង១២អធ្រាត្រ ដោយមានវត្តតារាចម្រៀង ល្បីៗជាច្រើនដួងចូលខ្លួនមកអន្រួនដួងចិត្ត អ្នកទស្សនាជាមួយនឹងបទចម្រៀងពិរោះៗ មានគ្រប់ចង្វាក់ និងរាំលេងសប្បាយតាមចង្វាក់ភ្លេងអបអរការឆ្លងឆ្នាំសកល។

ជួបជាមួយតារាល្បីៗដូចជា៖ កញ្ញា ឈិន ម៉ានិច លោក ដួងវីរះសិទ្ធ លោក វង្ស ដារ៉ារតនា កញ្ញា អ៊ីវ៉ា លោក ហ្សូណូ កញ្ញាយ៉ូរី លោកសំ សុវណ្ណារ៉ាក់ ក្រុម Suffer កញ្ញា ប៉ាច គីមហួយ កញ្ញា លាង សុផាឡែន និងលោក STEP។ បន្ថែមពីនេះ ក៏មានកម្មវិធីលេងហ្គេមកម្សាន្ត ដូចជាបង្វិលកងយករង្វាន់ ពិសេសដោយគ្រាន់តែលោកអ្នកទិញ Cambodia Beer ៦កំប៉ុង នោះលោកអ្នកនឹងមានឱកាសបង្វិលកង១ដង ដើម្បីឈ្នះសម្ភារៈស្អាតៗជាច្រើនមុខ បានយ៉ាងងាយស្រួល ភ្លាមៗ។

បានទាំងសប្បាយ ឈ្នះទាំងរង្វាន់!!! រង់ចំាអ្វីទៀតបងប្អូន? តោះ! តោះ! កាន់ដៃមនុស្សជាទីស្រលាញ់ ទៅមើលការប្រគំតន្ត្រីដ៏ធំអស្ចារ្យ Cambodia Countdown Concert 2023 នឹងត្រៀមខ្លួន រាប់ថយក្រោយឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មីទាំងអស់គ្នា!

Cambodia Beer ផលិតពីបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត នាំចូលពីប្រទេសអាល្លឺម៉ង់ និងផ្សំពីវត្ថុធាតុដើមគុណភាពខ្ពស់នាំចូលពីសហគមន៍អឺរ៉ុប។ Cambodia Beer រូបរាងប្រណិត រសជាតិឆ្ងាញ់អស្ចារ្យ! ឥលូវនេះ នៅក្រោមក្រវិលកំប៉ុង Cambodia Beer មានរង្វាន់ធំទឹកប្រាក់២ម៉ឺនដុល្លារ និងរង្វាន់ម៉ូតូ HONDA CLICK ស៊េរីថ្មីចំនួន ២០២៣ គ្រឿង។ កាន់តែគាស់ កាន់តែឈ្នះ!

ពិសាដោយការទទួលខុសត្រូវ! 

To Top