អត្ថបទ

ក្រុមហ៊ុន Sting Cambodia ជូនកាដូនាឡិកាដៃម៉ាក Rolex តម្លៃ២៣០០០ ដុល្លារ ដល់លោក ជី​ ដេវីដក្នុងកម្មវិធីខួបទូតសុច្ឆន្ទៈរយៈពេលបីឆ្នាំ

ភ្នំពេញ៖​ ថ្ងៃទី​ ១០​​ ខែមករា ឆ្នាំ ២០២២ ក្រុមហ៊ុន​ Sting Cambodia ដែលជាសមាជិកនៃ PepsiCo តែងទទួលបានការកោតសរសើរចំពោះការគាំទ្រដល់សិល្បករកម្ពុជា និង ការ​ជួយឱ្យវិស័យតន្រ្តីកម្ពុជា កាន់តែវិវឌ្ឍទៅមុខមួយកម្រិតទៀត។ តាមរយៈការបង្ហាញការគាំទ្រនាពេលថ្មីៗនេះ ក្រុមហ៊ុន Sting Cambodia បាន រៀបចំកម្មវិធីខួបទូតសុច្ឆន្ទៈរយៈពេលបីឆ្នាំ​សម្រាប់សិល្បករចម្រៀង ជី​ ដេវីដ នៅសណ្ឋាគារ​ Hyatt Regency Phnom Penh និងបានធ្វើឱ្យតារាចម្រៀង​រ៉ែប ដ៏ល្បីល្បាញរូបនេះភ្ញាក់ផ្អើលនឹងកាដូនាឡិកាដៃម៉ាក Rolex ដែលមានតម្លៃ ២៣០០០ ដុល្លារ សម្រាប់អបអរភាពជោគជ័យដែលលោកសម្រេចបានក្នុងវិថីសិល្បៈជាមួយ Sting Cambodia ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។ ​

ក្នុងនាមជាទូតសុឆន្ទៈរបស់ Sting Cambodia លោក ជី​ ដេវីដ​ បានទទួលការគាំទ្រជាប្រចាំពី ក្រុមហ៊ុន ភេសជ្ជៈមួយនេះ ក៏ព្រោះតែលោកបានបង្ហាញនូវ ទេពកោសល្យក្នុងការបង្កើតតន្រ្តីថ្មីមួយសម្រាប់កម្ពុជា។​ សិល្បក​ រចម្រៀងរ៉េបរូបនេះ បានកសាងនូវភាពជោគជ័យជាច្រើនក្នុងអាជីពសិល្បៈរបស់លោក​ ដោយគិតចាប់ពីការប្រគំតន្រ្តី ទោល​ក្នុងសាល ដែលមានឈ្មោះថា “G-Devith x Sting ” ឈានទៅការសម្ពោធអាល់ប៊ុមចម្រៀង ថ្មីមួយក្រោមចំណងជើងថា “Passion” កាលពីខែកក្កដា ឆ្នាំ២០២២ និងជាពិសេសកម្មវិធី Family Friend Fan Party (FFF Party)។

នៅក្នុងខែ តុលា ឆ្នាំ ២០២២ លោក​ ជី ដេវីដ មើលឃើញក្តីសុបិនដ៏ធំបំផុតរបស់លោកក្លាយជាការពិត នៅពេលដែល ក្រុមហ៊ុន Sting Cambodia បានឧបត្ថម្ភដល់ការប្រគំតន្ត្រីដែលមានឈ្មោះថា “Passion The Album Concert by Sting MusicVerse”។ នោះជាបទពិសោធនៃការប្រគំតន្ត្រីតែមួយគត់គ្មានពីរ មិនមែនសម្រាប់តែសិល្បកររ៉ែបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់អ្នកស្រឡាញ់តន្ត្រីកម្ពុជាផងដែរ។ ការប្រគំតន្រ្តីនេះបានទាក់ទាញអ្នកទស្សនាផ្ទាល់ ជាងមួយម៉ឺននាក់ នៅElyseeកោះពេជ្រ និងអ្នកទស្សនាតាមអនឡាញ មួយលាននាក់តាមរយៈទំព័រហ្វេសប៊ុក Sting Cambodia។

នៅក្នុងកម្មវិធីជួបអ្នកគាំទ្រ លោក ជី ដេវីដ​ បានបង្ហាញការគោរពដឹងគុណចំពោះក្តីស្រឡាញ់ និងការគាំទ្រ ដែលលោកបានទទួលពីក្រុមហ៊ុន Sting Cambodia។ លោកបានថ្លែងថា «កិច្ចសហការជាមួយនឹងក្រុមហ៊ុន Sting Cambodia គឺជាកត្តាចម្បងដែលជួយឱ្យភាពច្នៃប្រតិដ្ឋរបស់ខ្ញុំលេចជារូបរាងឡើង ជំរុញឱ្យខ្ញុំអាចសម្រេចបាន ភាពជោគជ័យជាច្រើននៅក្នុងអាជីពការងារ និងធ្វើឱ្យដំណើរលើវិធីសិល្បៈរបស់ខ្ញុំកាន់តែរំភើប និងមានមោទកភាព។ យើងទាំងអស់គ្នាសប្បាយរីករាយនឹងភាពជោគជ័យនេះជាមួយនឹងអ្នកគាំទ្រ ហើយខ្ញុំនឹងនៅតែបន្តស្វែងរកគំនិត និង សកម្មភាពថ្មីៗសម្រាប់ប្រិយមិត្តគាំទ្ររបស់ខ្ញុំ។»

លោកបន្ថែមថា «អ្វីដែលខ្ញុំចង់ធ្វើឱ្យអ្នកគាំទ្ររបស់ខ្ញុំកាន់តែភ្ញាក់ផ្អើលគឺ អាល់ប៊ុម “Passion II” ដែលនឹងចេញក្នុង ពេលឆាប់ៗនេះដោយមានបីភាគ។ ហើយសូមកុំភ្លេចរង់ចាំទស្សនាកម្មវិធី​ Family Friend Fan Party និង ការសហការចម្រៀងរបស់ខ្ញុំជាមួយនឹងសិល្បករអន្តរជាតិល្បីៗនៅក្នុងឆ្នាំ២០២៣នេះ។ សូមរង់ចាំតាមដានទាំងអស់គ្នាណា៎!​»

លោក Serkan Bulut តំណាងក្រុមហ៊ុន Sting Cambodia បានមានប្រសាសន៍ថា លោកពិតជាមានមោទកភាពយ៉ាង ក្រៃលែងដែលបានជួយសិល្បករកម្ពុជា និងជាចំណែកមួយនៃការអភិវឌ្ឍវិស័យតន្រ្តីក្នុងស្រុក។

លោកលើកឡើងថា «កិច្ចសហការរវាងក្រុមហ៊ុន Sting Cambodia និងលោកជី ដេវីដ គឺជាបទពិសោធដ៏ គួរឱ្យរំភើបមួយសម្រាប់យើងទាំងអស់គ្នាក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។ ដោយការសហការគ្នា យើងបាននាំយកការ កម្សាន្តជាច្រើនទៅកាន់អ្នកគាំទ្រ ហើយខ្ញុំសូមជម្រាបទៅកាន់អ្នកទាំងអស់គ្នាថា ឆ្នាំ២០២៣ នឹងកាន់តែរំជើបរំជួល។»

លោកបានបន្តថា «យើងចង់បង្ហាញសេចក្តីថ្លែងអំណរគុណចំពោះគំនិតច្នៃប្រតិដ្ឋ និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់សិល្បករចម្រៀងរ៉ែប ជី ដេវីដ សម្រាប់ប្រិយមិត្តគាំទ្ររបស់លោក តាមរយៈការជូនកាដូនាឡិកា Rolex ដែលយើង គិតថាពិតជាសាកសមបំផុតសម្រាប់លោក។ Sting Cambodia ជឿជាក់ថា ការអបអរសាទរសម្រាប់ពេលវេលាបីឆ្នាំ ដ៏អស្ចារ្យក្នុងនាមជាសិល្បករមួយរូបពិតជាសំខាន់ណាស់ ហើយយើងសង្ឃឹមយ៉ាងមុតមាំថាកិច្ចសហការជាដៃគូ របស់យើងនឹងស្ថិតស្ថេរយូរអង្វែង។»

ឥឡូវនេះ ក្រុមហ៊ុន Sting Cambodia កំពុងតែត្រៀមខ្លួនរៀបចំមហោស្រពតន្ត្រីដែលធំបំផុត​នៅកម្ពុជា ដើម្បីសម្ពោធ ​ភាគទាំងបីនៃអាល់ប៊ុម Passion II។ កម្មវិធីមហោស្រពចំនួនពីរថ្ងៃនេះនឹងបង្ហាញវត្តមានតារាអន្តរជាតិ ល្បីៗនៅកម្ពុជា ដើម្បីអបអរភាពជោគជ័យរបស់លោក ជី ដេវីដ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
តួនាទី​ អ្នកសម្របសម្រួលផ្នែកសារព័ត៌មាន
ឈ្មោះ ហៀម ចិត្រា
លេខទូរស័ព្ទ 015 935 383
អ៊ីមែល chetraheam1992@gmail.com

To Top