អត្ថបទ

វណ្ណដា ក្លាយជា​ទូត​សុឆន្ទៈរបស់ កូកា-កូឡា ដើម្បី​នាំយកភាពរីករាយ​ពិតៗ ​ជូន​អ្នកគាំទ្រ​នៅកម្ពុជា និងជុំវិញពិភពលោក

ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣៖ លោក វណ្ណដា ដែលជាតារាហ៊ីបហបកម្ពុជាដ៏​ល្បីរន្ទឺ​បាន​ចូល​រួម​ជា​មួយ​​ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ក្នុង​នាម​ជាទូតសុឆន្ទៈ​ដើម្បី​ផ្តល់​ជូន​ភាព​ស្រស់​ស្រាយ​​ដល់​អ្នកគាំទ្រ​តន្ត្រី​របស់លោក​តាម​រយៈ ​ភេសជ្ជៈ កូកា-កូឡាដើម្បីផ្តល់ភាពរីករាយ​ពិតៗ។

ក្នុងភាព​ជាដៃគូតាមរយៈផលិតកម្មបារមី​ ​រវាង កូកា-កូឡា ដែលជាភេសជ្ជៈ​លំដាប់​ពិភពលោក ​និង​តារា​ចម្រៀង​ដែល​មាន​ដើម​កំណើត​នៅ​​ខេត្តព្រះសីហនុរូបនេះ បានប្រកាស​ជាផ្លូវការ​នៅថ្ងៃទី​១០ ខែ​មករា នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅរាជធានីភ្នំពេញ។

លោក Leonardo Garcia អ្នកគ្រប់គ្រងទូទៅ​នៃ​ក្រុមហ៊ុនកូកា-កូឡា ប្រចាំប្រទេស​​កម្ពុជា និងវៀតណាម បាន​មាន​ប្រសាសន៍ថា៖ «ភាពជាដៃគូ​នេះមាន​គោលបំណង​នាំយកបទ​ពិសោធ​តន្ត្រី និង​ភាព​ស្រស់ស្រាយ​ថ្មី​មួយកម្រិតទៀត ជូន​ដល់​អ្នកគាំទ្រ​របស់វណ្ណដា និងអ្នកគាំទ្រកូកា-កូឡានៅ​​ព្រះរាជាណាចក្រ​កម្ពុជា។ ដូចដែលអ្នក​ដឹងហើយថា តន្ត្រី​​ជួយ​លើក​កម្ពស់​ស្មារតី ជួយ​​លើកទឹកចិត្ត និង​ជួយ​​បង្កើត​ការផ្សាភ្ជាប់ទំនាក់​ទំនង​របស់អ្នក និងអ្នកជុំវិញខ្លួន ​ដូច​ទៅនឹង​អ្វីដែល ​កូកា-កូឡា ផ្ដល់ជូន ​ផងដែរ»។

វណ្ណដា បាន​ផ្លាស់ប្តូរ​តន្ត្រីខ្មែរ​ជាមួយ​នឹង​ស្តាយ៍​ប្រចាំ​របស់​លោក​គឺ​ចង្វាក់ 808-laden ដែល​ពោរពេញទៅដោយ​ឃ្លាឃ្លោង​ចម្រៀង​ជា​ភាសាខ្មែរ​ និងអង់គ្លេស​ដ៏​ទាក់​ទាញ រួម​ទាំង​មនោសញ្ចេតនា​របស់​លោក​ក្នុង​បទចម្រៀង ​និង​សមត្ថភាព​ដែល​អាច​ឱ្យ​អ្នកគាំទ្រ​​ស្រែកច្រៀង​បទ​​ចម្រៀង​របស់​​លោកនៅតាមទីកន្លែងនានា​ មិនថា​នៅ​ទីផ្សារ ផាប់ ក្លឹបរាត្រី ឬលើតុកតុកកង់បីនោះទេ។

ស្ថិត​ក្រោម​ភាព​ជាដៃគូជាមួយ​​ក្រុមហ៊ុន កូកា-កូឡា និង​លោក វណ្ណដា តាម​រយៈ​​​ផលិតកម្មបារមី នឹង​​​ផលិត​មាតិកា​ឌីជីថល​​ខ្លីៗ ​ ដែល​នឹង​ចេញផ្សាយ​នៅ​លើ​​បណ្តាញ​សង្គម​របស់​លោក រួមទាំង​ទំព័រ​ហ្វេសប៊ុក​ផ្លូ​វការ VannDa – វណ្ណដា និង​ឆាណែល Youtube ដើម្បី​បម្រើ​ចំណីអារម្មណ៍របស់​អ្នក​គាំទ្រត​ន្ត្រី​របស់​លោក និងក៏ដូចជាបង្កើតភាពរីករាយ​ពិត​ៗ​ជាមួយ​ភេសជ្ជៈ កូកា-កូឡា ជូនដល់អ្នកគាំទ្រកូកា-កូឡាផងដែរ។ បន្ថែ​មពីនេះ ក៏នឹងមាន​កម្មវិធីជួប​ជាមួយ​អតិថិជន កូកា-កូឡា ផងដែរ ដែលនឹងផ្តល់​ឱកាស​ដល់​អ្នកគាំទ្ររបស់​លោក វណ្ណដា បានជួប​ជាមួយ​រូប​លោកផ្ទាល់។

កញ្ញា Laura MAM អគ្គនាយក​​​ក្រុមហ៊ុន​ផលិតកម្មបារមី បានប្រសាសន៍ថា៖ «តាង​នាម​ឱ្យផលិតកម្មបារាមី យើងខ្ញុំ​​សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន កូកា-កូឡា ដែល​បាន​ជ្រើសរើស វណ្ណដា ឱ្យ​ធ្វើ​ជា​​ទូត​សុឆន្ទៈ​របស់​ខ្លួន។ ឆ្នាំ២០២៣ នឹង​​ជា​ឆ្នាំ​ដ៏​រំភើប​​មួយ​​សម្រាប់​​អ្នក​​គាំទ្រ ​អ្នក​ចូល​ចិត្តតន្រ្តី​​ហ៊ីបហប ​អ្នកគាំទ្រវណ្ណដា ក៏​ដូចជាអ្នកគាំទ្រ​ភេសជ្ជៈ ​​កូកា-កូឡា ផងដែរ។ យើង​ពិតជា​រំភើបរីករាយជាខ្លាំង ​ក្នុង​ការនាំយក​​​បទពិសោធ​តន្ត្រីដ៏ល្អ​បំផុត និងភាព​រីករាយពិត​ៗ​មក​ជូនអ្នកគាំទ្រគ្រប់ៗគ្នា»។

ដើម្បីស្វែងយល់​បន្ថែមអំពីភាពជា​ដៃគូនេះ និង​មាតិកា​ដែលនឹង​​មក​ដល់​ឆាប់ៗ សូម​ចូលទៅ​កាន់​ទំ​ព័រហ្វេសប៊ុក​ផ្លូវការរបស់ VannDa តាមរយៈ VannDa – វណ្ណដា ឬទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រុមហ៊ុន កូកា-កូឡា តាមរយៈ CocaColaKH

អំពីក្រុមហ៊ុនកូកា-កូឡាកម្ពុជា៖

ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ជាក្រុមហ៊ុនភេសជ្ជៈគ្មានជាតិស្រវឹង ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាដៃគូផលិតភេសជ្ជៈ​របស់​ ក្រុមហ៊ុន កូកា-កូឡា នៅកម្ពុជា​ និងជាតំណាងចែកចាយផលិតផលតែមួយគត់សម្រាប់ក្រុមហ៊ុន Monster Energy។ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ 100% របស់ក្រុមហ៊ុន ស្វាយអឺ កូកា-កូឡា។

ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ផ្តល់ការងារប្រមាណ 850កន្លែង និងការងារប្រយោលប្រមាណជាង 8000កន្លែងនៅក្នុងសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន។ ក្នុងនាមជា ក្រុមហ៊ុនភេសជ្ជៈមួយ ក្រុមហ៊ុនកំពុងបន្តវិនិយោគលើការបង្កើតផលិតផលថ្មី ជម្រើសសំបកវេចខ្ចប់ និងជម្រើសភេសជ្ជៈប្រកបដោយគុណភាព ដែលរួមមាន ភេសជ្ជៈមានជាតិស្ករតិច និងមិនមានជាតិស្ករផងដែរ។ កូកា-កូឡាកម្ពុជា មានផលិតផលដូចជា៖ Coca-Cola, Coca-Cola Zero, Coca-Coca Light, Sprite, Fanta, Schweppes, Fuzetea, Dasani, Samurai, Predator និង Aquarius។ ក្រុមហ៊ុនប្តេជ្ញាចិត្ត ក្នុងការបង្កើតគុណតម្លៃរួមគ្នាក្នុងសហគមន៍ដែលក្រុមហ៊ុនកំពុងមានប្រតិបត្តិការអាជីវកម្ម ដោយធានាថា ចីរភាពគឺជាស្នូលនៃប្រតិបត្តិការអាជីវកម្ម របស់ក្រុមហ៊ុន។ កូកា-កូឡាកម្ពុជា នៅតែកំពុងបន្តកសាងសហគមន៍ដែលខ្លួនកំពុងធ្វើប្រតិបត្តិអាជីវកម្មឱ្យកាន់តែប្រសើរ និងប្រកបដោយចីរភាព។ តាំងពីឆ្នាំ1993មក ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់រាប់លានដុល្លារលើគម្រោងសហគមន៍ជាច្រើនក្នុងប្រទេសកម្ពុជា។ គម្រោងនោះរួមមាន  ពិភពលោកគ្មានសំរាម (World Without Waste) ការផ្តល់ទឹកស្អាតដល់សហគមន៍វិញ (Water Replenishment) ការផ្តល់សិទ្ធអំណាចដល់ស្រ្តី (Women Empowerment) និងការឧបត្ថម្ភជំនួយក្នុងគ្រាអាសន្ន (Emergency Relief) ជាដើម។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.cbcl.com.kh ឬចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង facebook.com/CambodiaBeverageCompanyLtd

ទំនាក់ទំនង៖ Media: Sambath Munyvorleak | smunyvorleak@coca-cola.com.kh

To Top