អត្ថបទ

គ្រូបង្វឹកកំពង់ស្ពឺ សង្ឃឹមឈ្នះពាន Slamball រហូតដល់៧០ %

លោក សៅ សាមីត គ្រូបង្វឹក របស់កំពង់ស្ពឺ បាននិយាយថា ក្រុមរបស់ខ្លួនមានសង្ឃឹម ឈ្នះពាន slamball រហូតដល់ទៅ ៧០ % ឯណោះ នៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២ នេះ ។

ក្រុម ពង្រួល កំពង់ ស្ពឺ បាន ឡើង ដល់ វគ្គ Grand Final Slamball ទៅ ហើយ ក្រោយ ពី ពួកគេ ធ្វើ បាន ល្អ ណាស់ ក្នុង ការ ប្រកួត នៅ Upper Bracket ។ ក្រុម ដែល ត្រូវ ឡើង មក ប៉ះ ក្រុម កំពង់ ស្ពឺ គឺ ត្រី ឆ្លាំង ភ្នំពេញ ឬ ដំរី សៀមរាប ដែល ពួកគេ ទាំង ពីរ នឹង ត្រូវ ប្រកួត គ្នា នៅ ព្រឹក ថ្ងៃ ២៨ ខែ មករា ឆ្នាំ ២០២៣ ខាង មុខ នេះ។ ក្រុម ណា ឈ្នះ នឹង បន្ដ ឡើង ទៅ ប៉ះ កំពង់ ស្ពឺ នៅ ពេល ល្ងាច ថ្ងៃ ខែ ដដែល ដើម្បី ដណ្ដើម យក ពាន រង្វាន់ តែ ម្ដង។

មុន ការ ប្រកួត នេះ ចាប់ ផ្ដើម លោក សៅ សាមីត គ្រូ បង្វឹក របស់ កំពង់ ស្ពឺ បាន និយាយ ថា ៖ “ យើង សង្ឃឹម ក្នុង ការ ឈ្នះ ពាន រហូត ដល់ ៧០ %។ យើង មាន ក្បូន លេង សម្រាប់ ត ទល់ ជាមួយ ក្រុម ភ្នំពេញ។ ហើយ ជំនួប ភ្នំពេញ និង សៀមរាប ខ្ញុំ ជឿ ថា ភ្នំពេញ នឹង អាច យក ឈ្នះ បាន ដល់ ទៅ ៩០% ទៅ ហើយ។ ភ្នំពេញ នឹង ក្លាយ ជា ក្រុម ដែល យើង ត្រូវ ប្រកួត ជាមួយ នៅ វគ្គ ផ្ដាច់ព្រ័ត្រ”។

សូម បញ្ជាក់ ថា ពាន រង្វាន់ Slamball នៅ វគ្គ ផ្ដាច់ព្រ័ត្រ នឹង ធ្វើ ឡើង នៅ ថ្ងៃ ទី ២៨ ខែ មករា ឆ្នាំ ២០២៣ ខាង មុខ។ សម្រាប់ ក្រុម ជើង ឯក នឹង ទទួល បាន មេដាយ មាស និង ប្រាក់ រង្វាន់ ៥ ពាន់ ដុល្លារ ស្រាបៀរ Anchor White ១៥កេស និង Anchor Smooth ១៥ កេស, លេខ ២ ទទួល បាន ប្រាក់រង្វាន់ ៣ ពាន់ ដុល្លារ Anchor White ១០ កេស និង Anchor Smooth ១០កេស និង លេខ ៣ ទទួល បាន ប្រាក់ រង្វាន់ ១ ៥០០ ដុល្លារ Anchor White ៥ កេស និង Anchor Smooth ៥ កេស៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top