អត្ថបទ

ស្មាត់ ចិត្រ ថា រវាង ត្រី ឆ្លាំង ភ្នំពេញ ប៉ះ ដំរី សៀមរាប ក្រុម មួយ នេះ នឹង ឡើង ផ្ដាច់ព្រ័ត្រ

ស្មាត់ ចិត្រ ថា ការ ប្រកួត រវាង ក្រុម ត្រីឆ្លាំង ភ្នំពេញ ប៉ះ ក្រុម ដំរី សៀមរាប ថ្ងៃ ទី២៨ នេះ រូប គេ ទស្សន៍ទាយ ក្រុម របស់ ធី ម៉េងហួង ឬ ត្រី ឆ្លាំង ភ្នំពេញ ជា អ្នក ឈ្នះ បាន ឡើង ទៅ វគ្គ ផ្ដាច់ព្រ័ត្រ ដណ្ដើម ពាន រង្វាន់ Slamball។ការ យល់ ឃើញ ឬ ទស្សន៍ទាយ បែប នេះ នួន វិចិត្រ ប្រាប់ ហេតុ ផល ថា ក្រុម ដំរី សៀមរាប មាន កីឡាករ របួស មិន ទាន់ ជា សះស្បើយ ១០០% នោះ ទេ គឺ ស្មាត់ ធំ បន្ទាយ ឈើ តែ ម្ដង។ ចំណែក ខាង ក្រុម ត្រីឆ្លាំង ភ្នំពេញ វិញ គឺ គេ ពេញ សាច់ តែ ម្ដង ពោល មិន ថា ស្មាត់ ស្គាំង ដឺមី ឬ ឆ្វេង នោះ ឡើយ ល្អ ទាំង អស់។

កីឡាករ ល្បឺ ឈ្មោះ ខាង លើ បន្ថែម ទៀត ថា ក្រុម ត្រី ឆ្លាំង ភ្នំពេញ នេះ គឺ ល្អ មួយ ចប់ មិន ថា ម៉ាត់ ផ្ដាច់ ប៉ះ សឺ (លើក បាល់) និង ការ ធ្វើ រនាំង នោះ ទេ ពោល ល្អ ខ្លាំង តែ ម្ដង ដូច្នេះ ហើយ ទើប រូប គេ ទស្សន៍ទាយ ថា ក្រុម មួយ នេះ មាន សង្ឃឹម ខ្ពស់ បាន ឡើង ទៅ វគ្គ ផ្ដាច់ព្រ័ត្រ។បញ្ជាក់ ដែរ ថា ការ ប្រកួត រវាង ក្រុម ត្រី ឆ្លាំង ភ្នំពេញ និង ដំរី សៀមរាប នឹង ធ្វើ ឡើង នៅ ព្រឹក ថ្ងៃ ទី២៨ ខែ មករា ឆ្នាំ ២០២៣ នៅ ទីលាន បាល់ទះ វិសាខា។ រវាង ក្រុម ទាំង ពីរ នេះ អ្នក ដែល ឈ្នះ នឹង ឡើង ទៅ វគ្គ ផ្ដាច់ព្រ័ត្រ ពេល រសៀល ថ្ងៃ ដដែល ដោយ ប៉ះ ជា មួយ ក្រុម ពង្រូល កំពង់ស្ពឺ ដើម្បី ដណ្ដើម យក ពាន រង្វាន់ Slamball ដែល រៀបចំ ដោយ ក្រុមហ៊ុន Sabay និង ក្រុមហ៊ុន Anchor៕

To Top