កាលពីថ្ងៃទី 29 ខែមករា ឆ្នាំ2023 ពិធីបើកសម្ពោធ Prince Gallery របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានប្រារព្ធធ្វើឡើង នៅសួនពិព័រណ៍ជាន់ទី 1 នៃអគារព្រីនស៍ ហូលឌីង គ្រុប។ លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Sheng Jiaqian នាយករងប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប តំណាងអតិថិជន និងមិត្តអ្នកសារព័ត៌មាន បានអញ្ជើញចូលរួមនិងធ្វើជាសាក្ខីភាព ក្នុងកម្មវិធីដ៏វិសេសវិសាលនេះ។
តាមព័ត៌មានបានឲ្យដឹងថា Prince Gallery គឺជាស្នាដៃដំបូងបង្អស់ក្នុងឆ្នាំ 2023 របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ហើយក៏ជាសាលតាំងបង្ហាញផ្ទះគំរូ ដែលមានបែបផែនទំនើប និងថ្មីស្រឡាងរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបផងដែរ ដែលត្រូវបានធ្វើឡើង ដោយផ្អែកលើតម្រូវការរបស់អតិថិជន និងការយល់ដឹងស៊ីជម្រៅ អំពីនិន្នាការថ្មីនៃជីវិតរស់នៅ ប្រកបដោយភាពល្អប្រសើរ និងដោយបានធ្វើការកែលម្អ លើទិដ្ឋភាពជាច្រើនដូចជា ការឌីហ្សាញ ការរៀបចំលំហ និងការតុបតែង ប្រកបដោយភាពច្នៃប្រឌិតខ្ពស់។
ជាមួយនឹងការកាត់ខ្សែបូ Prince Gallery ត្រូវបានដាក់បង្ហាញជាផ្លូវការ ដែលភ្ញៀវកិត្តិយសដែលមានវត្តមាននៅទីនេះអាចមើលឃើញពីភាពស្រស់ស្អាត និងលេចធ្លោនៃគម្រោង។
ក្នុងដំណើរទស្សនកិច្ចនេះ ភ្ញៀវកិត្តិយសទាំងអស់ មានការកោតសរសើរយ៉ាងខ្លាំង ចំពោះរចនាប័ទ្ម “សួនបៃតង” របស់ Prince Gallery។ ការរចនាដ៏ប៉ិនប្រសប់ ក្លិនក្រអូបនៃផ្កានិងរុក្ខជាតិ…… សុទ្ធតែជាការស្វែងរក នូវគុណភាពនិងឧត្តមភាព នៃការរស់នៅរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។ ភាពថ្មីស្រឡាងនៃ Prince Gallery បានបង្ហាញពីអារម្មណ៍ និងបទពិសោធន៍ពិតៗ ដែលកន្លែងនីមួយៗបានធ្វើឲ្យអ្នកទស្សនា ទទួលបានបទពិសោធន៍ នៃការរស់នៅដោយពិតប្រាកដ ហើយក៏អាចពិនិត្យជាក់ស្តែង នូវទីតាំងរស់នៅនាពេលអនាគត។ ភ្ញៀវកិត្តិយសទាំងអស់ បានបង្ហាញអារម្មណ៍ថា វាជាការរីករាយមួយ ដែលអាចទទួលបានជីវិតរស់នៅ ប្រកបដោយភាពថ្លៃថ្នូរ និងស្ងប់ស្ងាត់បែបនេះនៅផ្ទះ បន្ទាប់ពីភាពមមាញឹកក្នុងការងារពេញមួយថ្ងៃ។
លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានមានប្រសាសន៍ក្នុងពិធីបើកសម្ពោធនេះថា ក្នុងនាមជាកន្លែងដំបូងគេ ក្នុងការបង្កើតរូបភាពម៉ាកយីហោល្អ ទៅកាន់ទីផ្សារ និងអតិថិជន Prince Gallery មានតួនាទីយ៉ាងសំខាន់ ក្នុងខ្សែជួរមុខគេ។ ការកែលម្អបន្ទប់គំរូនេះ គឺជាការអនុវត្តបេសកកម្មសាជីវកម្ម “កសាងជីវិតឲ្យកាន់តែប្រសើរ” របស់ក្រុមហ៊ុនដ៏មានអត្ថន័យមួយផ្សេងទៀត។ នៅឆ្នាំ 2023 នេះ និងជាមួយក្តីសង្ឃឹមថ្មី ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តកែលម្អសោភ័ណភាពនៃជីវិត និងបង្កើតលំនៅឋានប្រកបដោយគុណភាពខ្ពស់សម្រាប់អតិថិជន។
គួរបញ្ជាក់ថា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ត្រូវបានបង្កើតឡើងនៅក្នុង ព្រះរាជាណាចក្រកម្ពុជានៅខែមីនា ឆ្នាំ2015 និង ជាក្រុមហ៊ុនគំរូមួយ ដែលបានបង្កើតឡើង ស្របតាមនិន្នាការអភិវឌ្ឍន៍ អចលនទ្រព្យនៅកម្ពុជា។ បន្ទាប់ពីការរីកចម្រើន ជាបន្តបន្ទាប់អស់រយៈពេល 8 ឆ្នាំកន្លងមក ក្រុមហ៊ុនបានបង្កើតឡើង នូវលំនាំអាជីវកម្មចម្រុះមួយ ដោយផ្តោតសំខាន់លើការអភិវឌ្ឍអចលនទ្រព្យ គួបផ្សំនឹងការអភិវឌ្ឍលើវិស័យពាក់ព័ន្ធនានា ដូចជាសេវាកម្មគ្រប់គ្រងអចលនទ្រព្យ មជ្ឈមណ្ឌលកម្សាន្ត អចលនទ្រព្យពាណិជ្ជកម្ម និងផ្សារទំនើប។ល។ ដែលបានបង្កើតជាប្រព័ន្ធឧស្សាហកម្ម អចលនទ្រព្យដ៏ពេញលេញមួយ ដែលមានលក្ខណៈជាខ្សែសង្វាក់បិទជិត៕