អត្ថបទ

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនព្រីនខ្នាតធំ ក្នុងទីផ្សារកម្ពុជា

Epson ជាក្រុមហ៊ុនម៉ាស៊ីនព្រីន ដែលមានបច្ចេកវិទ្យាឈានមុខគេ បានបញ្ចេញលក់ម៉ាស៊ីនព្រីន ផ្លាកសញ្ញាខ្នាតធំ Epson SureColor S-Series ចំនួនពីរម៉ូឌែលនៅក្នុងទីផ្សារកម្ពុជា ដែលនេះជាជម្រើសដ៏គួរឱ្យចាប់អារម្មណ៍ សម្រាប់សហគ្រិនទាំងឡាយ។

លោក Yunyong Muneemongkoltorn នាយកគ្រប់គ្រងនៃក្រុមហ៊ុន Epson (Thailand) បានថ្លែងឲ្យដឹងថា «យើងចង់ចូលទៅក្នុងឧស្សាហកម្មនេះ និងចាប់យកចំណែកទីផ្សារម៉ាស៊ីនព្រីនពីភាគីទីបី។ ម៉ាស៊ីនព្រីនដែលគ្មានម៉ាកយីហោ ត្រូវបានប្រើប្រាស់យ៉ាង ទូលំទូលាយនៅក្នុងតំបន់ ពីព្រោះតែគ្មាន ម៉ាកម៉ាស៊ីនព្រីនណា ដែលបានធ្វើសកម្មភាព ទីផ្សារយ៉ាងសកម្មនៅទីនេះទេ។ ជាងនេះទៅទៀត សហគ្រិនជាច្រើននៅក្នុង ឧស្សាហកម្មវាយនភណ្ឌ និងផ្លាកសញ្ញា បានជ្រើសរើស ម៉ាស៊ីនព្រីន និងទឹកថ្នាំដែលគ្មានម៉ាកយីហោ ដោយពួកគាត់គិតថាជាការសន្សំសំចៃថ្លៃដើម។ ប៉ុន្តែតាមពិតទៅជម្រើសបែបនេះ នឹងនាំពួកគាត់ឲ្យជួបនឹង បញ្ហាជាច្រើនដោយសារការព្រីន និងការម៉ាស៊ីនព្រីនទាំងអស់នោះ។ គុណភាពនៃការព្រីន ក៏មិនស្តង់ដារ ហើយក៏មិនមានការធានាដែរ។ ការបញ្ចេញលក់ម៉ាស៊ីនព្រីន Epson SureColor S-Series សម្រាប់ផ្លាកសញ្ញាខាងក្នុង និងខាងក្រៅរបស់យើងនាពេលនេះ មានគោលបំណងជំរុញឲ្យសហគ្រិន កាន់តែមានចំណាប់អារម្មណ៍បន្ថែមទៀត ចំពោះម៉ាស៊ីនព្រីន និងទឹកថ្នាំ ម៉ាក Epson ។ ផលិតផលរបស់យើងសន្យាថា នឹងជួយពួកគាត់ឱ្យចំណាយតិច បង្កើនគុណភាព និងពង្រីកវិសាលភាពនៃអាជីវកម្ម។ នៅពេលដែលគាំទ្រដោយផលិតផល Epson ពួកគាត់អាចផ្តោតលើការព្រីន ប្រកបដោយគុណភាព និងជួយសម្រួលដល់ការព្រីន តាមលំដាប់លំដោយបានល្អ។ ពួកគាត់ក៏អាចទទួលបានការគាំទ្រ ដោយផ្ទាល់ពីយើងផងដែរ (សេវាកម្មក្រោយពេលលក់ ពីតំណាងចែកចាយ Epson នៅកម្ពុជា)។ បច្ចុប្បន្ន Epson គឺជាម៉ាកម៉ាស៊ីនព្រីនតែមួយគត់ ដែលផ្តល់ការធានារយៈពេលពីរឆ្នាំ សម្រាប់ក្បាលម៉ាស៊ីនព្រីន និងម៉ាស៊ីនព្រីន។»

លោកបានបន្តថា «ក្រោយវិបត្តិ Covid សេដ្ឋកិច្ចរបស់កម្ពុជាកំពុង រីកចម្រើនគួរឲ្យកត់សម្គាល់។ វិស័យទេសចរណ៍ ដូចជាការប្រើប្រាស់ក្នុងស្រុក ស្ទុះងើបឡើងវិញ។ អាជីវកម្មជាច្រើនបានចាប់ផ្តើម ធ្វើសកម្មភាពទីផ្សារផងដែរ។ ឧស្សាហកម្មម៉ាស៊ីនព្រីនខ្នាតធំរបស់កម្ពុជា ហាក់មានតម្រូវការកាន់តែច្រើន។ ដូច្នេះ ប្រតិបត្តិករជាច្រើនបានងាក ទៅរកម៉ាស៊ីនព្រីនឌីជីថល ដោយសារតែឧបករណ៍ទាំងនេះ អាចឱ្យពួកគាត់ផ្តោតលើការព្រីន ប្រកបដោយគុណភាព ក្នុងបរិមាណតូចជាងមុនជំនួស ឱ្យការផលិតទ្រង់ទ្រាយធំ។»

ម៉ាស៊ីនព្រីន SureColor S-Series 64 អ៊ីង បានចេញលក់នៅទីផ្សារកម្ពុជា។ ម៉ូឌែលទាំងពីរ S40670 និង S80670 គឺល្អឥតខ្ចោះសម្រាប់ការព្រីនផ្លាកសញ្ញា កាដូ ក្រាហ្វិករថយន្ត និងទីផ្សារផលិតឡើងវិញនូវស្នាដៃសិល្បៈដ៏ល្អជាច្រើនទៀត។ S40670 ដំណើរការជាមួយនឹងទឹកថ្នាំ Eco Solvent ចំនួនបួនពណ៌គឺ ខៀវ ស្វាយ លឿង និងខ្មៅ ។ ចំណែកឯ S80670 វិញ បង្ហាញជូននូវពណ៌ចំនួន 10 គឺ ខៀវ ស្វាយ លឿង ខ្មៅ ខៀវខ្ចី ស្វាយខ្ចី ខ្មៅស្រាល ទឹកក្រូច ក្រហម និងស (ប្រាក់លោហធាតុ)។ ម៉ូឌែលទាំងពីរនេះ មានប្រសិទ្ធភាពណាស់ក្នុងការព្រីន។ បច្ចេកវិទ្យា Precision Dot អាចកាត់បន្ថយការប្រើប្រាស់ខ្សែ ហើយព្រីនបានលឿន ដូចទៅនឹងការតម្រឹម និងការរៀបចំឧបករណ៍ដោយស្វ័យប្រវត្តិ របស់ម៉ាស៊ីនដែលអនុញ្ញាតឱ្យ មានការផ្លាស់ប្តូររវាងប្រភេទឧបករណ៍ បានលឿនជាងមុនដូច្នោះដែរ។

ការសម្អាតក្បាលព្រីនដោយស្វ័យប្រវត្តិ ក៏មាននៅនឹងកន្លែងផងដែរ ជាមួយនឹងប្រព័ន្ធចរាចរខ្យល់ រក្សាម៉ាស៊ីនសម្អាតក្បាលព្រីន សម្រាប់ដំណើរការបន្ថែមបានយ៉ាងល្អ។ ម៉ាស៊ីនព្រីនទាំងនេះ បានចេញលក់ក្នុងទីផ្សារជាមួយនឹង ភាពធន់ខ្លាំងជាងមុនផងដែរ ដោយសារវាមានមុខងារប្រសើរឡើង សម្រាប់ការការពារការខូចខាតក្បាលព្រីន។ ជាពិសេស ម៉ាស៊ីនព្រីន S80670 បានបំពាក់នូវក្បាលព្រីន Thin Film Piezo PrecisionCore ដែលជួយបង្កើនល្បឿនទ្វេដងឯណោះ។ នេះជាក្បាលព្រីនដ៏អស្ចារ្យ ដែលអាចដំណើរការនៅ សីតុណ្ហភាពទាបជាងម៉ាកអ្នកដទៃ។

ម៉ាស៊ីនព្រីនថ្មីទាំងពីរម៉ូឌែលនេះ ដំណើរការជាមួយនឹងទឹកថ្នាំ Ultrachrome GS3 Solvent Ink ស្ងួតលឿន ដែលផ្តល់នូវភាពរស់រវើក ភាពធន់ និងភាពស៊ីគ្នាជាមួយនឹងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ។ ដោយសារតែទឹកថ្នាំមាន ជាសារធាតុរំលាយអេកូ ដូច្នេះ វាមិនធ្វើឲ្យប៉ះពាល់ចំពោះបរិស្ថានឡើយ។ វាគ្មានក្លិន និងគ្មានជាតិនីកែលដែលបង្កគ្រោះថ្នាក់ឡើយ។

សហគ្រិនដែលមានចំណាប់អារម្មណ៍ អាចស្វែងយល់ពីម៉ូឌែល និងគុណភាពនៃម៉ាស៊ីនព្រីន ទាំងអស់នេះបាន ចាប់ពីថ្ងៃទី 27 ខែកុម្ភៈ ដល់ថ្ងៃទី 1 ខែមីនា ឆ្នាំ 2023 នៅ Factory Phnom Penh។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ក្រុមហ៊ុន AWS Cambodia Ltd ៕

To Top