អត្ថបទ

បេីកឆាកថ្ងៃដំបូងភ្លាម រកឃេីញម្ចាស់ហ្រ្គេនវីឡាថ្មី  នៅបុរីអាម៉ូរី៧មករាភ្លែត  ក្រុមហ៊ុនអាម៉ូរីឌីវេឡុបម៉ិនប្រកាសថាថ្ងៃ៨មីនា ស្អែកនេះរញ្ចួយ ផ្សារអ៊ីអនសែនសុខ!!!

ភ្នំពេញ៖ គ្រាន់តែបើកឆាកថ្ងៃដំបូង ក្រុមហ៊ុនអាម៉ូរីឌីវេឡុបម៉ិន ឆក់បានប្រជាប្រិយភាពខ្លាំង មានមនុស្សម្នាផ្អើលឈូឆរប្រជ្រៀតគ្នា ទស្សនាមហាព្រឹត្តិការណ៍ដ៏អស្ចារ្យ ដាក់សម្ពោធផ្លូវការ ហ្រ្គេនវីឡាម៉ូដថ្មី បុរីអាម៉ូរី៧មករា នៅផ្សារទំនើបអ៉ីអនសែនសុខ។

ហ្រ្គេនវីឡាម៉ូដថ្មីនេះត្រូវបានក្រុមហ៊ុនសម្រិតសម្រាងយ៉ាងយ៉ាងល្អប្រណិតសម្រាប់ការរស់នៅ ជាមួយនឹងរចនាបថ NEOCLASSIC ដោយស្ថាបត្យកម្មឈានមុខគេ មានទីតាំងល្អ នៅក្នុងតំបន់ប្រជុំជន មានផ្សារ សាលារៀន មន្ទីរពេទ្យ សួនច្បារ សួនកម្សាន្ត រមណីយដ្ឋាននានា និងមានទេសភាពដងព្រែកល្អឯកគ្មានពីរ ក្នុងតំបន់ ជ្រោយចង្វារ សម្រាប់ការរស់នៅ។ រាល់អតិថិជនជាវឥលូវនេះចំណេញច្រើន ចំណាយប្រចាំខែបង់ប្រចាំខែត្រឹមតែ ៩៩៩ដុល្លារ ដោយឥតការប្រាក់២៤ខែ និង កាត់ប្លង់រឹងដោយឥតគិតថ្លៃថែមទៀតផងដែរ។

លោក ដួង ចិត្រា ដែលជាអតិថិជន និងបានចូលរួមទស្សនាផ្ទាល់ ហ្រ្គេនវីឡាម៉ូដថ្មី បុរីអាម៉ូរី៧មករា កម្មវិធីមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បង្ហាញចំណាប់អារម្មណ៍ថា លោកមានការចាប់អារម្មណ៍ខ្លាំងលើក ហ្គ្រេនវីឡាម៉ូដថ្មី បុរីអាម៉ូរី៧មករា ព្រោះផ្ទះធំ និងតម្លៃបង់ប្រចាំខែល្អ សមរម្យទទួលយកបាន។

លោក ចិត្រា បន្ថែម «ឃើញភ្លាមស្រឡាញ់ភ្លែតតែម្តង! ខ្ញុំស្រឡាញ់ខ្លាំងលើករចនាបថថ្មីនៃផ្ទះវីឡាមួយនេះ ហើយជាពិសេសមានស្ថិតនៅចំកណ្តាលក្រុង មានហេដ្ឋារចនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយសម្រាប់ការរស់នៅ»
ស្ថិតនៅទីតាំងល្អ ក្នុងតំបន់ប្រជុំជន មានផ្សារ សាលារៀន មន្ទីរពេទ្យ រមណីយដ្ឋាននានា និងមានទេសភាពដងព្រែក ហ្គ្រេនវីឡាម៉ូដថ្មីនេះ ត្រូវបានស្ថាបត្យករ រំលេចនូវ រចនាបថ NEOCLASSIC ភ្ជាប់ជាមួយសសរក្លោងទ្វារ ទេវតា Doric មានទំហំធំ 9ម៉ែត្រ គុណនឹង 12,50ម៉ែត្រ កម្ពស់ពីរជាន់ ប្រក់ក្បឿងប្រណិត សំណង់ឥដ្ឋ២០ ក្នុងរបងជុំវិញលើផ្ទៃដីចាប់ពី 250ម៉ែត្រការ៉េ ដល់600ម៉ែត្រការ៉េ មានចំណតឡានធំទូលាយ ដីទំនេរចំហៀងសងខាង និងខាងក្រោយគ្រប់ផ្ទះ។ បរិវេណទទួលភ្ញៀវ និងចង្ក្រានបាយស្ងួតទំនើបគ្មានក្លិនត្រូវបានខណ្ឌដាច់ពីគ្នា ដោយបិទជិតជាមួយទ្វារុញទាន់សម័យ។ កន្លែងចង្ក្រានបាយមានបន្ថែមជូននូវបរិក្ខាដែលចាំបាច់និងទំនើបមិនធ្លាប់មានពីមុនគឺចង្ក្រានកោះ ម៉ាស៊ីនបូមផ្សែងនិងក្លិន ព្រមទាំងប្រព័ន្ធលូ ការពារការកកស្ទះនិងក្លិនផងដែរ។

អ្នកឧកញ៉ា សួន វីរៈតារា ជាអគ្គនាយកប្រតិបត្តិ បានឲ្យដឹងផងដែរថា ព្រឹត្តិការណ៍បើកបង្ហាញហ្រ្គេនវីឡាម៉ូដថ្មីជាសាធារណៈនៅផ្សារអ៉ីអនសែនសុខ គឺជាការឆ្លើយតបតាមតម្រូវការទីផ្សារ និងសំណូមពររបស់អតិថិជនដែល ចង់បានផ្ទះធំ ចំណាយតិច ប៉ុន្តែចំណេញច្រើន ពុំចាំបាច់រង់ចាំយូរ។

គួរឲ្យដឹងផងដែរថា​ ក្រុមហ៊ុនអាម៉ូរីឌីវេឡុបម៉ិនឯ.ក ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយក្នុងប្រទេសកម្ពុជា​ ដែលបានអភិវឌ្ឍន៍បុរីចំនួន​ពីរនៅទីតាំងល្អផ្តាច់គេសម្រាប់ការរស់នៅ​ដូចជា បុរីអាម៉ូរី សែនសុខ ដែលស្ថិតនៅកណ្តាលក្រុង​ លើបណ្តោយផ្លូវហាណូយចម្ងាយត្រឹមតែ៣នាទីពីផ្សារទំនើបអ៉ីអនសែនសុខ និងម៉ាក្រូសែនសុខ មានសុទ្ធតែវីឡាម៉ូដប្លែក ទំហំធំទូលាយ​ លក់ដាច់បានច្រើនជាងគេ​តាំងពីបើកលើកដំបូង។ ទីពីរគឺគម្រោងធំ​នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារដែលមានឈ្មោះថា​ អាម៉ូរី ៧មករា ទំហំផ្ទៃដីដែលបានអភិវឌ្ឍន៍ផ្ទះរួចហើយរហូតដល់ទៅ៤០ហិតា មានផ្ទះតាមតម្រូវការអតិថិជនដូចជា​ផ្ទះល្វែង​អាជីវកម្ម A-B ផ្ទះវីឡាកូនកាត់ ផ្ទះវីឡាទោលឃ្វីនវីឡា​ វីឡាទោលធំឃ្វីនមេរា និងចុងក្រោយនេះគឺ ហ្រ្គេនវីឡា​ ដែលក្រុមហ៊ុនបានរចនាឡើងដោយគំរូស្ថាបត្យកម្មក្រិចដ៏ល្បីល្បាញ។

កម្មវិធីកដាក់សម្ពោធហ្គ្រេនវីឡាម៉ូដថ្មី បុរីអាម៉ូរី៧មករា ថ្ងៃទី០៧ មីនា ២០២៣ នេះ ត្រូវបានបញ្ចប់ទៅដោយរលូន និងជោគជ័យខ្លាំង ក្រោមបទបង្ហាញយ៉ាងក្បោះក្បាយអំពីលក្ខណៈពិសេសៗ និងចំណុចលេចធ្លោ និងសក្តានុពលសម្រាប់ការរស់នៅ និងសេដ្ឋកិច្ចអាជីវកម្ម។

សម្រាប់អតិថិជនដែលខកខានពុំទាន់បានអញ្ជើញមកថ្ងៃនេះ អាចអញ្ជើញមកថ្ងៃស្អែក ដើម្បីទស្សនាផ្ទះគំរូ ទទួលបានប្រម៉ូសិនពិសេស ព្រមទាំងជួបជាមួយតារាប្រុសស្រីល្បីៗ ក្នុងកម្មវិធីមហាព្រឹត្តិការណ៍ ដាក់សម្ពោធហ្គ្រេនវីឡាម៉ូដថ្មី របស់បុរីអាម៉ូរី៧មករា ក្នុងផ្សារទំនើបអ៉ីអនសែនសុខ៕

To Top