គ្រាន់តែបង្ហាញវត្តមានជាផ្លូវការនៅផ្សារទំនើបអីុអនសែនសុខចំនួនពីរថ្ងៃសោះ ហ្គ្រេនវីឡាម៉ូដថ្មី បុរីអាមីរី៧មករា របស់ក្រុមហ៊ុនក្រុមហ៊ុនអាម៉ូរីឌីវេឡុបម៉ិន ឆក់បានប្រជាប្រិយភាព ពីសំណាក់មហាជន មានអ្នកជាវ កក់បិទប្លង់ជាបន្តបន្ទាប់ លើសពីការរំពឹងទុក។
ហ្រ្គេនវីឡាម៉ូដថ្មី មិនត្រឹមតែអង្រូនបេះដូងសាធារណជនប៉ុណ្ណោះទេ តែថែមទាំង តារាប្រុសស្រីល្បីៗ នាំគ្នាបញ្ចេញចំណាប់អារម្មណ៍ពិតព្រោងព្រាត៖
កញ្ញា រ៉ាប់ប៊ឺ បានឲ្យដឹងថា កញ្ញាលង់ស្រឡាញ់ ហ្រ្គេនវីឡាម៉ូដថ្មី បុរីអាម៉ូរី៧មករា ត្រង់រចនាបថ ផ្ទះធំទូលាយ មានទីតាំងល្អ ស្ថិតនៅតំបន់ប្រជុំជន មានផ្សារ សាលារៀន មន្ទីរពេទ្យ សួនច្បារ សួនកម្សាន្ត រមណីយដ្ឋាននានា ស័ក្តសម្រាប់ការរស់នៅជាលក្ខណៈគ្រួសារ។
ដោយឡែក លោក ថុល សុភិទិ និយាយថា លោកចាប់អារម្មណ៍លើ លក្ខខណ្ឌនៃការបង់ប្រាក់ ហ្រ្គេនវីឡាម៉ូដថ្មី បុរីអាម៉ូរី៧មករា គឺបង់ប្រចាំខែត្រឹមតែ៩៩៩ដុល្លារ ដោយឥតការប្រាក់ និង កាត់ប្លង់រឹងដោយឥតគិតថ្លៃថែមទៀតផង។
ពូជ្រួញ រៀនថត បានបង្ហាញចំណាប់អារម្មណ៍ថា ចំណុចដែលឆក់បេះដូងលោកគឺ ផ្ទះធំ! បង់តិច! មិនចាំយូរ! មានទីតាំងល្អ និង សំណង់រឹងមាំ។
ចំណែកឯ មីណា និងសៀក បានបង្ហាញនូវចំណាប់អារម្មណ៍ស្រដៀងគ្នាថា ហ្គ្រេនវីឡាម៉ូដថ្មីនេះ ពិតជាផ្ទះវីឡាមានផាសុកភាពសម្រាប់ការរស់នៅ មានទំហំធំ ៩ម៉ែត្រ គុណនឹង ១២.៥០ម៉ែត្រ កម្ពស់ពីរជាន់ ប្រក់ក្បឿងប្រណិត សំណង់ឥដ្ឋ២០ ក្នុងរបងជុំវិញលើផ្ទៃដីចាប់ពី២៥០ម៉ែត្រការ៉េដល់៦០០ម៉ែត្រការ៉េ មានចំណតឡានធំទូលាយ ដីទំនេរចំហៀងសងខាង និងខាងក្រោយ។
រីឯ នាយព្រែកនិង កញ្ញាហ្វាហ្វា បានលើកឡើងស្រដៀងគ្នាថា មុននឹងទិញផ្ទះត្រូវពិនិត្យមើលសំណង់គុណភាពសំណង់ជាចម្បង! សម្រាប់ផ្ទះវីឡាហ្រ្គេននេះ មានការទទួល ស្គាល់ស្តង់ដារ សុវត្ថិភាពកំណត់ដោយក្រសួង ដោយប្រើប្រាស់ កម្មវិធីគណនា Etab Certify ព្រមទាំង ប្រើប្រាស់គ្រឿងបង្គុំមានគុណភាព និងស្តង់ដារ ISO ជាមួយនឹងការសាងសង់ដោយ វិស្វករអ្នកជំនាញ មានបទពិសោធន៍ និងគំនិតឆ្នៃប្រឌិតខ្ពស់ ព្រមទាំង ការប្រើប្រាស់គ្រឿងយន្តគ្រឿងចក្រជំនាន់ ចុងក្រោយដែលធានាបាននូវសុវត្ថិភាព រស់នៅយូរអង្វែង។
សរុបមកជ្រើសរើស ហ្គ្រេនវីឡាម៉ូដថ្មី បុរីអាម៉ូរី៧មករា ពិតជាចំណាយចំគោលដៅ ព្រោះទទួលបានផ្ទះវីឡាក្នុងក្តីស្រម៉ៃ គុណភាពសំណង់មានស្តង់ដារ ស្ថិតនៅក្នុងតំបន់ប្រជុំជន មានហេដ្ឋាចរនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយ សម្រាប់ការរស់នៅ។ កាន់តែពិសេសលក្ខខណ្ឌនៃការបង់ប្រាក់ល្អ បង់ប្រចាំខែត្រឹមតែ៩៩៩ដុល្លារ ដោយឥតការប្រាក់ និងកាត់ប្លង់រឹងដោយឥតគិតថ្លៃ នៅចាំអង្កាលទៀត ទាក់ទងបុរីអាម៉ូរីឥឡូវនេះ 078 90 9999 / 092 90 9999 / 015 90 9999 Telegram: t.me/Amory_Sales092 និងទស្សនាទីតាំងគម្រោងដោយផ្ទាល់:bit.ly/Amory7Makara ។
ព័ត៌មានអំពីក្រុមហ៊ុន
ក្រុមហ៊ុនអាម៉ូរីឌីវេឡុបម៉ិនឯ.ក ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលបានអភិវឌ្ឍន៍បុរីចំនួនពីរនៅទីតាំងល្អផ្តាច់គេសម្រាប់ការរស់នៅដូចជា បុរីអាម៉ូរី សែនសុខ ដែលស្ថិតនៅកណ្តាលក្រុង លើបណ្តោយផ្លូវហាណូយចម្ងាយត្រឹមតែ៣នាទីពីផ្សារទំនើបអីុអនសែនសុខ និងម៉ាក្រូសែនសុខ មានសុទ្ធតែវីឡាម៉ូដប្លែក ទំហំធំទូលាយ លក់ដាច់បានច្រើនជាងគេតាំងពីបើកលើកដំបូង។ ទីពីរគឺគម្រោងធំនៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារដែលមានឈ្មោះថា អាម៉ូរី ៧មករា ទំហំផ្ទៃដីដែលបានអភិវឌ្ឍន៍ផ្ទះរួចហើយរហូតដល់ទៅ៤០ហិតា មានផ្ទះតាមតម្រូវការអតិថិជនដូចជាផ្ទះល្វែងអាជីវកម្ម A-B ផ្ទះវីឡាកូនកាត់ ផ្ទះវីឡាទោលឃ្វីនវីឡា វីឡាទោលធំឃ្វីនមេរា និងចុងក្រោយនេះគឺ ហ្រ្គេនវីឡា ដែលក្រុមហ៊ុនបានរចនាឡើងដោយគំរូស្ថាបត្យកម្មក្រិចដ៏ល្បីល្បាញ៕