អត្ថបទ

មូលនិធិព្រីនស៍ ឧបត្ថម្ភកម្មវិធី សប្បុរសធម៌ របស់សភាពាណិជ្ជកម្មអាមេរិក នៅកម្ពុជា ដើម្បីនាំមកវិញនូវវត្ថុបុរាណជាតិ មកកម្ពុជា

[រាជធានីភ្នំពេញ, ថ្ងៃពុធ ទី០១ មីនា ២០២៣] មូលនិធិព្រីនស៍ ដែលជាដៃមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប មានមោទកភាពក្នុងការក្លាយជាអ្នកឧបត្ថម្ភ (Diamond Sponsor) ក្នុងកម្មវិធី «Charity Gala Dinner» រៀបចំដោយសភាពាណិជ្ជកម្មអាមេរិក នៅកម្ពុជាដើម្បីប្រមូលថវិកាសម្រាប់ Cambodian Treasures Foundation។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ហើយបាននាំមកក្រុមហ៊ុន សហការឧបត្ថម្ភចំនួន ២២ និងអ្នកចូលរួមចំនួន ៤៨០នាក់ ។

គោលបំណងនៃកម្មវិធីនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹង អំពីការធ្វើមាតុភូមិនិវត្តន៍ នៃវត្ថុបុរាណរបស់កម្ពុជា និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់គាំទ្រដល់ការដឹកជញ្ជូនមកវិញ នូវសម្បត្តិជាតិរបស់ប្រទេសជាតិនាពេលខាងមុខ។

លោក Anthony Galliano ប្រធាន សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា បានលើកឡើងថា « ការប្រគល់មកវិញនូវសម្បត្តិជាតិរបស់កម្ពុជា គឺជាជំហានដ៏សំខាន់មួយ ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ ដ៏សម្បូរបែបរបស់ប្រទេស។ យើងសូមថ្លែងអំណរគុណ ចំពោះការគាំទ្រពីមូលនិធិព្រីនស៍ និងការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការជួយសហគមន៍។»

លោក Gabriel Tan ប្រធានមូលនិធិព្រីនស៍ មានប្រសាសន៍ថា «មូលនិធិព្រីនស៍ មានកិត្តិយសក្នុងការឧបត្ថម្ភព្រឹត្តិការណ៍នេះ និងរួមចំណែកដល់ការការពារ អត្តសញ្ញាណជាតិកម្ពុជា។ យើងជឿជាក់ថា ការអភិរក្សវប្បធម៌នឹងលើកតម្កើង អត្តសញ្ញាណជាតិ និងមោទនភាពជាតិកម្ពុជា។ ពួកយើងមានសេចក្តីសោមនស្សរីករាយ ក្នុងការចូលរួមគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំយកសម្បត្តិជាតិមកកម្ពុជាវិញ។»

មូលនិធិព្រីនស៍ ដែលត្រូវបង្កើតឡើងដោយស្ថាបនិក និងលោកប្រធាន អ្នកឧកញ៉ា ចេន ហ្ស៊ី ប្តេជ្ញាស្វែងរកភាពជាដៃគូរួមគ្នា សម្រាប់ការអភិវឌ្ឍភាពធន់ នៅក្នុងប្រទេសកម្ពុជា។ មូលនិធិព្រីនស៍ កំពុងគាំទ្រយ៉ាងសកម្ម ដល់កិច្ចសកម្មភាពខិតខំប្រឹងប្រែងដោះមីន តាមរយៈការរៃអង្គាសថវិកា និងបង្កើនការយល់ដឹងសម្រាប់បុព្វហេតុនេះ។ លើសពីនេះ មូលនិធិបាននឹងកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធផ្សេងៗគ្នា ដើម្បីលើកកម្ពស់ការអភិវឌ្ឍកីឡា និងផ្តល់សិទ្ធិអំណាចដល់អត្តពលិកមានពិការភាព។

ជាមួយនឹងការសង្កត់ធ្ងន់លើគំនិតផ្តួចផ្តើម ប្រកបដោយចីរភាពនិងផលវិជ្ជមានសង្គម មូលនិធិព្រីនស៍នឹងបន្តបង្កើនភាពជាដៃគូរវាងដៃគូរដ្ឋ និងឯកជន ដើម្បីជំរុញអនាគតដ៏ល្អប្រសើរសម្រាប់កម្ពុជា។

To Top