ក្រុមហ៊ុន Prince Real Estate Group កាលពីថ្ងៃទី 25 ខែមីនា ឆ្នាំ2023 បានរៀបចំព្រឹត្តិការណ៍ជួល “Taste of Togetherness” នៅព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ប្រកបដោយជោគជ័យ ។
Prince បានផ្តល់ឱ្យយុវជនកម្ពុជា នូវឱកាសដើម្បីក្លាយជាអ្នកលក់រាយ ដោយផ្តល់ការជួលដោយឥតគិតថ្លៃ រហូតដល់ 1 ឆ្នាំ ។ ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមជាង 600នាក់ ហើយក្នុងនោះមានជាង 75 នាក់បានធ្វើការសាកសួរអំពីឱកាសជួល ដែលមាននៅក្នុងផ្សារទំនើប ដែលរួមមាន ហាង តូប និងរទេះរុញ ។
ភ្ញៀវត្រូវបានទាក់ទាញយ៉ាងខ្លាំង ជាមួយនឹងសកម្មភាព ជា ច្រើន ដែលក្រុមហ៊ុនបានរៀបចំ រួមមានការសម្ដែង ដោយ តួ ត្លុក របាំប្រពៃណីខ្មែរ ក្បាច់គុន ការគូរមុខ និងល្បែង កម្សាន្តផ្សេងៗទៀតជាច្រើន។ លើសពីនេះ អ្នកចូលរួមក៏អាចទទួលទានស្រាបៀរដោយឥតគិតថ្លៃ នៅពេលដើរទស្សនាផ្សារទំនើបផងដែរ។ ចំណែកក្រុមគ្រួសារវិញ ក៏អាចរីករាយផងដែរជាមួយនឹង ការលេងបាចទឹក និងការចែករង្វាន់ដ៏អស្ចារ្យ ។
លោក Jeremy Chea នាយកគ្រប់គ្រងទូទៅ នៃព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា បានមានប្រសាសន៍ថា “យើងពិតជារំភើបជាមួយនឹង អ្នកចូលរួមសម្រាប់ព្រឹត្តិការណ៍ ជួល ‘Taste of Togetherness’ របស់យើង។ ព្រឹត្តិការណ៍នេះគឺមានភាពជោគជ័យយ៉ាងខ្លាំង ហើយយើងក៏មានភាពរីករាយណាស់ដែរ ដែលមានមនុស្សជាច្រើន បង្ហាញចំណាប់អារម្មណ៍លើការជួល ទីតាំងរបស់យើង”។ ព្រឹត្តិការណ៍នេះក៏បានរំលេច នូវទិដ្ឋភាពសហគមន៍ នៃអគារពហុមុខងារ ដែលមានបំណងបង្កើតអារម្មណ៍ នៃការរួមបញ្ចូលគ្នានៃសហគមន៍ នៅក្នុងការអភិវឌ្ឍន៍។
សម្រាប់អាជីវករ ដែលខកខានមិនបានចូលរួម ក្នុងព្រឹត្តិការណ៍ជួលនេះ ក្រុមហ៊ុន Prince Real Estate Group រីករាយនឹងរៀបចំ កម្មវិធីដំណើរទស្សនកិច្ច ក្នុងគម្រោងរបស់យើង ជាលក្ខណៈឯកជន ដែលលោកអ្នកអាចមើលឃើញនូវគ្រឿងបរិក្ខារដោយផ្ទាល់ និងជួបជាមួយអ្នកជំនាញផ្នែកជួល ដើម្បីពិភាក្សាអំពីជម្រើសដ៏ល្អបំផុត សម្រាប់អាជីវកម្មរបស់លោកអ្នក៕