ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភាពជាដៃគូយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងសន្និសីទសារព័ត៌មានអំពី Prince Black Card ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម នៅក្នុងអគារទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នៅថ្ងៃទី 31 ខែមីនា ឆ្នាំ2023។
លោក Edward Lee នាយកប្រតិបត្តិ នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បុគ្គលិកក្នុងក្រុមហ៊ុន មិត្តអ្នកសារព័ត៌មាន ដៃគូអាជីវកម្ម និងមិត្តភក្តិមកពីគ្រប់មជ្ឈដ្ឋាន បានជួបជុំគ្នានៅក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដើម្បីសម្រេចបានកិច្ចសហប្រតិបត្តិការ ប្រកបដោយភាពឈ្នះ-ឈ្នះ។
មុនពេលកម្មវិធីចាប់ផ្តើម លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត បានឡើងថ្លែងសុន្ទរកថាស្វាគមន៍។
លោកបានលើកឡើងថា ការអភិវឌ្ឍរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប អាចសម្រេចបាន គឺអាស្រ័យលើការជួយគាំទ្រពីភ្នាក់ងារលក់ទាំងអស់។ លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចនេះផងដែរ។ ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងភាគីទាំងពីរ កាន់តែជិតស្និទ្ធ ហើយកិច្ចសហប្រតិបត្តិការកាន់តែឈានទៅមុខ មួយកម្រិតទៀតនោះ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ យុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងសន្និសីទសារព័ត៌មានអំពី Prince Black Card ព្រមទាំងបានដាក់ចេញនូវគោលការណ៍ អំណោយផលចំនួនបីគឺ “ការធ្វើឲ្យប្រសើរឡើងនូវភាពជាដៃគូ” “ការធ្វើឲ្យប្រសើរឡើងនូវផលិតផល” និង “ការធ្វើឲ្យប្រសើរឡើង នូវម៉ាកយីហោ” ។
បន្ទាប់ពីនោះ លោកស្រី Emily Yu អ្នកគ្រប់គ្រងទូទៅជាន់ខ្ពស់ផ្នែកអាជីវកម្ម នៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានធ្វើការណែនាំ អំពីគោលការណ៍លក់ថ្មីបំផុត គឺ”GBB និង GRR” របស់គម្រោងព្រីនស៍ ហេបភីនីស ផ្លាហ្សា ដល់ភ្ញៀវកិត្តិយស ដែលមកពីគ្រប់មជ្ឈដ្ឋាន។ អតិថិជនទាំងអស់ដែលទិញអចលនទ្រព្យ នៅគម្រោងព្រីនស៍ ហេបភីនីស ផ្លាហ្សា នឹងទទួលបានផលចំណេញពីការវិនិយោគចំនួន 0.5% នៃថ្លៃផ្ទះដែលបានបង់រួចជារៀងរាល់ខែ ដោយគិតចាប់ពីថ្ងៃចុះកិច្ចសន្យារួច រហូតដល់ពេលប្រគល់ផ្ទះដោយការទូទាត់នឹងធ្វើឡើងជារៀងរាល់មួយឆ្នាំម្តង ។
បន្ទាប់ពីប្រគល់ផ្ទះរួច ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងជួលផ្ទះរបស់អតិថិជន ទៅឱ្យក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារដែលមានកេរ្តិ៍ឈ្មោះល្បីមួយ សម្រាប់គ្រប់គ្រង ហើយអតិថិជននឹងទទួលបានប្រាក់ចំណូលពីការវិនិយោគចំនួន 6% នៃតម្លៃផ្ទះសរុបជារៀងរាល់ឆ្នាំ ដោយមានរយៈពេលជួលចំនួន 5 ឆ្នាំ ជារួមគឺ អតិថិជននឹងទទួលបាន ប្រាក់ចំណូលពីការវិនិយោគចំនួន 30% ។បន្ទាប់ពីរយៈពេល 5 ឆ្នាំនេះផុតកំណត់ អតិថិជនអាចជ្រើសរើសឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ទិញផ្ទះវិញ ក្នុងតម្លៃដើម។ ជ្រើសរើស ព្រីនស៍ហេបភីនីស ផ្លាហ្សា មានន័យថាជ្រើសរើសជម្រើសវិនិយោគ ដែលមានសុវត្ថិភាពបំផុត និងមានប្រសិទ្ធភាពបំផុត។
ក្នុងនេះផងដែរ អ្នកស្រី Emily Yu បានប្រកាសបើកឱ្យប្រើប្រាស់ Prince Black Card ។ រាល់អតិថិជនដែលទិញផ្ទះក្នុងគម្រោងរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងក្លាយជាម្ចាស់ Prince Black Card ដែលអាចទទួលបានការបញ្ចុះតម្លៃពិសេសនៅក្នុងផ្សារទំនើប មជ្ឈមណ្ឌលកម្សាន្ត ក្លឹប សណ្ឋាគារ និងដៃគូសហប្រតិបត្តិការជាច្រើនទៀតរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេតគ្រុប។
ជាទីបញ្ចប់ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភាពជាដៃគូយុទ្ធសាស្រ្តជាមួយតំណាងក្រុមហ៊ុន Taiwan Prince Real Estate Investment Co., Ltd. ក្រុមហ៊ុន UNITED PACIFIC REAL ESTATE CO., LTD សាខាភ្នំពេញ និងក្រុមហ៊ុន CAMBODIA SINGAPORE CO.,LTD។ ក្នុងការចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ត លើកនេះក្រុមហ៊ុន ទាំង បី បានទទួលអនុវត្តការងារ ចែកចាយភ្នាក់ងាររបស់ព្រីនស៍ហេបភីនីស ផ្លាហ្សាក្នុងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិមួយចំនួន នៃគម្រោងព្រីនស៍ ហេបភីនីស ផ្លាហ្សា ដែល នេះ មិន ត្រឹមតែឆ្លុះបញ្ចាំង ពី ទំនុកចិត្ត របស់ ដៃគូអាជីវកម្មលើ ម៉ាកយីហោ និង ផលិតផល របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ប៉ុណ្ណោះ ទេ ថែមទាំង បានបង្ហាញ ពី ភាពទាក់ទាញនៃ ម៉ាកយីហោ ដ៏ រឹងមាំ របស់ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត ផងដែរ។
នៅថ្ងៃខាងមុខ ជាមួយនឹងការចាប់ដៃ ជាមួយដៃគូអាជីវកម្មកាន់តែច្រើន ក៏ដូចជាការបន្តលើកកម្ពស់គុណភាពផលិតផល និងសេវាកម្មជាលំដាប់ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តផ្តល់អត្ថប្រយោជន៍ផ្សេងៗទៀត ដើម្បីធ្វើឲ្យអតិថិជន កាន់តែមានទំនុកចិត្ត និងទទួលបានបទពិសោធន៍រស់នៅ ប្រកបដោយភាពសម្បូរបែប វិជ្ជាជីវៈ គុណភាពខ្ពស់ និងថ្លៃថ្នូរបំផុត៕