ប្រិយមិត្តអ្នកលេងបណ្ដាញសង្គម និងអ្នកនិយមចូលចិត្តធ្វើដំណើរកម្សាន្ត បានផ្ទុះការចាប់អារម្មណ៍ខ្លាំង លើកន្លែងសម្រាកលម្ហែកាយមួយកន្លែង ដ៏ស្រស់ស្អាត ស្ថិតនៅលើផ្ទៃទឹកធ្លាឈ្វង់ នៃដែនដីកោះស្ដេច ខេត្តកោះកុង ដែលគ្រប់គ្នាស្គាល់ឈ្មោះថា «កោះអភិជន រីស៊ត-Koh Apikjun Resort» ។
ថ្មីៗនេះ បើតាមបណ្ដាញសង្គមហ្វេសប៊ុក Oknha Vireak Suo (ឧកញ៉ា សួរ វីរៈ) បានបង្ហោះរូបភាពរីសតដ៏ស្រស់ស្អាតជាច្រើនសន្លឹក អមជាមួយសារថា «មិនមែននៅថៃ មិនមែននៅវៀតណាម មិនមែននៅបាលី មិនមែននៅម៉ាលឌីវ នោះឡើយ តែជាតំបន់ទេសចរក្នុងប្រទេសកម្ពុជាយើងនឹង ចាប់ផ្តើមដំណើរការសាកល្បងហើយ មិនចាំបាច់ហោះទៅប្រទេសគេទៀតឡើយ ត្រឹមកោះស្តេចយើងនឹង សូមអរគុណដែលគាំទ្រទេសចរក្នុងស្រុក ដើម្បីសេដ្ធកិច្ចជាតិ និងសហគមន៏»។
សូមបញ្ជាក់ថា កោះអភិជន រីស៊ត ជារីសតលំដាប់ផ្កាយ៥ ប្រណិតថ្មី មានទីតាំងនៅកោះស្តេច មានចម្ងាយ ៨១គីឡូមែត្រ នៅភាគខាងត្បូងខេត្តកោះកុង ៕