អត្ថបទ

ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ឈ្នះពានរង្វាន់ចំនួនបី ក្នុងកម្មវិធីពានរង្វាន់ អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ លើកទីបួន

ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានឈ្នះពានរង្វាន់ចំនួនបីនៅក្នុងកម្មវិធីពានរង្វាន់ អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំលើកទីបួន(CREA) ដែលរៀបចំដោយក្រុមហ៊ុន Realestate.com.kh កាលពីថ្ងៃទី7 ខែ មេសា ឆ្នាំ2023។

ពានរង្វាន់ទាំង នោះរួមមាន៖

– អ្នកអភិវឌ្ឍន៍ប្រចាំឆ្នាំ – ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប

– គម្រោងអភិវឌ្ឍន៍លក់រាយប្រចាំឆ្នាំ – ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា

– ពានរង្វាន់ Hall of Fame (Personality of the Year) – លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។

នេះជាកិត្តិយសរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ហើយក៏ជាការទទួលស្គាល់ ពីអ្នកក្នុងវិស័យ ចំពោះក្រុមហ៊ុនព្រីនស៍រៀល អ៊ីស្ទេត គ្រុប ផងដែរ។

លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានមានប្រសាសន៍ថា ពានរង្វាន់ទាំងបី ដែលក្រុមហ៊ុនទទួលបានក្នុងឆ្នាំនេះ ជាការទទួលស្គាល់ និងការគាំទ្រ របស់អ្នកក្នុងវិស័យ ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ព្រីនស៍រៀល អ៊ីស្ទេត គ្រុប ចំពោះភាពល្អឥតខ្ចោះ នៃគម្រោងអភិវឌ្ឍន៍របស់ខ្លួន។

លោកបានបន្ថែមទៀតថា ពានរង្វាន់ទាំងនេះ ជាការទទួលស្គាល់ ចំពោះការខិតខំប្រឹងប្រែង ការលះបង់ និងការច្នៃប្រឌិត របស់ក្រុមការងាររបស់យើង ក៏ដូចជាការជឿទុកចិត្ត និងការគាំទ្ររបស់អតិថិជន របស់យើងផងដែរ។ យើងសូមថ្លែងអំណរគុណ ដល់គណៈកម្មាធិការ អ្នករៀបចំកម្មវិធី និងគ្រប់គ្នា ដែលបានគាំទ្រពួកយើងកន្លងមក។ យើងក៏សូមថ្លែងអំណរគុណផងដែរ ចំពោះRealestate.com.kh សម្រាប់ការបង្កើតព្រឹត្តិការណ៍ CREA ដែលបានក្លាយជាស្តង់ដារ ក្នុងវិស័យអចលនទ្រព្យរបស់កម្ពុជា។

ចាប់តាំងពីឆ្នាំ 2022 មក ក្រោមការដឹកនាំរបស់លោកនាយក Edward Lee ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានអនុវត្តការងារស្របតាម គោលដៅយុទ្ធសាស្ត្រ នៃការអភិវឌ្ឍចម្រុះបែប ដែលធ្វើឱ្យក្រុមហ៊ុនទទួលបាន សមិទ្ធផលជាទីគាប់ប្រសើរ ក្នុងការអភិវឌ្ឍលើថ្នាក់អន្តរជាតិនៅឆ្នាំ 2023 នេះ។ ដោយយកកម្ពុជា ជាទីតាំងស្នូល ក្រុមហ៊ុន នឹងពង្រីកវិសាលភាពអាជីវកម្ម ទៅកាន់ទីផ្សារក្រៅប្រទេសដូចជា ជប៉ុន កូរ៉េ សិង្ហបុរី ម៉ាឡេស៊ី ថៃ និងបណ្តាប្រទេស និងតំបន់ផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងបើកការិយាល័យនៅក្រៅប្រទេស នៅក្នុងប្រទេសមួយចំនួនផងដែរ។

ទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏សម្រេចបាន នូវការរីកចម្រើនជារួមផងដែរ ដែលវាជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ សម្រាប់ការបោះជំហានទៅមុខមួយកម្រិតទៀត។ នៅថ្ងៃខាងមុខ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តបំពេញនិងអនុវត្តទំនួលខុសត្រូវសង្គមរបស់ខ្លួន ដើម្បីធ្វើឱ្យជីវិតកាន់តែប្រសើរ បង្កើតការអភិវឌ្ឍ ថ្មីដល់ទីក្រុង និងរួមគ្នាកសាងទីក្រុងឱ្យមានភាពល្អប្រសើរ។

CREA គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលរៀបចំឡើងដើម្បីទទួលស្គាល់ និងអបអរសាទរនូវសមិទ្ធផលឆ្នើម ក្នុងវិស័យអចលនទ្រព្យដែលកំពុងរីកចម្រើន យ៉ាងឆាប់រហ័សរបស់កម្ពុជា។ ពានរង្វាន់ត្រូវបានបែងចែក ជាប្រភេទផ្សេងៗគ្នាក្នុងវិស័យអចលនទ្រព្យ រួមមានពានរង្វាន់ភ្នាក់ងារអចលនទ្រព្យ ពានរង្វាន់អ្នកអភិវឌ្ឍន៍/គម្រោង អចលនវត្ថុ និងពានរង្វាន់អចលនទ្រព្យ Hall of Fame ។

អ្នកឈ្នះពានរង្វាន់ CREA ត្រូវបានវិនិច្ឆ័យ និងដាក់ឈ្មោះដោយក្រុមអ្នកជំនាញក្នុងវិស័យ និងទទួលបានយោបល់សាធារណៈតាមរយៈការបោះឆ្នោត តាមប្រព័ន្ធអ៊ីនធឺណេត។ ដំណើរការវិនិច្ឆ័យ ត្រូវបានត្រួតពិនិត្យ យ៉ាងយកចិត្តទុកដាក់ដោយសវនករផ្លូវការដើម្បីពានរង្វាន់ ត្រូវបានធ្វើឡើងស្របតាមគោលការណ៍តម្លាភាព សមភាព និងយុត្តិធម៌។

 អំពី ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ៖ ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ត្រូវបានបង្កើតឡើង នៅក្នុងប្រទេសកម្ពុជា ក្នុងខែមីនា ឆ្នាំ 2015 និងជាសហគ្រាសគំរូមួយ ដែលបានកើតនៅក្នុងរលកនៃការអភិវឌ្ឍអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីការរីកចម្រើនជាបន្តបន្ទាប់ អស់រយៈពេល 8 ឆ្នាំកន្លងមក ក្រុមហ៊ុនមានវិសាលភាព អាជីវកម្មយ៉ាងទូលំទូលាយ ដោយផ្តោតសំខាន់ លើការអភិវឌ្ឍអចលនទ្រព្យ រួមនិងការអភិវឌ្ឍលើវិស័យផ្សេងៗទៀតជាច្រើន ដូចជា ការគ្រប់គ្រងអចលនទ្រព្យ សួនកម្សាន្ត ហាងលក់រាយ និងផ្សារទំនើប។ល។ ដែលបង្កើតបានជាប្រព័ន្ធបិទជិត នៃខ្សែសង្វាក់ឧស្សាហកម្មអចលនទ្រព្យទាំងមូល៕

To Top