អត្ថបទ

រកឃើញជើងឯក តំណាងឲ្យកម្ពុជា ដើម្បីចូលប្រកួតក្នុងព្រឹត្តិការណ៍ Mobile Legend Southeast Asia Cup 2023 ហើយ

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កីឡាអេឡិចត្រូនិច (E-Sports) នៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយយើងសង្កេតឃើញថា មានការប្រកួតថ្នាក់ជាតិ និងអន្តរជាតិជាបន្តបន្ទាប់។ លើសពីនេះទៅទៀត កីឡាករកម្ពុជាម្នាក់ៗកាន់តែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឲ្យកាន់តែលេចធ្លោ ដើម្បីប្រកួតប្រជែងលើឆាកអន្ដរជាតិ។

យ៉ាងណាមិញ ការប្រកួតថ្នាក់ជាតិវិញ្ញាសា Mobile Legend Professional League រដូវកាល Spring Split 2023 (2023 MPL-KH Spring Split) ដែលរៀបចំដោយក្រុមហ៊ុន Moonton Technology Co., Ltd គាំទ្រដោយសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា (EFC) និងឧបត្ថម្ភធំផ្តាច់មុខដោយភេសជ្ជៈ STING បានបញ្ចប់ទៅដោយជោគជ័យ ដោយជ័យលាភីលេខ២ បានទៅលើក្រុម CFU Gaming ចំណែកឯក្រុម BURN x Flash បានគ្រងដំណែងជាជើងឯកក្នុងការប្រកួត 2023 MPL Spring Split និងក្លាយជាក្រុមតំណាងឲ្យកម្ពុជាបន្តចូលរួមការប្រកួតថ្នាក់អន្តរជាតិ Mobile Legend Southeast Asia Cup 2023 ហៅកាត់ថា MSC 2023។ Mobile Legend Southeast Asia Cup គឺជាការប្រកួតថ្នាក់អន្តរជាតិ ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីក្រុមកីឡាករកំពូលៗ មកពីបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ MSC 2023 ក៏មាន៣ក្រុមបន្ថែមទៀត មកពីប្រទេស ដែលមិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចូលរួមប្រកួតផងដែរ ពោលគឺកីឡាករមកពី អាមេរិកខាងជើង ទួគី និងមេណា។ ហើយអ្វីដែលកាន់តែពិសេស នៅឆ្នាំនេះ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួត MSC 2023 ។ យើងសង្ឃឹមថា ក្រុមតំណាងប្រទេសកម្ពុជា នឹងធ្វើបានល្អនៅក្នុងការប្រកួត MSC 2023 ខាងមុខនេះ។

ក្រឡេកមកមើលការប្រកួត MPL-KH Spring Split ២០២៣ វិញ យើងឃើញថា រដូវកាលនេះក៏មិនខុសពីរដូវកាលមុនៗដែរ ក្រុមកំពូលៗកម្ពុជាចំនួន៨ក្រុម បានចូលខ្លូនមកប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីយកតំណែងជើងឯកប្រចាំរដូវកាល រួមជាមួយនឹងរង្វាន់សរុបជាទឹកប្រាក់ចំនួន ១៦០០០ដុល្លារសហរដ្ឋអាមេរិក និងកៅអី ដើម្បីចូលរួមការប្រកួតដណ្តើមពានប្រចាំអាស៊ីអាគ្នេយ៍ MSC 2023។

ព្រឹត្តិការណ៍នេះ មានការចូលរួមទស្សនាយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្រវិស័យកីឡាអេឡិចត្រូនិច។ ហើយក្រៅពីទស្សនាការប្រកួតដ៏ស្វិតស្វាញ អ្នកចូលរួមក៏បានទទួលនូវភាពសប្បាយរីករាយតាមរយៈការកំសាន្តផ្សេងៗជាមួយនឹងរង្វាន់អនុស្សាវរីយ៍ជាច្រើននៅបញ្ជរភេសជ្ជៈ STING ផងដែរ។ នេះជារដូវកាលទី៤ហើយ ដែលយើងនៅតែឃើញភេសជ្ជៈ STING មានវត្តមានបន្តគាំទ្រ និងឧបត្ថម្ភវិស័យកីឡាអេឡិចត្រូនិច ទាំងព្រឹត្តិការណ៍នៃការប្រកួត ទាំងក្រុមកីឡាករជាច្រើនក្រុម នៅក្នុងប្រទេសកម្ពុជា។
គូសបញ្ជាក់ផងដែរថា STING ជាម៉ាកភេសជ្ជៈគ្មានជាតិអាកុលដ៏ពេញនិយមក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ចំពោះ Moonton Technology Co., Ltd គឺជាក្រុមហ៊ុនដ៏ធំមួយដែលបង្កើតវីដេអូហ្គេម និងកីឡាអេឡិចត្រូនិចលំដាប់ថ្នាក់ពិភពលោក។ Mobile Legend Bang Bang គឺជាកីឡាអេឡិចត្រូនិច ដែលបង្កើតសង្វៀនប្រកួតតាមរយៈប្រព័ន្ធអ៊ីនធឺណេត ដែលអនុញ្ញាតឲ្យអ្នកចូលរួមលេងទទួលបាននូវភាពសប្បាយរីករាយ និងកសាងទំនាក់ទំនងជាមួយមិត្តភក្តិថ្មីៗផងដែរ។ Mobile Legend Bang Bang បង្កើតឡើងកំឡុងឆ្នាំ 2016 និងកាន់តែមានប្រជាប្រិយភាពពីមួយឆ្នាំទៅមួយឆ្នាំ និងលេចធ្លោក្នុងតំបន់អាស៊ីអាគ្នេយ៍៕

To Top