អត្ថបទ

ណាហ្គាវើលដ៍ ប្រារព្ធខួបលើកទី២៨ របស់ខ្លួនដោយផ្តល់ជូនការបញ្ចុះតម្លៃដ៏អស្ចារ្យ!

ភ្នំពេញ៖ ឆ្នាំនេះជាគម្រប់ខួប២៨ ឆ្នាំរបស់ណាហ្គាវើលដ៍ ដើម្បីអបអរខួបអនុស្សាវរីយ៍ នៃភាពជោគជ័យ និងឧត្តមភាពសេវាកម្មនៃវិស័យបដិសណ្ឋារកិច្ច ណាហ្គាវើលដ៍ផ្តល់ជូននូវកម្មវិធីប្រូម៉ូសិនពិសេស ជាច្រើនក្នុងអំឡុងខែឧសភានេះ និងសូមគោរពអញ្ជើញអតិថិជនរីករាយ ជាមួយការផ្តល់ជូនដ៏អស្ចារ្យនេះនៅណាហ្គាវើលដ៍។

ណាហ្គាវើលដ៍មានដាក់លក់នំដ៏ឈ្ងុយឆ្ងាញ់ច្រើនជម្រើសច្នៃដោយមេចុងភៅជាតិ និងអន្តរជាតិដ៏ចំណាន ដូចជា នំខាប់ខេក នំស្នូលផ្អែម នំស្នូលប្រៃ និងនំស្នូលរសជាតិការីជាច្រើនប្រភេទ។ នំរសជាតិស្ត្របឺរីរូបគ្រាប់ឡុកឡាក់ និងនំរសជាតិស្វាយរូបផូកឃើ មានតម្លៃចាប់ពី ៤ ដុល្លារ ប៉ុណ្ណោះនៅកន្លែងទទួលភ្ញៀវ Lobby Lounge ចន្លោះពីម៉ោង ៧ ព្រឹកដល់ ១ ទៀបភ្លឺ។
តម្លៃត្រឹមតែ ២៨ ដុល្លារ លោកអ្នកអាចរីករាយជាមួយបទពិសោធន៍នៃការទទួលទានអាហារប៊ុហ្វេដ៏ឈ្ងុយឆ្ងាញ់។ ប៊ុហ្វេបែបបារាំង និងអ៊ីតាលីនៅភោជនីយដ្ឋានអ៊ីតាលី Bistro Romano បញ្ចុះតម្លៃមកត្រឹម ២៨ ដុល្លារក្នុងម្នាក់រៀងរាល់ថ្ងៃអាទិត្យនៅខែឧសភា! បម្រើជូនពីម៉ោង ១១ ព្រឹកដល់ ២:៣០ រសៀល លោកអ្នកអាចពិសាឥតកំណត់ រួមមាន អាហារសម្រន់ អយស្ទ័រ ឈីស សាច់គោ ប៉ាស្តា និងបង្អែម។

កុមារអាយុក្រោម ៥ ឆ្នាំទទួលទានឥតគិតថ្លៃ និងកុមារអាយុក្រោម ១២ ឆ្នាំបញ្ចុះតម្លៃ ៥០ ភាគរយ។ ចំណែកប៊ុហ្វេសាច់អាំងនៅបានីយដ្ឋាន និងអាងហែលទឹកវិមានអម្រឹតដែលបម្រើជូនរៀងរាល់ថ្ងៃសៅរ៍ពីម៉ោង ៥ ល្ងាចដល់ ៩:៣០ យប់ ឥឡូវនេះតម្លៃ ២៨ ដុល្លារប៉ុណ្ណោះដោយមានបន្ថែមការពិសាស្រាបៀរឥតកំណត់ ១ ម៉ោង អាហារសម្រន់ សាច់អាំង និងគ្រឿងសមុទ្រដ៏សម្បូរបែប។

ភោជនីយដ្ឋានចិន Fortune Palace មានបម្រើជូនមុខម្ហូបពិសេសដែលជួយលើកកម្ពស់ផលិតផលក្នុងស្រុក គឺក្តាមខេត្តកំពត បម្រើជូនរៀងរាល់ថ្ងៃក្នុងពេលថ្ងៃត្រង់ និងពេលល្ងាច។ ក្តាមថ្មធម្មជាតិខេត្តកំពត ចម្អិនតាមរបៀប ៦ យ៉ាងតម្លៃ ២៨ ដុល្លារប៉ុណ្ណោះក្នុងមួយចានចម្អិនជាមួយទឹកជ្រលក់ម្រេចខ្ចីមកពីខេត្តកំពត ពងទាប្រៃក្រហម និងទឹកខ្ទឹមសជូរហឹរ ។ល។ នៅភោជនីយដ្ឋាន Golden Bowl អតិថិជនអាចសាកល្បងមីស្រួយឆាជាមួយប៉ាវហ៊ឺ និងបាយឆាជាមួយប៉ាវហ៊ឺតម្លៃ ២៨ ដុល្លារដោយមានបន្ថែមស្រាមួយកែវ។ សម្រាប់មុខម្ហូបបែបជប៉ុន សូមសាកល្បងអាហារឈុតដុនប៊ូរី តម្លៃ ២៨ ដុល្លារនៅភោជនីយដ្ឋានជប៉ុន The Teppanyaki ដែលមានគ្រឿងសមុទ្រ សាច់មាន់ និងសាច់គោ។

ចំណែកឯក្លិបកម្សាន្តពេលរាត្រីដ៏ពេញនិយម Darlin Darlin ក៏នឹងមានរាត្រីកម្សាន្តអបអរខួបរបស់ណាហ្គាវើលដ៍ផងដែរនៅថ្ងៃទី២៨ ខែឧសភាដោយផ្តល់ការបញ្ចុះតម្លៃទៅលើភេសជ្ជៈដប និងការប្រគំផ្ទាល់ពេញមួយរាត្រី។ ភោជនីយដ្ឋាន និងបានីយដ្ឋានមួយចំនួនទៀត ក៏មានការបញ្ចុះតម្លៃផងដែរ គឺស្រាក្រឡុកមួយកែវ តម្លៃ ២,៨០ ដុល្លារប៉ុណ្ណោះពេញមួយខែឧសភា។ កក់ទុកមុនតាមរយៈ dining@nagaworld.com ឬ +៨៥៥ ២៣ ២៦៣ ០៣១ ។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ www.nagaworld.com ឬទំព័រ FaceBook, Telegram ឬ Instagram របស់ណាហ្គាវើលដ៍។
ទទួលបានការបញ្ចុះតម្លៃ ២៨ ភាគរយគ្រប់កញ្ចប់សេវាកម្មស្ប៉ា និងសាឡននៅមណ្ឌលស្ប៉ាប្រណីតទាំង២ របស់ណាហ្គាវើលដ៍ គឺមណ្ឌលស្ប៉ា The Spa at NagaWorld នៅណាហ្គាវើលដ៍ទី១ និងមណ្ឌលស្ប៉ា The Elixir of Life នៅណាហ្គាវើលដ៍ទី២ ។

លើសពីនេះ លោកអ្នកអាចធ្វើកាតសមាជិកស្ប៉ាប្លាទីនីមដោយទទួលបានការបញ្ចុះតម្លៃ ២៨ ភាគរយ រួមបញ្ចូលសេវាកម្មស្ប៉ា ១៣ ដងបូកនឹងការស្នាក់នៅសណ្ឋាគារ ១ យប់ឥតគិតថ្លៃ និងការបញ្ចុះតម្លៃ ១០ ភាគរយនៅភោជនីយដ្ឋាន និងបានីយដ្ឋានទាំងអស់។ មណ្ឌលស្ប៉ាទាំង២ បើកបម្រើ ២៤ ម៉ោងរៀងរាល់ថ្ងៃដែលធ្វើឲ្យសុខភាពផ្លូវកាយ ផ្លូវចិត្ត និងអារម្មណ៍របស់លោកអ្នកមានសេចក្តីសុខបំផុត។

សម្រាប់អ្នកដែលចូលចិត្តទស្សនាប្រគំតន្ត្រីផ្ទាល់ក្នុងឱកាសខួបរបស់ណាហ្គាវើលដ៍ សូមអញ្ជើញទៅទស្សនាកញ្ញា រ៉ាប៊ី (Rabee) ដែលនឹងផ្តល់ជូននូវការសម្តែងបទចម្រៀងពិសេសនៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១ នៅថ្ងៃទី៦ ខែឧសភា វេលាម៉ោង ៧:៣០ យប់ដោយមានហ្គេម កម្មវិធីកម្សាន្ត និងការចាប់រង្វាន់ដ៏អស្ចារ្យ។

សូមអញ្ជើញនាំក្រុមគ្រួសារ និងមិត្តភក្តិទៅកម្សាន្តនៅណាហ្គាវើលដ៍នៅក្នុងខែឧសភានេះ និងរីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យក្នុងឱកាសខួប២៨ ឆ្នាំរបស់ណាហ្គាវើលដ៍! ៕

មុខម្ហូបពិសេសថ្មីនៅភោជនីយដ្ឋាន Fortune Palace និង Golden Bowl
ប៊ុហ្វេថ្ងៃត្រង់ថ្ងៃអាទិត្យបែបបារាំង និងអ៊ីតាលីដ៏ពេញនិយម ឥឡូវនេះតម្លៃ ២៨ ដុល្លារប៉ុណ្ណោះសម្រាប់ម្នាក់នៅក្នុងខែឧសភា
រីករាយតាមចិត្តជាមួយការពិសាប៊ុហ្វេសាច់អាំងនៅបានីយដ្ឋាន និងអាងហែលទឹកវិមានអម្រឹត រៀងរាល់ថ្ងៃសៅរ៍ពីម៉ោង ៥ ល្ងាចដល់ ៩:៣០ យប់ ម្នាក់ ២៨ ដុល្លារប៉ុណ្ណោះនៅក្នុងខែឧសភាដែលមានបន្ថែមការពិសាស្រាបៀរឥតកំណត់ ១ ម៉ោង អាហារសម្រន់ សាច់អាំង និងគ្រឿងសមុទ្រដ៏សម្បូរបែប
ទទួលយកបទពិសោធន៍ដ៏មានសេចក្តីសុខនៅមណ្ឌលស្ប៉ាទាំងពីររបស់ណាហ្គាវើលដ៍ដែលមានការបញ្ចុះតម្លៃ ២៨% ទៅលើគ្រប់កញ្ចប់សេវាកម្មស្ប៉ា និងសាឡន
ក្លិបកម្សាន្ត Darlin Darlin នឹងផ្តល់ជូនការប្រគំតន្ត្រីផ្ទាល់ និងការបញ្ចុះតម្លៃភេសជ្ជៈពិសេសនៅថ្ងៃទី២៨ ខែឧសភាក្នុងឱកាសអបអរខួបរបស់ណាហ្គាវើលដ៍
To Top