អត្ថបទ

Tiger Beer បង្កើតកម្មវិធី Tiger Street Jam ថ្មីដំបូងគេបង្អស់របស់ខ្លួន ដើម្បីអបអរសិល្បៈខ្មែរ Street Style ដ៏ថ្មីប្លែក

ភ្នំពេញ 04 ឧសភា 2023 – ក្រុមហ៊ុនស្រាបៀរលំដាប់ថ្នាក់ពិភពលោក Tiger Beer ដែលត្រូវបានទទួលស្គាល់ថាជាស្រាបៀរដែលផលិត​ឡើងក្រោមការជម្នះឧបសគ្គជាច្រើន កំពុងតែអបអរភាពជឿជាក់របស់ខ្លួនម្ដងទៀតហើយជាមួយនឹងកម្មវិធីដ៏ថ្មីប្លែកគឺ Tiger Street Jam ដែលនឹងធ្វើឡើងនៅភ្នំពេញ និងតាមបណ្តាខេត្តជាច្រើនទៀត។

កម្មវិធី Tiger Street Jam បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សិល្បៈខ្មែរ Street Style ដែលមានសកម្មភាពជាច្រើនដូចជា តន្រ្តី និងក្បាច់រាំបែប Hip-Hop ហ្វេសិនដ៏ទាន់សម័យ សិល្បៈគំនូរលើជញ្ជាំងដ៏រស់រវើក ព្រមទាំងអាហារបែបតាមផ្លូវដ៏ឈ្ងុយឆ្ងាញ់របស់ខ្មែរ និងអាសុី ដែលសុទ្ធសឹងជាភាពថ្មីប្លែកនៃសិល្បៈ Street Style នៅកម្ពុជា។ ទេសចរជាតិ និងអន្តរជាតិអាចចូលរួមសប្បាយក្នុងកម្មវិធីដ៏ទាន់សម័យមួយនេះជាមួយវប្បធម៌ខ្មែរ ក៏ដូចជាម៉ាកផលិតផលក្នុងស្រុកជាច្រើនដែលញ៉ាំងឱ្យវត្តមានសិល្បៈខ្មែរ Street Style កាន់តែមានប្រជាប្រិយភាព។

អ្នកនាង គង់ សូរីដា ប្រធានគ្រប់គ្រងផ្នែកអភិវឌ្ឍន៍របស់ Tiger Beer នៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានលើកឡើងថា៖

‘នៅឆ្នាំ 1932 ក្រុមហ៊ុន Tiger Beer បានជម្នះឧបសគ្គ និងបង្កើតបាននូវរសជាតិដ៏ស្រស់ស្រាយយ៉ាងជឿជាក់មួយ ដែលសូម្បីតែអ្នកជំនាញក៏អះអាងថាមិនអាចទៅរួច។ អាស្រ័យហេតុនេះហើយ កម្មវិធី Tiger Street Jam គឺជាការបោះជំហានដ៏ជឿជាក់មួយទៀត​ ដែលដាក់បង្ហាញកម្មវិធីបែប Street Style ដ៏ថ្មីប្លែកនៅប្រទេសកម្ពុជា មិនតែប៉ុណ្ណោះកម្មវិធីនេះក៏ជាវេទិកាសម្រាប់អ្នកដែលមានទេពកោសល្យក្នុងផ្នែកនេះឱ្យបញ្ចេញនូវសមត្ថភាពរបស់ខ្លួនផងដែរ។ អ្នកចូលរួមទាំងអស់សុទ្ធតែអាចបង្ហាញភាពជឿជាក់របស់ខ្លួនជាមួយអារម្មណ៍ថ្មីប្លែកដែលមិនធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជា។’

កម្មវិធី Tiger Street Jam គ្រោងធ្វើឡើងនៅទីតាំងខុសៗគ្នាជាច្រើនក្នុងប្រទេសកម្ពុជា។ ដើម្បីភាពសប្បាយរីករាយពុំធ្លាប់មានពីមុន អ្នកចូលរួមក៏អាចចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យជាច្រើនដោយផ្ទាល់ដូចជា ការប្រកួតរាំ ការប្រកួត Rap សិល្បៈគំនូរលើជញ្ជាំង និងសកម្មភាពដ៏ថ្មីប្លែកជាច្រើនទៀតដូចជា ការគូរគំនូរលើស្បែកជើង ការដាក់តាំងបង្ហាញសម្លៀកបំពា​ក់ និងទំនិញរបស់ Tiger Beer ការសម្ដែងដោយផ្ទាល់របស់តារាល្បីៗជាច្រើនរូប ការគូរសាក់ ការរីករាយជាមួយម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ និង Tiger Beer ដ៏ស្រស់ស្រាយ ជាដើម។

កម្មវិធី Tiger Street Jam នីមួយៗនឹងធ្វើឡើងអមដោយវត្តមានតារាល្បីៗជាច្រើនរូបដែលនឹងធ្វើការសម្ដែងដោយផ្ទាល់នៅលើឆាកដ៏កក្រើក។​ ក្នុងនោះដែរក៏មានការប្រកួតរាំបែប Hip-Hop និងការប្រកួត Rap ដោយ ផ្ទាល់ដែលកម្មវិធីបើកឱ្យបេក្ខជនចុះឈ្មោះចូលរួមប្រកួតជាសាធារណៈក្នុងការបង្ហាញនូវក្បាច់រាំ និងចង្វាក់ Rap ដ៏អស្ចារ្យរបស់ខ្លួន ដើម្បីដណ្ដើមយករង្វាន់ធំក្នុងកម្មវិធី។

កម្មវិធី Tiger Street Jam ដំបូងគេបង្អស់ដែលបានធ្វើឡើងនៅថ្ងៃទី 29 និង 30 ខែមេសា ឆ្នាំ2023 នៅ Factory Phnom Penh កន្លងទៅនេះ បានប្រព្រឹត្តទៅយ៉ាងរលូន និងមានការចូលរួមយ៉ាងច្រើនកុះករ ដែលជាការចាប់ផ្ដើមដ៏ល្អសម្រាប់ស៊េរីកម្មវិធី Tiger Street Jam នេះ។ កញ្ញា Kesorrr កញ្ញា Tey$ លោក Vin Vitou និងតារាល្បីៗជាច្រើនរូបទៀតបានបង្កើតឱ្យមានភាពសប្បាយរីករាយយ៉ាងកក្រើកសម្រាប់អ្នកចូលរួមទាំងអស់។ សកម្មភាពសប្បាយៗជាច្រើនទៀតក៏ត្រូវទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ផងដែរ ជាពិសេសគឺការប្រកួតរាំ និងការប្រកួត Rap ដោយផ្ទាល់តែម្ដង។

កម្មវិធី Tiger Street Jam បន្ទាប់នឹងត្រូវបានធ្វើឡើងម្ដងទៀតនៅថ្ងៃទី 19 និង 20 ខែឧសភា ឆ្នាំ2023 នៅ អេដេន ហ្គាដិន ភ្នំពេញ និងបន្តប្រព្រឹត្តទៅនៅទីតាំងជាច្រើនទៀតនៅតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជាសម្រាប់ឆ្នាំ 2023។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រផ្លូវការរបស់ Tiger Beer ឬវេបសាយរបស់ Tiger Beer។

អំពី HEINEKEN Cambodia

ក្នុងនាមជាក្រុមហ៊ុនស្រាបៀរឈានមុខគេមួយ HEINEKEN Cambodia បានមានវត្តមានក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ1994 មកម្ល៉េះ។ ក្នុងគោលបំណងធ្វើឱ្យការរស់នៅ និងការជួបជុំកាន់តែប្រសើរ ក្រុមហ៊ុនបានផ្ដល់នូវបទពិសោធដ៏អស្ចារ្យដល់អតិថិជន តាមរយៈផលិតផលស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ជាតិ និងអន្តរជាតិជាច្រើនដូចជា  Heineken®, Tiger, ABC, Anchor និង Gold Crown។ តាមរយៈប្រវត្តិកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រទេស និងរោងចក្រដ៏ទំនើបបំផុត នៅភ្នំពេញ​ ក្រុមហ៊ុន HEINEKEN Cambodia បានផ្ដល់ឱកាសការងារទៅដល់បុគ្គលិករហូតដល់ទៅជាង 700នាក់ និងគាំទ្រការងារដោយប្រយោលចំនួនជាង 120,000ទៀត ទូទាំងខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន។ ក្រោមការប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ក្រុមហ៊ុន HEINEKEN Cambodia បានប្រើប្រាស់គោលការណ៍ ‘Brew a Better Cambodia’ ដែលផ្ដោតសំខាន់លើការថែរក្សាបរិស្ថាន និរន្តរភាពសង្គម និងការពិសាគ្រឿងស្រវឹងដោយទំនួលខុសត្រូវ។ HEINEKEN Cambodia ជាផ្នែកមួយរបស់ HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរល្បីល្បាញលំដាប់ពិភពលោក។

To Top