ភ្នំពេញ៖ មោទនភាពពិតសម្រាប់កម្ពុជា! ផលិតផលក្រុមហ៊ុនខ្មែរប៊ែវើរីជីស បានទទួលមេដាយមាសច្រើនជាងគេបំផុតនៅកម្ពុជារហូតដល់៣៣គ្រឿងពីស្ថាប័នអន្តរជាតិ Monde Selection ។
លើសពីការអញ្ជើញទៅទទួលមេដាយមាស Monde Selection នៅប្រទេសបែលហ្ស៊ិកក្រុមហ៊ុនធំៗ នៅសហភាពអឺរ៉ុបបានអញ្ជើញថ្នាក់ដឹកនាំកំពូល របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទៅផ្សារភ្ជាប់ទំនាក់ទំនងគ្នានិងសំណេះសំណាល ដើម្បីស្គាល់ឱ្យកាន់តែច្បាស់ពីក្រុមហ៊ុនផលិតស្រាបៀរនិងភេសជ្ជៈដែលឈានមុខគេនៅកម្ពុជា។
គួរបញ្ជាក់ផងដែរថាផលិតលផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានដូចជា CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំងវើក, ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី, ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល, ទឹកក្រូចអាយស៍ IZE និងទឹកពិសាកម្ពុជា។ហើយការទទួលបានមេដាយនេះបានសបញ្ជាក់ពីស្តង់ដារគុណភាពនៃការវិចខ្ជប់, រូបរាង, ក្លិន, រសជាតិ និងការត្រួតពិនិត្យវាយតម្លៃមូលដ្ឋានលើចំនុចសំខាន់ផ្សេងៗទៀតពីអ្នកជំនាញអន្តរជាតិពីស្ថាប័ន Monde Selection ផ្ទាល់។