ការគ្រប់គ្រងហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ មនុស្សគ្រប់រូបត្រូវតែមានការយល់ដឹងឱ្យ
បានល្អអំពីសារៈសំខាន់ក្នុងការគ្រប់គ្រងវាផងដែរទោះបីនៅក្នុងវ័យណាក៏ដោយការគ្រប់គ្រងហិរញ្ញវត្ថុល្អអាចជួយយុវជនឱ្យសម្រេចនូវគោលដៅរយៈពេលខ្លី និងរយៈពេលវែងរបស់ពួកគេជៀសវាងបញ្ហាហិរញ្ញវត្ថុ ។
ហេតុដូចនេះបានជា ទ្រូម៉ាន់នី កម្ពុជាដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេបានសហការជាមួយ Cambodian superstar វណ្ណដាបាននាំយកនូវយុទ្ធនាការទីផ្សារថ្មីក្នុងគោលបំណងជួយដល់យុវជន ជំនាន់ក្រោយឱ្យមានទំនួលខុសត្រូវនិងមានភាពវៃឆ្លាតក្នុងការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ពួកគេ។
ក្នុងយុទ្ធនាការទីផ្សារ “Make Every Move Count” របស់ក្រុមហ៊ុន ទ្រូម៉ាននីកម្ពុជា ក្នុងឆ្នាំនេះគឺផ្ដោតសំខាន់ទៅលើការ ផ្ដល់ជូនអតិថិជននូវភាពជឿជាក់ និងទំនុកចិត្តក្នុងការចំណាយប្រចាំថ្ងៃរបស់ពួកគេដែលលើសពីសេវាកម្មហិរញ្ញវត្ថុងាយស្រួល រហ័ស និងសុវត្ថិភាព ដល់អតិថិជនគ្រប់រូប។
ជាផ្នែកមួយនៃយុទ្ធនាការនេះ ទ្រូម៉ាន់នី កម្ពុជា ផ្តល់ជូននូវកម្មវិធីផ្តល់រង្វាន់ដ៏អស្ចារ្យដល់អតិថិជនចាស់ និងថ្មី គឺទទួលបានការសន្សំបានកាន់តែច្រើនលើការចំណាយប្រចាំថ្ងៃរបស់ពួកគេ។ សម្រាប់អតិថិជនដែលចំណាយចាប់ពី 200,000 រៀល ក្នុងមួយខែ នឹងសន្សំបាន 20,000 រៀល ចំណែកអតិថិជនដែលចំណាយចាប់ពី 400,000 រៀលក្នុងខែនឹងទទួល បានការសន្សំ 40,000 រៀល។ ការផ្តល់ជូននេះគឺភ្ជាប់ជាមួយនឹងកាតនិមិ្មត TrueMoney Mastercard ដែលអ្នកប្រើប្រាស់ TrueMoney Wallet ទាំងអស់អាចចូលប្រើកាតនិមិ្មតដោយមិនគិតថ្លៃសេវា មិនមានថ្លៃសេវាប្រចាំខែ មិនតម្រូវការសមតុល្យអប្បបរមា និងអត្រាប្តូរប្រាក់ល្អបំផុត។
លោក វណ្ណដា ទូតសុឆ្ទនៈរបស់ក្រុមហ៊ុន ទ្រូម៉ាន់នីកម្ពុជា បាននិយាយថា ៖ «ខ្ញុំជ្រើសរើសធ្វើការជាមួយទ្រូម៉ាន់នីកម្ពុជាដោយសារ ខ្ញុំឃើញថាក្រុមហ៊ុនមានចក្ខុវិស័យ និងការបេ្ដជ្ញាចិត្តយ៉ាងខ្លាំងក្នុងការលើកស្ទួយដល់យុវជនកម្ពុជាក្នុង ការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគាត់។ខ្ញុំក៏គិតថាវាជាឱកាសដ៏ល្អសម្រាប់ខ្ញុំក្នុងការចូលរួមចែករំលែកចំណូលចិត្តរបស់ខ្ញុំចំពោះតន្ត្រី និងសារៈសំខាន់នៃការសន្សំរបស់ខ្ញុំជាមួយអ្នកគាំទ្ររបស់ខ្ញុំ។ ខ្ញុំលើកទឹកចិត្តពួកគេឱ្យជ្រើសរើស TrueMoney Wallet និងប្រើប្រាស់កាតនិម្មិត TrueMoney Mastercard ។ វាជាកាបូបឆ្លាតវៃ និងទាន់សម័យបំផុតសម្រាប់យុវវ័យដូចពួកយើងហើយយើងអាចទទួលបានការសន្សំរាល់ពេលចំណាយប្រចាំថ្ងៃរបស់យើង»។
អ្នកស្រី ឃួន ហ្វ្រង់ដារ៉ា អគ្គនាយិការស្តីទីរបស់ក្រុមហ៊ុនទ្រូម៉ានី កម្ពុជា បានមានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមានកូន ហើយខ្ញុំចង់ឱ្យកូនរបស់ខ្ញុំមានទំនួលខុសត្រូវ លើការចំណាយរបស់ពួកគេ។ហើយយើងក្នុងនាម ជាឪពុកម្តាយយើងត្រូវតែអប់រំកូនរបស់យើងអំពីសារៈសំខាន់នៃការសន្សំសំចៃនិងវិធីល្អបំផុតក្នុងការចំណាយប្រចាំថ្ងៃ។ ជាមួយនឹង TrueMoney Wallet និងកាតនិមិ្មត TrueMoney Mastercard អ្នកប្រើប្រាស់របស់យើង អាចសន្សំបានកាន់តែច្រើនលើការចំណាយប្រចាំថ្ងៃរបស់ពួកគេ បើប្រៀបធៀបទៅនឹងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត។ យើងបានសហការជាដៃគូជាច្រើនរួមមាន Mastercard, 7-Eleven, FoodPanda, Grab និង ដៃគូជាច្រើនទៀតដើម្បីផ្តល់នូវការអត្ថប្រយោជន៍ដ៏ល្អបំផុតដល់អតិថិជន របស់យើងដែលគាត់អាចសន្សំ សំចៃក្នុងការការចំណាយប្រចាំថ្ងៃរបស់គាត់។ ខ្ញុំជឿជាក់ថា វណ្ណដា ជំរុញនិងលើកទឹកចិត្តអ្នកគាំទ្រឱ្យប្រើប្រាស់ TrueMoney Wallet ក្នុងការចំណាយប្រចាំថ្ងៃរបស់ពួកគាត់ ។
លើសពីនេះទៀត ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមីបានរៀបចំការប្រគំតន្រ្ដី និងបទពិសោធន៍ឌីជីថលហៅថា TrueFest ដែលមានការចូលរួមដោយផ្ទាល់ពីលោក វណ្ណដា និង តារាចម្រៀងល្បីៗ មកពីផលិតកម្មបារមីច្រើនរូបទៀតដូចជា កញ្ញា Sophia Kao លោក វណ្ណថាន និងក្រុមចំរៀង Polarix នាថ្ងៃទី 10 មិថុនា 2023 នៅអ៊ីអនម៉លសែនសុខដែលមានអ្នកចូលរួមរហូតដល់ 2,000នាក់ ។ លើសពីនេះទៀត ទ្រូម៉ាន់នីកម្ពុជាបានបង្ហាញលក្ខណៈពិសេសរួមមាន VannDa Mode, VannDa MoneyDrop និង TrueRace ដែលធ្វើអោយប្រតិបត្តិការហិរញ្ញវត្ថុមានភាពសប្បាយរីករាយនិងផ្តល់រង្វាន់នៅពេល អ្នកប្រើប្រាស់ធ្វើប្រតិបត្តិការជាមួយ TrueMoney Wallet។
ការប្រគុំតន្ត្រីបានរៃអង្គាសថវិការចំនួន 33,600,000 រៀល រួមជាមួយ 6,400,000 រៀល ពីក្រុមហ៊ុន Hanuman Beverages ដែលបានលក់ក្នុងអំឡុងពេលការប្រគុំតន្ត្រី។ ថវិកាទាំងអស់បានទៅមូលនិធិសប្បុរសធម៌ TrueMoney x VannDa ។ ក្រុមហ៊ុន TrueMoney Cambodia, លោកវណ្ណដា, និង Hanuman Beverages បានយល់ព្រមបរិច្ចាគទឹកប្រាក់សរុបចំនួន 40,000,000 រៀល ដល់មូលនិធិ រក្សាកុមារ ។
អ្នកស្រី ឃួន ហ្វ្រង់ដារ៉ា អគ្គនាយិការស្តីទីរបស់ក្រុមហ៊ុនទ្រូម៉ានី កម្ពុជា បានមានប្រសាសន៍ថាបន្ថែមទៀតថា “ដើម្បីធ្វើឱ្យខ្លួនយើងខុសប្លែកពីស្ថាប័នផ្សេងទៀតនិងគ្រប់គ្រងការចំណាយរបស់ពួកគេប្រកបដោយភាពឆ្លាតវៃ យើងបន្តកែ
លម្អ និងពង្រឹងលក្ខណៈសេវាកម្មរបស់យើងឱ្យមានភាពសប្បាយរីករាយ និងរួមជាមួយបទពិសោធន៍ VannDa ជាមួយផលិតផលរបស់យើងដើម្បីអប់រំយុវជនអំពីតការរកចំណូល ចំណាយ សន្សំ និងផ្តល់ជូនសង្គមយើងវិញ»។
សម្រាប់ព័ត៌មានបន្ថែមអំពី TrueMoney Cambodia និងសេវាកម្មផ្សេងៗ សូមចូលទៅកាន់គេហទំព័រ https://truemoney.com.kh/ ឬតាមដានទំព័រ Facebook៖ https://www.facebook.com/TrueMoneyCambodia/
ប្រសិនបើអ្នកខកខានព័ត៌មានថ្មីៗ អ្នកអាចចូលទៅកាន់ទំព័រ Facebook របស់ TrueMoney ។ ហើយកុំភ្លេចដោនឡូតកម្មវិធី TrueMoney Wallet ដើម្បីទទួលបានមុខងារថ្មីៗពី VannDa!