អត្ថបទ

ទិញភ្លាម បានប្រាក់ត្រលប់មកវិញភ្លាមៗពី Samsung Galaxy A Series!!

(ភ្នំពេញ) ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៣៖ គិតមើល…? តើឱ្យអតិថិជន ឬអ្នកប្រើប្រាស់ស្មាតហ្វូនរបស់ខ្លួនដកចិត្តម៉េចនឹងបានទៅ! បើក្រុមហ៊ុន សាមសុង លេងដាក់ប្រូម៉ូសិនម្លឹងៗ គឺរឹតតែធ្វើឱ្យអ្នកគាំទ្រកាន់តែជាប់ចិត្ត…ស្អិតបេះដូង! គ្រាន់តែអតិថិជនទាំងអស់ធ្វើការទិញនូវស្មាតហ្វូន Galaxy A ស៊េរីណាមួយដូចក្រោម ចាប់ពីថ្ងៃទី 01 រហូតដល់ថ្ងៃទី 31 កក្កដា 2023 នឹងទទួលបានប្រាក់ត្រលប់មកវិញនិងកាដូផ្ទួនៗពីសាមសុង៖

*Galaxy A34 | A54 5G 

– បានប្រាក់ត្រលប់វិញ 81,000៛

– ស្រោមទូរស័ព្ទថ្លា និងកញ្ចក់ការពារអេក្រង់ 

– ឆ្នាំងសាកថ្មលឿន 25W

រីឯលក្ខណៈពិសេសរបស់ Galaxy A34 | A54 5G មានថាមពលថ្មធំរហូតដល់ 5000mAh, ទំហំផ្ទុក 128GB/RAM 16GB, កម្លាំងសាកថ្មដល់ទៅ 25W។ ចំណែកទំហំកាមេរ៉ាមុខ 32MP, ក្រោយ 50MP ដែលបំពាក់លើ Galaxy A54 5G និងកាមេរ៉ាមុខ 13MP, ក្រោយ 48MP លើ Galaxy A34។

*Galaxy A24

– បានប្រាក់ត្រលប់វិញ 61,000៛

– ស្រោមទូរស័ព្ទថ្លា និងកញ្ចក់ការពារអេក្រង់ 

– ដបទឹកសាមសុងដ៏ស្រស់ស្អាត

– ឆ្នាំងសាកថ្មល្បឿនលឿន 15W

Galaxy A24 មានទំហំថាមពលថ្មធំដល់ទៅ 5000mAh, ទំហំផ្ទុក 128GB/RAM 16GB, ទំហំ កាមេរ៉ាមុខ 13MP និងកាមេរ៉ាក្រោយ 50MP។

*Galaxy A14 | A14 5G 

– បានប្រាក់ត្រលប់វិញ 61,000៛

– ស្រោមទូរស័ព្ទថ្លា និងកញ្ចក់ការពារអេក្រង់ 

– ឆ្នាំងសាកថ្មល្បឿនលឿន 15W

Galaxy A14 | A14 5G មានទំហំកាមេរ៉ាមុខ 13MP និងកាមេរ៉ាក្រោយ 50MP, ថាមពលថ្មធំរហូតដល់ 5000mAh, ទំហំផ្ទុក 128GB/RAM 12GB លើ Galaxy A14 5G និង 128GB/RAM 8GB លើ Galaxy A14។  

*Galaxy A04s 

– បានប្រាក់ត្រលប់វិញ 61,000៛

– ដបទឹកសាមសុងដ៏ស្រស់ស្អាត

Galaxy A04s មានទំហំថាមពលថ្មធំដល់ទៅ 5000mAh, ទំហំផ្ទុក 64GB/RAM 4GB, ទំហំកាមេរ៉ាក្រោយ 50MP និងកាមេរ៉ាមុខ 5MP។

មិនបាច់អល់អែកច្រើនទៀតទេ! ព្រោះម៉ូឌែលខាងលើនេះសុទ្ធសឹងជាម៉ូឌែលដែលមានគុណភាពខ្ពស់…ល្អប្រើ…ពេញនិយម…លក់ដាច់ខ្លាំង និងមានការធានាត្រឹមត្រូវ…! ក្រុមហ៊ុន សាមសុង ផ្តល់ជម្រើសច្រើនក្នុងការផ្តល់នូវស្មាតហ្វូនដែលមានគុណភាពល្អជូនលោកអ្នក! ជាពិសេសគុណភាពលើកាមេរ៉ា, ថាមពលថ្ម, រូបរាងទាក់ទាញ…ស្អាត…និងតម្លៃសមរម្យ។

សូមរំលឹកផងដែរថា ក្រុមហ៊ុន សាមសុង បន្តធ្វើគ្រប់សកម្មភាព និងយុទ្ធនាការទាំងអស់នៅទូទាំងពិភពលោក ដើម្បីធ្វើយ៉ាងណាឱ្យទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៌ពិភពលោក World Expo 2030 នាពេលខាងមុខនេះ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផលសាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាច ធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!

To Top