អត្ថបទ

កូកា-កូឡា® ចាប់ដៃគូសហការជាមួយ កំពូលតារាប្រចាំអាស៊ីអាគ្នេយ៍ លោក វីន មេតាវីន ការបើកយុទ្ធនាការទីផ្សារស្តីពី ‘រូបមន្តនៃភាពរីករាយ’ ប្រចាំតំបន់អាស៊ី

ប្រទេស ថៃ (ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2023) – ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ទាក់ទាញដ៏អស្ចារ្យ…នៅពេលដែល ក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា® បង្ហាញខ្លួនកំពូលតារាសម្តែង និងជាតារាម៉ូដែលដ៏ល្បីក្នុងតំបន់អាស៊ីអាគ្នេយ៍ លោក វីន មេតាវីន (Win Metawin) – ក្នុងនាមជាទូតសុច្ឆន្ទៈប្រចាំតំបន់អាស៊ីអាគ្នេយ៍ដំបូងគេ សម្រាប់យុទ្ធនាការ ‘រូបមន្តនៃភាពរីករាយ – Recipe for Magic’ ដែលជាយុទ្ធនាការដ៏ទាក់ទាញបំផុតរបស់ក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា®! យុទ្ធនាការចុងក្រោយនេះ ត្រូវបានដាក់ឱ្យដំណើរការជាសកលនៅក្នុងខែ ឧសភា និងបានបង្ហាញពីការចែករំលែក ការទទួលទានអាហារជុំគ្នា និងការបង្កើតបរិយាកាសរីករាយ និងមានន័យមិនអាចបំភ្លេចបានរាល់ពេលមនុស្សជួបជុំគ្នាទទួលទានអាហារលើតុតែមួយ។

ដឹកនាំដោយទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា® ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក វីន មេតាវីន យុទ្ធនាការ ‘រូបមន្តនៃភាពរីករាយ – Recipe for Magic’ បានបង្ហាញពីគោលបំណងបំផុសគំនិតមនុស្សគ្រប់រូបមកជួបជុំ និងចែករំលែកជាមួយគ្នា មិនត្រឹមតែចែករំលែកអាហារឆ្ងាញ់ៗ និងភេសជ្ជៈប៉ុណ្ណោះទេ ប៉ុន្តែដើម្បីទបង្កើតនូវអារម្មណ៍រីករាយ និងពេលវេលាល្អដែលមិនអាចបំភ្លេចបានតាមរយៈការពិសាអាហារជុំគ្នាជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់ពួកគេ។

សម្រាប់លោក វីន លោកតែងតែចងចាំនូវអនុស្សាវរីយ៍ល្អៗ ដែលកើតមានឡើងនៅពេលទទួលទានអាហារ។ លោកបានបញ្ជាក់ថា៖ “តុអាហារ គឺជាកន្លែងដ៏សំខាន់នៅក្នុងចិត្តរបស់ខ្ញុំ។ កាលពីវ័យកុមារ ខ្ញុំចាំបានថា ភាពសប្បាយរីករាយ និងពេលវេលាដ៏អស្ចារ្យជាច្រើនដែលពួកយើងធ្លាប់មានជាមួយក្រុមគ្រួសារ គឺធ្វើឡើងអំឡុងពេលដែលយើងទទួលទានអាហារជុំគ្នា។ តាមរយៈពេលវេលាដ៏មានតម្លៃទាំងនោះហើយ ដែលនាំឲ្យខ្ញុំនឹងក្រុមគ្រួសារ ឬមិត្តភក្តិរបស់ខ្ញុំ បានជួបជុំគ្នា និងអនុញ្ញាតឲ្យយើងម្នាក់ៗ អាចដឹងអំពីព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបដែលកើតឡើងនៅក្នុងជីវិតរបស់ពួកគេ។” លោកបន្តទៀតថា៖ “អាហារ ពិតណាស់ គឺជាភាពរីករាយដ៏ពិតប្រាកដសម្រាប់ខ្ញុំ!”។

លោក វីន សហការជាមួយក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា® ដើម្បីបង្ហាញរូបមន្តនៃភាពរីករាយរបស់លោកជូនដល់អ្នកគាំទ្រ និងសហគមន៍តាមរយៈសកម្មភាពជាច្រើនរួមមាន ការផ្សព្វផ្សាយវីដេអូតាមរយៈបណ្តាញសង្គម សកម្មភាពសង្គម និងការផ្សព្វផ្សាយតាមរយៈប្រព័ន្ធសារព័ត៌មានផ្សេងៗ ផងដែរ។

បង្កភាពភ្ញាក់ផ្អើលនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ តាមរយៈយុទ្ធនាការ ‘រូបមន្តនៃភាពរីករាយ – Recipe for Magic’ នឹងបង្ហាញពីភាពទាក់ទាញរបស់ វីន នៅទូទាំងប្រទេសថៃ ហ្វីលីពីន វៀតណាម កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី។

យុទ្ធនាការនេះគឺផ្អែកទៅលើទស្សនវិស័យប្រចាំសកលរបស់ក្រុមហ៊ុន ដែលមានឈ្មោះថា ‘ភាពរីករាយដ៏ពិតប្រាកដ – Real Magic’ គឺត្រូវបានជឿជាក់ថា មិនថាជាការទទួលទានអាហារប្រចាំថ្ងៃ ឬអាហារពិសេសអ្វីឡើយ ភាពរីករាយដ៏ពិតប្រាកដនឹងកើតមានឡើងនៅពេលដែលពួកគេទទួលទានអាហារជុំគ្នា៖ អ្វីដែលពួកគេត្រូវការនោះ គឺការលាយគ្រឿងផ្សំងាយៗដូចជា – បរិយាកាសល្អ មនុស្សជុំវិញខ្លួនល្អ អាហារឆ្ងាញ់ និងកូកា-កូឡា® ត្រជាក់ៗ។

តាមដានសកម្មភាពរបស់ វីន ជាមួយ ក្រុមហ៊ុន កូកា-កូឡា® នៅលើគេហទំព័រផ្លូវការរបស់យើង៖ Facebook, Instagram, និង Twitter ឬចូលទៅកាន់គេហទំព័រ www.coca-cola.com ។

អំពីក្រុមហ៊ុន កូកា-កូឡា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងត្បូង

ក្រុមហ៊ុន កូកា-កូឡា គឺជាក្រុមហ៊ុនផលិតប្រភេទភេសជ្ជៈតែមួយគត់ ដែលមានផលិតផលលក់ប្រមាណជាង ២០០ប្រទេស និងដែនដី នៅលើពិភពលោក។ គោលបំណងរបស់ក្រុមហ៊ុន គឺផ្តល់ភាពស្រស់ស្រាយដល់ពិភពលោក និងបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។ ក្រុមហ៊ុន កូកា-កូឡា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងត្បូង បម្រើប្រទេសចម្រុះចំនួន 25 ប្រទេសនៅទូទាំងអាស៊ីអាគ្នេយ៍ អូស្ត្រាលី នូវែលហ្សេឡង់ និងកោះប៉ាស៊ីហ្វិក។ យើងផ្តល់ជូននូវផលប័ត្រចម្រុះនៃភេសជ្ជៈដែលមានរសជាតិឆ្ងាញ់រួមមាន ភេសជ្ជៈដែលមានជាតិហ្គាស ទឹកបរិសុទ្ធ ទឹកផ្លែឈើ ទឹកដោះគោ អាហាររូបត្ថម្ភ ភេសជ្ជៈដែលមានជាតិរ៉ែសម្រាប់អ្នកហាត់កីឡា និងតែ។ យើងកំពុងផ្លាស់ប្តូរជាបន្តបន្ទាប់នូវផលប័ត្រផលិតផលរបស់យើង រាប់ពីការកាត់បន្ថយជាតិស្ករក្នុងភេសជ្ជៈរបស់យើងរហូតដល់ការនាំមកជូនផលិតផលថ្មីប្រកបដោយភាពច្នៃប្រឌិតទៅកាន់ទីផ្សារ។ យើងព្យាយាមបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានដល់ជីវិតរបស់មនុស្សគ្រប់រូប សហគមន៍ និងភពផែនដី តាមរយៈការផ្តល់ទឹកស្អាតដល់សហគមន៍ ការកែច្នៃសម្បកវេចខ្ចប់ឡើងវិញ ការប្រើប្រាស់ប្រភពធនធានប្រកបដោយនិរន្តរភាព និងការកាត់បន្ថយការបំភាយឧស្ម័នកាបូននៅទូទាំងខ្សែចង្វាក់ផ្គត់ផ្តង់របស់យើង។

រួមជាមួយនឹងដៃគូផ្គត់ផ្គង់ភេសជ្ជៈរបស់យើង ពួកយើងជួយនាំមកនូវឱកាសសេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋាននៅទូទាំងតំបន់។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.coca-colacompany.com និងអាចស្វែងរកពួកយើងនៅលើបណ្តាញសង្គម Twitter, Instagram, Facebook និង LinkedIn៕

To Top