អត្ថបទ

ជ្រើសរើសនិស្សិតចូលសិក្សា ថ្នាក់អនុបណ្ឌិត លើជំនាញ ៦

សាកលវិទ្យាល័យន័រតុនកំពុងជ្រើសរើសនិស្សិតថ្នាក់ក្រោយឧត្ដម ចូលសិក្សាវគ្គថ្មី ដែលចាប់ផ្តើមទទួលចុះឈ្មោះចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២៣។

ឆ្លងកាត់បទពិសោធន៍នៃការបណ្តុះបណ្តាលបញ្ញាវ័ន្តអស់រយៈពេលជាង ២០ឆ្នាំមកនេះ ថ្នាក់ក្រោយឧត្ដមសិក្សានៃសាកលវិទ្យាល័យន័រតុន យល់ច្បាស់ពីតំរូវការរបស់ពិភពការងារសម្រាប់អ្នកដឹកនាំដែល ប្រកបដោយភាពប្រកួតប្រជែង និង សមត្ថភាពជំនាញ។

ក្នុងនោះ កម្មវិធីសិក្សា សម្រាប់ថ្នាក់ក្រោយឧត្ដមសិក្សាមានដូចជា៖

* អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម (MBA)
* អនុបណ្ឌិតគ្រប់គ្រងអភិវឌ្ឍន៍ (MDIS)
* អនុបណ្ឌិតវិទ្យាសាស្ត្រព័ត៌មានវិទ្យា (MSIT)
* អនុបណ្ឌិតភាសាអង់គ្លេស (MEE)
* អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ និងធនាគារ (MBF)
* អនុបណ្ឌិតគណនេយ្យ និងសវនកម្ម (MAA)។

The Best Graduate School in Cambodia.

ថ្នាក់ក្រោយឧត្ដមសិក្សានៃសាកលវិទ្យាល័យន័រតុន មានលក្ខណៈសម្បត្តិល្អជាងគេ នៅកម្ពុជា។ នេះដោយសារតែមុខវិជ្ជាទាំងអស់ របស់ថ្នាក់ក្រោយឧត្ដមសិក្សានៃសាកលវិទ្យាល័យន័រតុន ត្រូវបានបង្រៀនដោយ សាស្ដ្រាចារ្យថ្នាក់បណ្ឌិត និងអនុបណ្ឌិតមក ពីសាកលវិទ្យាល័យ ល្បីនៅក្នុងតំបន់ និងបរទេសដែលពួកគាត់ តែងតែជំរុញឲ្យ និស្សិត មានគំនិតក្នុងការត្រិះរិះ ពិចារណា និងគំនិតច្នៃប្រឌិត។

សាស្ត្រាចារ្យ បង្ហាត់បង្ហាញ ដោយមិនត្រឹមតែចំណេះដែលពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្ដែព្រមជាមួយនឹងបទពិសោធន៍ដ៏សំបូរបែបពីស្ថាប័ន ការងាររបស់ពួកគាត់ផ្ទាល់ផងដែរ។

កម្មវិធីទាំងអស់ ត្រូវបានធ្វើការណែនាំជាភាសាអង់គេ្លស នេះជាគុណសម្បត្ដិមួយផេ្សងទៀតសម្រាប់និស្សិត ជំនាញក្នុងការគិត និង ទំនាក់ទំនងជាភាសាអង់គេ្លស ជាភាសារបស់ ពិភពលោក និង អាជីវកម្មអន្ដរជាតិ។

តើលោកអ្នកមានបំណងក្នុងការអភិវឌ្ឍអាជីពរបស់អ្នកលឿនជាងនេះទេ?

តើការស្វែងរករបស់អ្នកមាននៅក្នុងកម្មវិធីអនុបណ្ឌិត ដែលបានរៀបរាប់ខាងលើនេះទេ?

សូមពិភាក្សាជាមួយបុគ្គលិក ឬមន្ត្រីទទួលខុសត្រូវ នៅការិយាល័យថ្នាក់ក្រោយឧត្ដមសិក្សា អំពីកម្មវីធីសិក្សាណា មួយដែលសមស្របទៅនឹងគោលបំណងការងាររបស់ខ្លួន។

បច្ចុប្បន្ននេះ សាកលវិទ្យាល័យន័រតុន មានទីតាំងស្ថិតនៅ ផ្លូវកែវចិន្ដា សង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ៕

ព័ត៌មានបន្ថែម៖

* លេខទូរសព្ទ: ០២៣ ៩៨២ ១៧៧
* ទូរសព្ទដៃ: ០១០ ៩៨០ ៥២៧ (Telegram)
* អ៉ីម៉ែល: nugs@norton-u.com

At NORTON: Empowering Knowledge, Discovering Opportunity.

(បេក្ខជនត្រូវបញ្ចប់ថ្នាក់បរិញ្ញាបត្រ ដើម្បីបន្តការសិក្សាជំនាញខាងលើ)

To Top